ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍ ២៣០កន្លែងសម្រាប់ឆ្នាំសិក្សា២០២២

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន ២៣០កន្លែង សម្រាប់​ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ២០០កន្លែង និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣០កន្លែង ដែលមាន ១៣ជំនាញសម្រាប់ជ្រើសរើស ។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មាន ជំនាញវិទ្យាសាស្ត្រអប់រំ រដ្ឋបាលសាធារណៈ នីតិឯកជន ហិរញ្ញវត្ថុ គ្រប់គ្រង ការបង្រៀនភាសាអង់គ្លេស ។ ជំនាញសម្រាប់ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រមាន គណនេយ្យ ធនាគារនិងហិរញ្ញវត្ថុ ទីផ្សារ គ្រប់គ្រង សេដ្ឋកិច្ច ទេសចរណ៍ អក្សរសាស្ត្រអង់គ្លេស ភាសាអង់គ្លេសបង្រៀន វិទ្យាសាស្ត្រកុំព្យូទ័រ បច្ចេកវិទ្យាព័ត៌មានពាណិជ្ជកម្ម នីតិសាស្ត្រ វិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណៈ ដែលមានរយៈពេល ២ឆ្នាំ និង ៤ឆ្នាំទៅតាមបរិញ្ញាបត្រសិក្សា ។

លក្ខខណ្ឌនៃការជ្រើសរើសមាន ជាបេក្ខជនដែលមានជីវភាពខ្វះខាតសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬឯកសារមានតម្លៃស្មើ ។ ថ្នាក់បរិញ្ញាបត្រត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (Bac II) ឬឯកសារដែលមានតម្លៃស្មើ និងថ្នាក់បរិញ្ញាបត្ររងត្រូវមានលិខិតបញ្ជាក់ធ្លាក់ ឬជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬឯកសារដែលមានតម្លៃស្មើ ។ លើសពីនេះបេក្ខជនត្រូវឆ្លងកាត់ការប្រកួតប្រជែងជ្រើសរើស ដែលរៀបចំដោយក្រុមការងារកម្មវិធីសាបព្រោះគ្រាប់ពូជ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ។

ចំពោះសិស្ស-និស្សិត និងសាធារណជនដែលមានបំណងចង់ដាក់ពាក្យស្នើសុំអាហារូបករណ៍អាចភ្ជាប់ជាមួយសុំណុំលិខិតមួយចំនួនរួមមាន ពាក្យសុំអាហារូបករណ៍ (១ច្បាប់) បង្កាន់ដៃទទួលពាក្យស្នើសុំអាហារូបករណ៍ (១ច្បាប់) ជីវប្រវត្តិសង្ខេប (បិទរូបថត4×6 ស.ម ១ច្បាប់) សញ្ញាបត្រ ឬឯកសារដែលបានកំណត់ខាងលើទៅតាមកម្រិតសិក្សា (១ច្បាប់) ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ឬសំបុត្របញ្ចាក់កំណើត(១ច្បាប់) ថតចម្លងសៀវភៅគ្រួសារ (១ច្បាប់) និងរូបថតទំហំ 4×6 ស.ម ថតថ្មីចំពីមុខគ្មានវ៉ែនតា និងមានផ្ទៃខាងក្រោយពណ៌ស ។

សិស្ស-និស្សិត អាចទាញយកពាក្យសុំអាហារូបករណ៍តាមរយៈតំណភ្ជាប់ https://bit.ly/2YGw6cD  ដើម្បីបំពេញ រួចupload ឯកសារនេះតាមរយៈតំណភ្ជាប់ https://form.gle/hqzZDfrWbutTtB7m8  ។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងតាមលេខទូរស័ព្ទ ០១៦ ៨១ ១៣ ៩៧ និង ០១២ ៩០ ៦០ ០៦ ។

បេក្ខជនត្រូវធ្វើការស្នើសុំ និងបំពេញទម្រង់បែបបទពាក្យអាហារូបករណ៍ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ជាកំហិត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....