ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​ជា​ស៊េរី ៖ «មេរៀន​អតីតកាល មាគ៌ាឆ្ពោះទៅ​អនាគត» ដែលជា​កម្មវិធីបណ្តុះបណ្តាល​គ្រូបង្រៀន សម្រាប់អ្នក​មាន​ចំណាប់អារម្មណ៍​លើ​យុត្តិធម៌អន្តរកាល​នៅ​កម្ពុជា។

វគ្គសិក្សានេះនឹងជួយឱ្យយល់ដឹងកាន់តែស៊ីជម្រៅអំពីដំណើរការ ដែលជួយឱ្យ​កម្ពុជាដើរឆ្ពោះទៅ​ការស្ថាបនាវប្បធម៌​សន្តិភាព និងការការពារ។ ទទួលបានការបង្កើនសមត្ថភាពក្នុងការបង្រៀនមេរៀនពីអតីតកាលនៃរយៈកាល ៥០ ឆ្នាំកន្លងមក និងអនុវត្តចំណេះដឹងទាំងនេះប្រកបដោយអត្ថន័យ និងមានឥទ្ធិពល។

វគ្គបណ្តុះបណ្តាលមានរយៈពេល៣០ម៉ោង ដោយមាន ១០មេរៀន និង​ត្រូវ​សិក្សា​រយៈពេល ១០ថ្ងៃពេញ។ វគ្គបណ្តុះបណ្តាលនេះ សិក្សា​ជា​ភាសាអង់គ្លេស ដោយ​មិន​គិតថ្លៃ នៅ​មជ្ឈមណ្ឌល​ធនធាន អ.វ.ត.ក. (ចំនួនមានកំណត់)។

សម្រាប់ព័ត៌មានបន្ថែមអំពីវគ្គសិក្សា និងការ​ចុះឈ្មោះ សូមចុចទីនេះ

វគ្គបណ្តុះបណ្តាល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី២៦ ខែមករា រហូត​ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។