សាកលវិទ្យាល័យជាតិសេអ៊ូល ប្រទេសកូរ៉េ ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ភ្នំពេញ – ជាឱកាស​ល្អសម្រាប់និស្សិតកម្ពុជា ដែលមាន​បំណង​ចង់បន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ដោយពេលនេះ សាកលវិទ្យាល័យជាតិសេអ៊ូល បានប្រកាស​ផ្ដល់អាហារូបករណ៍ដល់និស្សិតបរទេសជាច្រើននាក់សម្រាប់សិក្សាឆ្នាំ២០២២ ក្រោមឈ្មោះ SNU Scholarship South Korea 2022 ។

អាហារូបករណ៍នឹងគាំទ្រការសិក្សារបស់និស្សិតជាបេក្ខភាពអាហារូបករណ៍ដោយ ផ្ដល់ជាអាហារូបករណ៍ពេញលេញ កន្លែងស្នាក់នៅ ប្រាក់ប្រចាំខែ និងការចំណាយដែលគ្រប់នឹងចំណាយលើអាហារ និងការចំណាយផ្សេងៗទូទៅ ។

សិស្ស-និស្សិតបរទេស ដែលមានបំណងចង់សិក្សាទៅប្រទេសកូរ៉េខាងត្បូង អាចដាក់ពាក្យស្នើសុំអាហារូបករណ៍សម្រាប់​ការ​សិក្សាជាច្រើនមុនវិជ្ជារួមមាន ការសិក្សាពីធម្មជាតិវិទ្យាសាស្ត្រ កសិកម្ម សិល្បៈ ពាណិជ្ជកម្ម ការសិក្សាអំពីអន្តរជាតិ ការសិក្សាអំពីបរិស្ថាន វិទ្យាសាស្ត្រសង្គម និងជំនាញជាច្រើនទៀត។

លក្ខខណ្ឌដែលនិស្សិតអាចដាក់ពាក្យបាន គឺគ្រប់សញ្ជាតិសាសន៍លើកលែងអ្នកមានសញ្ជាតិកូរ៉េ, មានសញ្ញាបត្របរិញ្ញាបត្រសម្រាប់សិស្សស្នើសុំអាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់ និងសញ្ញាបត្រជាន់ខ្ពស់សម្រាប់ថ្នាក់បណ្ឌិត, អាចប្រើប្រាស់ភាសាអង់គ្លេសស្ទាត់ជំនាញ និងមានប្រវត្តិការសិក្សាល្អ ។

ក្នុង​នោះ សិស្ស-និស្សិតក៏​ត្រូវត្រៀមឯកសារចាំបាច់ដូចជា ឯកសារបញ្ជាក់ពីសញ្ជាតិ លិខិតឆ្លងដែនរបស់ឪពុកម្តាយទាំងពីរ និងរបស់សាម៉ីខ្លួន លិខិតអនុសាសន៍ប្រតិចារិកចំនួនពីរ(Recommendation letters) សញ្ញាបរិញ្ញាបត្រសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងប្រតិចារិកបរិញ្ញាបត្រជាន់ខ្ពស់សម្រាប់ថ្នាក់បណ្ឌិត លិខិតថ្លែងការជាបុគ្គល(Personal Statement) និងលិខិតបញ្ជាក់មិនមែនជាឧក្រិដ្ឋកម្ម។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់តំណភ្ជាប់ https://allapkpuree.com/snu-scholarship-south-korea/ ។ ចាប់បើកទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះរហូតតទៅ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...