ក្រសួងអប់រំ រកឃើញ​បេក្ខនិស្សិត១០ក្រុម នឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធី “យុវជន២១ (Youth21)”

ក្រោយការធ្វើបទបង្ហាញយ៉ាងស្វិតស្វាញអំពីគម្រោងអាជីវកម្មរបស់បេក្ខនិស្សិតចំនួន២១ក្រុម ទីបំផុតទៅក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញបេក្ខនិស្សិត១០ក្រុមចុងក្រោយ ដែលពួកគេ​នឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រក្នុងការប្រកួតកម្មវិធីយុវជន២១ នាខែតុលាខាងមុខ។

បេក្ខនិស្សិត១០ក្រុម ដែលបានជាប់ក្នុងវគ្គជម្រុះ “នៃកម្មវិធី “យុវជន២១ (Youth21)” ក្រោមប្រធានបទ “Technopreneurship: Innovation for Sustainability” រួមមាន ទី១. សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ គម្រោងអាជីវកម្ម ៖ យល់ចិត្ត២១, ទី២. សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ខេត្តព្រៃវែង គម្រោងអាជីវកម្ម៖ Banana Eco-Friendly, ទី៣. សាកលវិទ្យាល័យជាតិគ្រប់គ្រង គម្រោងអាជីវកម្ម៖ ត្រជាក់-Trojeak, ទី៤. បណ្ឌិតសភាបច្ចេកវិទ្យា គម្រោងអាជីវកម្ម៖ GreenLink, ទី៥. សាកលវិទ្យាល័យក្រចេះ គម្រោងអាជីវកម្ម៖ សេវាផ្គត់ផ្គង់ទូរសម្ងួតឆ្លាតវៃ, ទី៦. វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម គម្រោងអាជីវកម្ម៖ មាតា-MEADA, ទី៧. សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គម្រោងអាជីវកម្ម៖ ALFA: drink smart,live green, ទី៨. សាកលវិទ្យាល័យស្វាយរៀង គម្រោងអាជីវកម្ម៖ SRU-សម្ងួត, ទី៩. សាកលវិទ្យាល័យកម្ពុជា គម្រោងអាជីវកម្ម៖ ហាត់ប្រាណ និង ទី១០. សាកលវិទ្យាល័យភូមិន្ទកសិកម្ម គម្រោងអាជីវកម្ម៖ អេកូសំរាម។

បេក្ខនិស្សិតធ្វើបទបង្ហាញអំពីគម្រោងអាជីវកម្ម

ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីយុវជន២១ ត្រូវ​បាន​រៀបចំឡើងដោយ​មានទាំងការបណ្ដុះបណ្ដាល ការប្រកួតប្រជែង ការចុះកម្មសិក្សាជាក់ស្ដែងក្នុងកិច្ចការសហគ្រិនភាព និងធុរកិច្ចបែបឌីជីថល ដើម្បីធានាថា ប្អូនៗយុវជនអាចទទួលបានចំណេះ ជំនាញ បទពិសោធន៍ សម្រាប់ទុកជាមេរៀន និងជាដំណោះស្រាយទៅថ្ងៃអនាគត។

ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តម សេរី ជំនះ បញ្ជាក់ថា ការបង្កើតអាជីវកម្មជារឿងងាយស្រួលទេ ប៉ុន្តែអ្វី​ដែលពិបាក គឺត្រូវធ្វើយ៉ាងណាដើម្បីឱ្យដើរទៅមុខបាន និងអាចទទួលបានជោគជ័យ។ ឯកឧត្តមបន្តថា កម្មវិធីយុវជន២១ នឹងផ្ដល់នូវចំណេះដឹងសម្រាប់ត្រៀមលក្ខណៈឱ្យយុវជនចេះរៀបចំផែនការអាជីវកម្ម ការគិតគូរត្រៀមអំពីហានិភ័យក្នុងអាជីវកម្មជាដើម, ទន្ទឹមគ្នានេះ ក្រុមបេក្ខជនត្រូវយកចិត្តទុកដាក់ផ្ដួចផ្ដើមផែនការអាជីវកម្ម ដែលចូលរួមចំណែកដោះស្រាយបញ្ហាសហគមន៍ និងសង្គមជាតិផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏​បានកោតសរសើរ​ដល់ប្អូនៗជាបេក្ខជនដែលបានខិតខំតស៊ូ អត់ធ្មត់ ព្យាយាមរហូតមកដល់ដំណាក់កាលនេះ ប៉ុន្តែត្រូវខិតខំប្រឹងប្រែងបន្តទៀត ក្រេបជញ្ជក់យកចំណេះដឹង និងទទួលយកបទពិសោធន៍ផ្សេងៗដើម្បីអភិវឌ្ឍសមត្ថភាពឱ្យកាន់តែរីកចម្រើនក្នុងបរិបទឌីជីថល។ លើសពីនេះ សូមមានឥរិយាបទល្អ ក្នុងការប្រកួតប្រជែង ក៏ដូចជាការរស់នៅ ការប្រកបអាជីវកម្ម និងការទំនាក់ទំនងក្នុងសង្គម។ ជាពិសេស ខិតខំប្រឹងប្រែងធ្វើការងារជាក្រុមឱ្យបានល្អ ត្រូវរក្សាការសាមគ្គីភាពផ្ទៃក្នុង និងស្មារតីការងារជាក្រុម។ ឯកឧត្តមក៏លើកទឹកចិត្តប្អូនៗជាយុវជនឱ្យចូលរួមកម្មវិធីប្រកួតប្រជែងផ្សេងៗបន្ថែមទៀតទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។

គួរជំរាបជូនថា កម្មវិធី “យុវជន២១ (Youth21)” ត្រូវ​បាន​រៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាព និងប្រែក្លាយយុវជនកម្ពុជាឱ្យមានជំនាញច្បាស់លាស់ និងបំណិនបែបឌីជីថល អាចប្រើប្រាស់បច្ចេកវិទ្យាក្នុងការដោះស្រាយបញ្ហា តាមរយ:ការរៀបចំផែនការអាជីវកម្មបែបឌីជីថល ដែលយុវជនត្រូវចូលរួមវគ្គបណ្តុះបណ្តាល ការប្រកួតជម្រុះ និងការប្រកួតដណ្តើមជ័យលាភីសម្រាប់ឆ្នាំ២០២៥។ កម្មវិធីយុវជន២១ ឆ្នាំ២០២៥ មានគ្រូដឹកនាំ និងបេក្ខនិស្សិតចំនួន ២១ក្រុម សរុប១៤៧នាក់ មកពីគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចូលរួមប្រកួតប្រជែង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *