សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិត៨០កន្លែង

ភ្នំពេញ – សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ(AUPP) បានប្រកាស​ផ្ដល់អាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២១-២០២២ ដើម្បីជាការលើកទឹកចិត្តដល់និស្សិតឆ្នើមក្នុងការសិក្សា ។ លើសពីអាហារូបករណ៍១០០% សាកលវិទ្យាល័យក៏មានកម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រតាមនិទ្ទេស និងអាហារូបករណ៍៧០%សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងផងដែរ។

អាហារូបករណ៍ AUPP ២០២១-២០២២ ផ្ដល់ជូននូវជំនាញគ្រប់គ្រងពាណិជ្ជកម្ម សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង៦មុខជំនាញសម្រាប់ថ្នាក់បរិញ្ញាបត្ររួមមាន កិច្ចការសាកល, ច្បាប់, ធុរកិច្ច, ទេសចរណ៍ និងការគ្រប់គ្រងបដិសណ្ឋារកិច្ច, បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន និងការគ្រប់គ្រង់បច្ចេកវិទ្យាព័ត៌មាន ។ អាហារូបករណ៍ ៨០កន្លែងនេះត្រូវបានបែងចែកដោយ ១៥កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ ១៥កន្លែងសម្រាប់បរិញ្ញាបត្រផ្នែកកិច្ចការសាកល និង៥០កន្លែងសម្រាប់មុខជំនាញបច្ចេកទេសព័ត៌មានវិទ្យា និងទំនាក់ទំនង ។

ជាមួយគ្នា ក្រៅពីអាហារូបករណ៍១០០% សាកលវិទ្យាល័យក៏មានផ្ដល់ជូនអាហារូបករណ៍តាមនិទ្ទេសចំពោះសិស្សដែលទទួលបាននិទ្ទេស A និង B ផងដែរ​សម្រាប់កម្មវិធីសញ្ញាបត្រមួយ(AUPP Single Degree Programs) ដោយ​សាលានឹងផ្ដល់ជូនសម្រាប់និទ្ទេស A នូវអាហារូបករណ៍១៥០០ដុល្លាររយៈពេល៤ឆ្នាំ និងនិទ្ទេស B ទទួលបាន១០០០ដុល្លា​ររយៈពេល៤ឆ្នាំ ។ រីឯកម្មវិធីសញ្ញាបត្រពីរ( AUPP Single Degree Programs) សាលានឹងផ្ដល់ជូនអាហារូបករណ៍ ៤៥០០ដុលា្លរយះពេល២ឆ្នាំសម្រាប់និទ្ទេស A និង ៣៥០០ដុល្លាររយៈពេល២ឆ្នាំសម្រាប់និទ្ទេស B ។ លើសពីនេះក៏មានអាហារូបករណ៍រហូតដល់ ៧០% ចំនួន១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។

សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់តំណភ្ជាប់ https://bit.ly/AUPPScholarships ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០៩៣-៩៩០-០២៣ ។

សូម​បញ្ជាក់ដែរថា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញជាសាកលវិទ្យាល័យដែលឈានមុខក្នុងប្រទេសកម្ពុជាដែលផ្ដល់ជូននូវការអប់រំតាមបែបអាមេរិកដែលមានគុណភាពខ្ពស់ និងជាសាកលវិទ្យាល័យតែមួយគត់ដែលផ្តល់កម្មវិធីសញ្ញាបត្រពីរដែលមានការទទួលស្គាល់ជាអន្តរជាតិពីសហរដ្ឋអាមេរិក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...