ភ្នំពេញ – សម្រាប់និស្សិតកម្ពុជាដែលចង់បន្តការសិក្សាលើជំនាញ វិទ្យាសាស្រ្ត វិស្វកម្ម ជីវវិទ្យា ព័ត៌មានវិទ្យា ព្រមទាំងជំនាញមួយចំនួនទៀត នៅប្រទេសថៃ ពេលនេះឱកាសល្អបានមកដល់ហើយ ដោយរដ្ឋាភិបាលថៃ បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែង នៅ Asian Institute of Technology University ។
សម្រាប់បេក្ខភាពដែលបានជាប់អាហារូបករណ៍នេះ នឹងទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលថៃដូចជា៖ ការសិក្សាឥតបង់ថ្លៃ ទទួលបានប្រាក់ប្រចាំខែសម្រាប់លើម្ហូបអាហារ និងការចំណាយស្នាក់នៅផ្សេងៗ មានកន្លែងសម្រាប់ហាត់កីឡា និងមានសកម្មភាពសម្រាប់សិស្សប្រចាំឆ្នាំ ។
ដើម្បីអាចដាក់អាហារូបករណ៍នេះ បេក្ខជន-បេក្ខនារី តម្រូវឱ្យមានដូចជា ជាបុគ្គលដែលមានប្រវត្តិការសិក្សាល្អ ឬឆ្នើមក្នុងឆ្នាំសិក្សាថ្នាក់បរិញ្ញាបត្រ មានប្រតិបត្តិពិន្ទុ៣.៥ឡើង ។
ដូច្នេះបេក្ខជន-បេក្ខនារីដែលមានបំណងចង់ដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃសូមចូលទៅកាន់គេហទំព័រ https://tinyurl.com/2p9eb7uy ផុតកំណត់ទទួលពាក្យថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២២ ។
សូមបញ្ជាក់ដែរថា Asian Institute of Technology University ជាសាកលវិទ្យាល័យដែលទទួលបានចំណាត់ថ្នាក់លេខមួយក្នុងប្រទេសថៃ និងមានលេខ១៤ក្នុងតំបន់អាស៊ី ៕
ជីវប្រវត្តិ: ឈឿង ប៉ូលីណា កំពុងសិក្សាពីសិល្បៈ និងការសិក្សាអំពី ព័ត៌មាន។ បច្ចុប្បន្នកំពុង Intern ជាអ្នកសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍
ការគិតឱ្យបានល្អ គឺជាចំណុចចាប់ផ្តើមមួយ ដើម្បីនាំឆ្ពោះទៅកាន់ភាពជោគជ័យ មិនថានៅក្នុងជីវិតសិក្សា ឬក្នុងអាជីពការងារនោះទេ ។…
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍
ក្រោយពីឆ្លងកាត់ការប្រកួតអស់ជាច្រើនជុំ ទីបំផុតបានរកឃើញបេក្ខជនចំនួន៣រូប ដែលឈ្នះជ័យលាភីក្នុងកម្មវិធីប្រកួតនិយាយសាធារណៈវគ្គផ្ដាច់ព្រ័ត្រ …
ចំណេះជីវិត , ព្រឹត្តិការណ៍
អរម៉ូនរីករាយ (Serotonin) គឺជាសារជាតិគីមីដែលត្រូវបានគេជឿថាដើរតួជាអ្នករក្សាលំនឹង នៃអារម្មណ៍។ វាត្រូវបានគេរកឃើញថា អាចជួយឱ្យយើងគេងលក់ស្រួល…
ព្រឹត្តិការណ៍ , អប់រំកុមារតូច
លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារីអ្នកឯកទេសអាហារូបត្ថម្ភនៃកម្មវិធីជាតិអាហារូបត្ថម្ភ ក្រសួងសុខាភិបាល មានប្រសាសន៍ថា ការបំបៅកូនដោយទឹកដោះម្តាយ …
ព័ត៌មានអាហារូបករណ៍ , ព្រឹត្តិការណ៍
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីៈខេត្តមណ្ឌលគិរី បានប្រកាសផ្តល់អាហារូបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈចំនួន៩០កន្លែងសម្រាប់យុវជន …
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) នឹងរៀបចំកម្មវិធីប្រកួតនិយាយសាធារណៈ …
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍
បច្ចេកវិទ្យា ជាជំនាញមួយថ្មីដែលអនុញ្ញាតិឱ្យក្មេងស្រីអាចសិក្សាបានដូចបុរសដែរ ព្រោះការសិក្សាផ្នែកនេះ មិនប្រើកម្លាំងអ្វីច្រើននោះឡើយ ហើយស្រី្តនិងក្មេង…
ព្រឹត្តិការណ៍ , អប់រំកុមារតូច
កូន ឬកុមារតូចប្រហែលជាអាចសង្កេត ឬធ្វើត្រាប់តាមនូវសកម្មភាពទាំងឡាយដែលឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំបានធ្វើនៅ…
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍
នៅរយៈពេល ២ទៅ៣ឆ្នាំខាងមុខនេះ បរិបទសង្គមនឹងមានការផ្លាស់ប្តូរ រីកចម្រើនជឿនលឿន ដោយសារតែល្បឿននៃបច្ចេកវិទ្យា ចំណេះដឹង…
ចំណេះជីវិត , ព្រឹត្តិការណ៍
មេរៀនសិល្បៈ ដូចជា សិល្បៈគំនូរ សិល្បៈចម្លាក់ តន្ត្រី និងល្ខោន អាចឱ្យអ្នកសិក្សាបញ្ចេញអារម្មណ៍របស់ពួកគេនៅក្នុងសកម្មភាពច្នៃប្រតិដ្ឋអ្វីមួយ។…