ភ្នំពេញ – សម្ព័ន្ធនៃអង្គការវិទ្យាសាស្ត្រអន្តរជាតិ ហៅកាត់ថា ANSO បានប្រកាសផ្តល់អាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់យុវជនដែលចង់ទៅសិក្សានៅប្រទេសចិនលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។
និស្សិតដែលទទួលបានអាហារូបករណ៍នេះនឹងទទួលបានការផ្ដល់ជូននូវការឧបត្ថម្ភអំឡុងពេលសិក្សាដូចជា ការបង់ថ្លៃសិក្សា ប្រាក់ប្រចាំខែដោយនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទទួលបានច្រើនជាង៤០០ដុល្លារក្នុងមួយខែច្រើនជាង៣៦ខែ និងនិស្សិតសិក្សាថ្នាក់បណ្ឌិតទទួលបានច្រើនជាង៩០០ដុល្លារមានរយៈពេលច្រើនជាង៤៨ខែ ។ មានការធានារ៉ាប់រងផ្នែកសុខភាព ទទួលបានការថ្លៃធ្វើដំណើរតាមអាកាសក្នុងពេលទៅសិក្សានៅប្រទេសចិន និងមិនមានការបង់ប្រាក់សម្រាប់ការដាក់ពាក្យសិក្សា ។
លក្ខខណ្ឌនៃការជ្រើសរើស ៖ បេក្ខជន-បេក្ខនារី មិនត្រូវមានសញ្ជាតិចិន អាចប្រើប្រាស់ភាសាអង់គ្លេស ឬភាសាចិនបាន, បេក្ខជនដែលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវមានថ្ងៃកំណើតក្រោយថ្ងៃទី១ ខែមករា ឆ្នាំ១៩៩២ និងថ្នាក់បណ្ឌិតមានថ្ងៃកំណើតក្រោយថ្ងៃទី០១ ខែមករា ឆ្នាំ១៩៨៧ ។ បេក្ខភាពទាំងអស់ដែលជានិស្សិតអន្តរជាតិត្រូវស្នើពាក្យទៅសាកលវិទ្យាល័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៃប្រទេសចិន (University of Science and Technology of China) និង University of China Academy of Sciences ដោយត្រូវគោរពតាមលក្ឋខណ្ឌនៃការបំពេញពាក្យ ។ ក្នុងនោះប្រសិនបើបេក្ខជនធ្លាប់បានសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យណាមួយក្នុងប្រទេសចិន មិនត្រូវបានអនុញ្ញាតិឱ្យទទួលបានអាហារូបករណ៍នេះឡើយ។
បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមរួសរាន់ឱ្យបានមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសចិន) ហើយសម្រាប់ព័ត៌មានលម្អិតអាចចូលតាមតំណភ្ជាប់៖ https://bit.ly/3lagxC5 ៕
ជីវប្រវត្តិ: ឈឿង ប៉ូលីណា កំពុងសិក្សាពីសិល្បៈ និងការសិក្សាអំពី ព័ត៌មាន។ បច្ចុប្បន្នកំពុង Intern ជាអ្នកសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍
ការគិតឱ្យបានល្អ គឺជាចំណុចចាប់ផ្តើមមួយ ដើម្បីនាំឆ្ពោះទៅកាន់ភាពជោគជ័យ មិនថានៅក្នុងជីវិតសិក្សា ឬក្នុងអាជីពការងារនោះទេ ។…
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍
ក្រោយពីឆ្លងកាត់ការប្រកួតអស់ជាច្រើនជុំ ទីបំផុតបានរកឃើញបេក្ខជនចំនួន៣រូប ដែលឈ្នះជ័យលាភីក្នុងកម្មវិធីប្រកួតនិយាយសាធារណៈវគ្គផ្ដាច់ព្រ័ត្រ …
ចំណេះជីវិត , ព្រឹត្តិការណ៍
អរម៉ូនរីករាយ (Serotonin) គឺជាសារជាតិគីមីដែលត្រូវបានគេជឿថាដើរតួជាអ្នករក្សាលំនឹង នៃអារម្មណ៍។ វាត្រូវបានគេរកឃើញថា អាចជួយឱ្យយើងគេងលក់ស្រួល…
ព្រឹត្តិការណ៍ , អប់រំកុមារតូច
លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារីអ្នកឯកទេសអាហារូបត្ថម្ភនៃកម្មវិធីជាតិអាហារូបត្ថម្ភ ក្រសួងសុខាភិបាល មានប្រសាសន៍ថា ការបំបៅកូនដោយទឹកដោះម្តាយ …
ព័ត៌មានអាហារូបករណ៍ , ព្រឹត្តិការណ៍
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីៈខេត្តមណ្ឌលគិរី បានប្រកាសផ្តល់អាហារូបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈចំនួន៩០កន្លែងសម្រាប់យុវជន …
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) នឹងរៀបចំកម្មវិធីប្រកួតនិយាយសាធារណៈ …
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍
បច្ចេកវិទ្យា ជាជំនាញមួយថ្មីដែលអនុញ្ញាតិឱ្យក្មេងស្រីអាចសិក្សាបានដូចបុរសដែរ ព្រោះការសិក្សាផ្នែកនេះ មិនប្រើកម្លាំងអ្វីច្រើននោះឡើយ ហើយស្រី្តនិងក្មេង…
ព្រឹត្តិការណ៍ , អប់រំកុមារតូច
កូន ឬកុមារតូចប្រហែលជាអាចសង្កេត ឬធ្វើត្រាប់តាមនូវសកម្មភាពទាំងឡាយដែលឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំបានធ្វើនៅ…
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍
នៅរយៈពេល ២ទៅ៣ឆ្នាំខាងមុខនេះ បរិបទសង្គមនឹងមានការផ្លាស់ប្តូរ រីកចម្រើនជឿនលឿន ដោយសារតែល្បឿននៃបច្ចេកវិទ្យា ចំណេះដឹង…
ចំណេះជីវិត , ព្រឹត្តិការណ៍
មេរៀនសិល្បៈ ដូចជា សិល្បៈគំនូរ សិល្បៈចម្លាក់ តន្ត្រី និងល្ខោន អាចឱ្យអ្នកសិក្សាបញ្ចេញអារម្មណ៍របស់ពួកគេនៅក្នុងសកម្មភាពច្នៃប្រតិដ្ឋអ្វីមួយ។…