ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនទៅសិក្សានៅប្រទេសជប៉ុន

ភ្នំពេញ – សម្រាប់លោកគ្រូអ្នក​គ្រូ​ដែលមាន​បំណងចង់បន្ត​ការ​សិក្សា​នៅប្រទេស​ជប៉ុន ពេល​នេះ​ឱកាស​បាន​មក​ដល់​ហើយ ដោយ​ក្រសួងអប់រំ យុវជន និង​កីឡា បានប្រកាស​ជ្រើសរើសគ្រូបង្រៀនទៅ​សិក្សា​លើវិស័យ​អប់រំ​នៅ​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​២០២២ ក្រោមកម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យសាស្ត្រ និងបច្ចេកវិទ្យា នៃប្រទេសជប៉ុន។

បើតាម​ក្រសួងអប់រំ លោកគ្រូអ្នក​គ្រូ​ដែល​ត្រូវ​ជ្រើសរើស ចាំបាច់ដាក់ពាក្យប្រឡង ដោយ​ត្រូវគោរពតាមលក្ខខណ្ឌដូចជា មានសញ្ជាតិខ្មែរ, បានបញ្ចប់ការសិក្សាពីសាលាគរុគោសល្យណាមួយ និងកំពុងបង្រៀននៅតាមសាលាបឋមសិក្សា សាលាមធ្យមសិក្សា ឬសាលាគរុគោសល្យនានានៅកម្ពុជាដែលមានរយៈពេលបំពេញការងារយ៉ាងតិច៥ឆ្នាំ (គិតដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២) ។ មានអាយុមិនលើសពី៣៥ឆ្នាំ(កើតក្រោយថ្ងៃទី០២ ខែមេសា ឆ្នាំ១៩៨៦) មានចំណេះដឹងភាសាអង់គ្លេសកម្រិតមធ្យម មានឆន្ទៈក្នុងការសិក្សាភាសាជប៉ុន និងមានសុខភាពល្អបរិបូណ៍ ទាំងកាយសម្បទា និងសតិបញ្ញា ។

ជំនាញសិក្សាដែលអាហារូបកណ៍ផ្ដល់ជូនមាន Educational Administration (ex. Educational administration and finance, school Management), Educational methods (ex. Instrucion, learning system theory, curriculum, Educational assessment), Specialized subject research (ex. Mathematics, Physic, Chemistry, Gymnastics) និង Observational Tours and practice (ex. Class observation, participation in special educational activities, tour of educational research facilities) ។

សម្រាប់ បេក្ខជន-បេក្ខនារីដែលប្រឡងជាប់ទៅសិក្សានៅប្រទេសជប៉ុន នឹង​ត្រូវ​​ផ្គត់ផ្គង់ការរស់នៅ ការធានារ៉ាប់រងថ្លៃសេវាសុខភាព ការស្នាក់នៅ និងថ្លៃសំបុត្រយន្ត ហោះទៅមក កម្ពុជា-ជប៉ុន-កម្ពុជា ។

លោកគ្រូអ្នកគ្រូ​ដែល​ចាប់អារម្មណ៍​ចំពោះកម្មវិធីសិក្សាអាហារូបករណ៍នេះ អាចទាញយកពាក្យស្នើសុំអាហារូបករណ៍ (Application Form) ជាភាសាអង់គ្លេសដែលមាននៅក្នុងគេហទំព័ររបស់ស្ថានទូតជប៉ុននៅភ្នំពេញ (Embassy of Japan in Cambodia) ។ បេក្ខជនអាចទាញយកពាក្យអង់គ្លេស៖ https://bit.ly/3sGn6AF និងទាញយកពាក្យភាសាខ្មែរ៖ https://bit.ly/3qAergs  ។

សម្រាប់ដំណើរការក្នុងការដាក់ពាក្យប្រឡង បេក្ខជន-បេក្ខនារីទាំងអស់អាចយកពាក្យអាហារូបករណ៍ទៅដាក់នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ដែលមានអាសយដ្ឋាន អគារលេខ២៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង(ខាងកើតទូរទស្សន៍អប្សរា ចម្ងាយប្រហែល៥០ម៉ែត្រ) ឬព័ត៌មានបន្ថែមតាមទូរស័ព្ទលេខ ០៩៨ ៩៨៩ ៧៨៩ ។

ការប្រឡងធ្វើឡើង​នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា លើវិញ្ញាសារភាសាជប៉ុន និងភាសាអង់គ្លេស ។

បញ្ជាក់ថា បេក្ខជន-បេក្ខនារីត្រូវដាក់ពាក្យឱ្យបានមុនថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៦:០០ នាទីល្ងាច ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...