ឯកឧត្ដម ស សុខា ផ្ដល់អាហារូបករណ៍១០០កន្លែង នៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ភ្នំពេញ – ជាឱកាស​ដ៏​ល្អមួយសម្រាប់​សិស្សនិស្សិត​ដែល​កំពុងស្វែង​រក​ការ​សិក្សា​នៅ​ថ្នាក់ឧត្តម​សិក្សា ដោយ​ពេលនេះ ឯកឧត្តម ស សុខា បានប្រកាស​ផ្តល់​អាហារូបករណ៍ សិក្សា​ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងចំនួន ១០០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាស្ថាន អភិវឌ្ឍន៍អាស៊ីសច្ចៈ ដោយ​មិន​តម្រូវ​ឱ្យ​និស្សិតបង់ថ្លៃ​រដ្ឋបាល​អ្វី​នោះឡើយ។

សិស្សនិស្សិត​អាចជ្រើសរើស​មុខ​ជំនាញ​ចំនួន ៥ សម្រាប់​ការ​សិក្សា​ ដូចជា ជំនាញទីផ្សារ គណនេយ្យ គ្រប់គ្រងពាណិជ្ជកម្ម ភាសាអង់គ្លេស និងវិទ្យាសាស្ត្រកុំព្យូទ័រ ។

អាហារូបករណ៍នេះផ្តល់ជូនសម្រាប់សិស្សនិស្សិតពីទូទាំងប្រទេស ប៉ុន្តែ​ចំពោះសិស្ស-និស្សិតដែលមកពីខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ធ្លាប់បានចូលរួមសកម្មភាពសង្គម ឬមានជីវភាពខ្វះខាត ត្រូវ​បានផ្តល់អាទិភាព ដោយគ្រាន់តែភ្ជាប់ជាមួយលិខិតបញ្ជាក់ថា បានចូលរួមសកម្មភាព ឬលិខិតបញ្ជាក់ភាពក្រីក្រចេញដោយអាជ្ញាធរ។

សិស្ស-និស្សិតអាចស្នើសុំអាហារូបករណ៍នេះបានតាមរយៈមន្ទីរអប់រំ យុវជន និងកីឡា, សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារអភិវឌ្ឍយុវជនទាំង៣មានខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ តាមរយៈលេខទូរស័ព្ទមន្ត្រីកាន់នៅផ្នែកនីមួយតាមអង្គភាព ឬតាមរយៈFacebook Page អាហារូបករណ៍ ស សុខា ។

ឯកសារសម្រាប់ការដាក់ពាក្យ​ស្នើ​សុំ រួមមាន ៖ ពាក្យស្នើរសុំ ប្រវត្តិរូបសង្ខេប សលាកប័ត្រឯកត្តជន សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ និងសញ្ញាបត្រដែលមាន​តម្លៃ​ស្មើ ហើយ​ក៏​​ត្រូវបំពេញកិច្ចសន្យាខិតខំរៀនសូត្រ និងគោរពតាមវិធានបទបញ្ជារបស់ក្រុមការងារ ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ក្រុមការងារអាហារូបករណ៍ ស សុខា៖ លោក វ៉ាត់ រ៉ាទី (០៩៦ ៨៦៩ ៦៦៦៥/ ០៧១ ៩៨៧ ៧៤២៤) លោក ហេង គីមហួរ ( ០៩៦ ៤៣០ ៩៩៩៩) កញ្ញា សុខ សៅឌី ( ០៦៩ ៥១២ ៨២១) និងទូរស័ព្ទគ្រឹះស្ថានឧត្ដមសិក្សា ០៦៦ ៦៦៤ ៤៤២/ ០៩៦ ៦៤៣ ៤៣៩៨ និងមានអាសយដ្ឋាននៅ អគារលេខ ៥៨៣E0 ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ចាប់ទទួលពាក្យសុំអាហារូបករណ៍ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...