រកឃើញយុវជនជ័យលាភី ៣រូប ក្នុងការប្រកួតរូបថតកាយរឹទ្ធិថ្នាក់ជាតិលើកទី៣ ត្រៀមបន្តទៅប្រកួតថ្នាក់តំបន់អាស៊ី-បាស៊ីហ្វិក

ក្រោយការបង្ហាញស្នាដៃរូបថតបង្កប់ទៅដោយខ្លឹមសារដ៏ល្អ តាមរយៈការធ្វើបទបង្ហាញទៅកាន់គណៈកម្មការ ទីបំផុតគេ​បាន​រកឃើញយុវជន៣នាក់ ជាប់ជ័យលាភីឆ្នើមក្នុងការប្រកួតរូបថតកាយរឹទ្ធិថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ការអប់រំកាយរឹទ្ធិក្នុងបុព្វហេតុជាតិមាតុភូមិ» ខណៈស្នាដៃរូបថតទាំងនោះ នឹងត្រូវ​បញ្ជូនទៅប្រកួតនៅថ្នាក់តំបន់អាស៊ី-បាស៊ីហ្វិច។

ជ័យលាភីឆ្នើមក្នុងការប្រកួតរូបថតកាយរឹទ្ធិជាតិថ្នាក់ជាតិលើកទី៣ រួមមាន ជ័យលាភីលេខ១ បានទៅលើ បេក្ខនារី លឹម វិច្ឆិកា មកពី កងឯកភាពវិទ្យាល័យ ស្វាយលើ ខេត្តសៀមរាប, ជ័យលាភីលេខ ២ បានទៅលើ បេក្ខជន ចាន់ធូ វឌ្ឍនា មកពី កងឯកភាពវិទ្យាល័យ ព្រះសីហនុ និងជ័យលាភីលេខ ៣ បានទៅលើ បេក្ខជន ឡុង ស៊ីវប៉ មកពី កងឯកភាពសាលារៀន សុវណ្ណភូមិ ក្រុងតាខ្មៅ៣។

មានប្រសាសន៍ក្នុងពិធីប្រគល់រង្វាន់ ការប្រកួតរូបថតកាយរឹទ្ធិថ្នាក់ជាតិលើកទី៣ ឯកឧត្តម សេរី ជំនះ អនុប្រធានកាយរឹទ្ធិជាតិកម្ពុជា មានប្រសាសន៍ថា ការប្រកួតរូបថតកាយរឹទ្ធិថ្នាក់ជាតិលើកទី៣ មិនត្រឹមតែជាវេទិកាប្រកួតប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាបង្ហាញ សមត្ថភាព ជំនាញថតរូបអាជីព និងចែករំលែកចំណេះដឹងច្បាប់ស្តីពីកម្មសិទ្ធិបញ្ញាកម្ពុជា ការលើកកម្ពស់ការពារសិទ្ធិបុគ្គល និងការច្នៃប្រឌិតថតរូបប្រកបដោយការទទួលខុសត្រូវ។

ឯកឧត្តម សេរី ជំនះ អនុប្រធានកាយរឹទ្ធិជាតិកម្ពុជា

ឯកឧត្តម សេរី ជំនះ បានអំពាវនាវឱ្យយុវជនទាំងអស់ ប្រើប្រាស់ឱកាសដ៏មានតម្លៃនៃការថតរូប ដើម្បីបង្ហាញសមត្ថភាពឱ្យស្របតាមតថភាពជាក់ស្តែងរបស់សង្គម។ ទន្ទឹមគ្នានេះ យុវជនត្រូវចាប់ផ្តើមពីតូចនៅថ្ងៃនេះ ដែលអាចនឹងក្លាយជាការផ្លាស់ប្តូរដ៏ធំនៅក្នុងសង្គមនាពេលអនាគត ក្នុងការខិតខំរៀនសូត្រនូវកំហុស ដើម្បីកែតម្រូវក្នុងការអភិវឌ្ឍខ្លួននាពេលខាងមុខ ។

គួរជំរាបជូនថា បេក្ខជន ដែលចូលរួមប្រកួតរូបថតកាយរឹទ្ធិជាតិថ្នាក់ជាតិលើកទី៣ ទទួលបានអត្ថប្រយោជន៍ រួមមាន រង្វាន់លើកទឹកចិត្ត និងវត្ថុអនុស្សាវរីយ៍, ការបណ្តុះបណ្តាលបច្ចេកទេសថតរូបអាជីពពីអ្នកជំនាញ និងរូបថតជ័យលាភីលេខ១ លេខ២ និងលេខ៣ ត្រូវបញ្ជូនទៅប្រកួតនៅថ្នាក់តំបន់អាស៊ី-បាស៊ីហ្វិក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...