មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្តល់អាហារូបករណ៍ជំនាញបច្ចេកទេស ៣៦០កន្លែង

ខេត្តមណ្ឌល​គីរី – មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៣៦០កន្លែង ដោយ​ឥត​គិត​ថ្លៃ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ។ ឱកាសល្អសម្រាប់សិស្សានុសិស្សមានបំណងសិក្សាលើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បី​ទទួល​បាន​ចំណេះ ​ជំនាញ និងមានមុខរបរចិញ្ចឹមជីវិតសមរម្យ​សម្រាប់អនាគត ។

អាហារូបករណ៍សិក្សា រួមមាន ទី១. កម្រិតជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សិក្សា ២ឆ្នាំ ជំនាញសិក្សារួមមាន ជំនាញអគ្គិសនី ២០នាក់ ជំនាញ​ព៌ត័​មាន​វិទ្យា​ ២០នាក់ និងជំនាញគ្រប់គ្រង ២០នាក់ ។ លក្ខខណ្ឌចុះឈ្មោះចូលរៀនជាសិស្សប្រឡងជាប់ ឬធ្លាក់ថ្នាក់ទី១២ ។

ទី២. កម្រិតសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈ C1, C2, C3 សិក្សាមួយឆ្នាំ មានដូចជាការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ៤០នាក់ ការផ្ដុំនិងដំឡើងគ្រោងដែក  ២០នាក់ និងសេវាកម្មកុំព្យូទ័រចំនួន ១៥នាក់ ។ លក្ខខណ្ឌចុះឈ្មោះចូលរៀន ជាសិស្សប្រឡងជាប់ ឬធ្លាក់ថ្នាក់ទី៩ ។

ទី៣. ស្ពានចម្លងបន្តជំនាញ ចំនួន ៣០នាក់ ចំពោះអ្នកបោះបង់កាសិក្សាត្រឹមថ្នាក់ទី៩ ។ ទី៤. កម្រិតវិញ្ញាបនបត្របច្ចេកទេស និងវិជ្ជាជីវរយៈពេលខ្លី សិក្សារយៈពេល ៤ខែ លើជំនាញដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ៣០នាក់ ជំនាញផ្សារអគ្គិសនី ៣០នាក់ ជំនាញជួសជុលម៉ូតូ ៣០នាក់ ជំនាញ​បរិក្ខារ​ត្រជាក់ ៣០នាក់ សេវាកម្មកុំព្យូទ័រ ៣០នាក់ ជាងកំបោរ ៣០នាក់ និងជំនាញកុំព្យូទ័រកាត់តរូបភាព ចំនួន ១៥នាក់ ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បើកទទួលពាក្យចូលរៀនជារៀងរាល់ថ្ងៃ និងផុតកំណត់ទទួលពាក្យនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ។ អាសយដ្ឋាន​មជ្ឈ​មណ្ឌល​មាន​ទីតាំង​នៅ​ភូមិ​​ជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខណ្ឌលគិរី ផ្លូវទៅទឹកជ្រោះ ដំណាក់ស្ដេច ។

ទំនាក់ទំនងមកលេខ ០៨៨ ៦២៤ ៦២២, ០១០ ៥០ ៩៩ ៦២, ០១២ ៣១ ៣៣ ៦២ , ០៩២ ៣៥៥ ៦២៣ ,០៩៧ ៧៩៦ ៦៦៥៣ និង០៩៧ ៧២៥ ៩៣៥៨ ។ ក្រោយ​សិស្សានុ​សិស្ស​បញ្ចប់​វគ្គបណ្ដុះបណ្ដាល មជ្ឈមណ្ឌលប្រគល់ជូនសញ្ញាបត្រទទួលស្គាល់ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...