យុទ្ធសាស្រ្ត៥ឆ្នាំរបស់អង្គការភ្លែន បន្តលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជាឱ្យកាន់តែប្រសើរ

ភ្នំពេញ – ថ្លែងក្នុងពិធីផ្សព្វផ្សាយ​យុទ្ធសាស្រ្ត​ប្រចាំប្រទេស​រយៈពេល៥ឆ្នាំ ២,៥លានហេតុផល និងអបអរទិវាកុមារីអន្តរជាតិ​តាមរយៈប្រព័ន្ធអ៊ីនធឺណេត​កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេស​កម្ពុជា នៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានបង្ហាញពី​យុទ្ធសាស្រ្ត​៥ឆ្នាំ ដោយ​ បន្ត​លើកកម្ពស់​សិទ្ធិកុមារ និង​សមភាពក្មេងស្រី​ក្នុងប្រទេស​កម្ពុជា ។

«នៅក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ អង្គការភ្លែន​អន្តរជាតិនឹងបន្តមហិច្ឆតារបស់ខ្លួនក្នុងការលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រីក្នុងប្រទេសកម្ពុជា, យើងនឹងសហការក្នុងភាពជាដៃគូយុទ្ធសាស្រ្តជាមួយអ្នកពាក់ព័ន្ធជាច្រើន រួមទាំង កុមារ និងយុវជន  ក្នុងគោលបំណងលើកកម្ពស់សិទ្ធិអំណាចរបស់ក្មេងស្រី ២,៥លាននាក់ ជាពិសេស ក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេងនៅកម្ពុជា ពីឆ្នាំ ២០២១ ដល់ ២០២៦​»

លោកស្រី គ្វីននេត វ៉ង

បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការភ្លែន យុទ្ធសាស្រ្ត​រយៈពេល​៥ឆ្នាំទៅមុខទៀតនោះ មានចំនួន ៤ រួមមាន៖ (១) ការចាប់ផ្តើមជាមួយសុខភាពល្អ – ការរួមបញ្ចូល កម្មវិធីអាហារូបត្ថម្ភ កម្មវិធីការគាំពារនិងអភិវឌ្ឍន៍កុមារតូច និងទឹកស្អាតនិងអនាម័យ ដើម្បីធានាថាក្មេងស្រី និងក្មេងប្រុសមានការចាប់ផ្តើមដោយយុត្តិធម៌នៅក្នុងជីវិត និងអាចធ្វើការជ្រើសរើសដោយសេរី និងព័ត៌មានអំពីរាងកាយរបស់ពួកគេ។ (២) កិច្ចការពារជំនាន់ថ្មី – ផ្តោតទៅលើ OCSE, អ្នកស្រឡាញ់ភេទដូចគ្នា, CEFM, កុមារដែលទុកចោល រួមទាំង កម្មវិធីឆ្លងដែន ដើម្បីរក្សាកុមារ ជាពិសេសក្មេងស្រី និងយុវជនឱ្យមានសុវត្ថិភាព។ (៣) ការរៀនមួយជីវិត ដោយផ្តោតលើ IQE ការអភិវឌ្ឍជំនាញ និងជំនាញជីវិត រួមទាំងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងសិទ្ធិ ដើម្បីធានាថាកុមារជាពិសេសក្មេងស្រី និងស្រ្តីវ័យក្មេង ទទួលបានចំណេះដឹង ជំនាញ និងទំនុកចិត្តដែលពួកគេត្រូវការ ដើម្បីសម្រេចបាននូវសិទ្ធិរបស់ពួកគេ និងឈានដល់សក្តានុពលពេញលេញ។ និង(៤) ភាពដឹកនាំរបស់ក្មេងស្រី – ការពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំភាពជាពលរដ្ឋសកម្ម និងការចូលរួមរបស់ប្រជាពលរដ្ឋធានាថាក្មេងស្រី និងស្រ្តីវ័យក្មេងមានចំណេះដឹង ជំនាញ និងទំនុកចិត្តដើម្បីជោគជ័យ។

គួរ​បញ្ជាក់ថា អង្គការភ្លែនអន្តរជាតិកម្ពុជា គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី។ ហើយរយៈពេលប្រាំឆ្នាំចុងក្រោយនេះ តាមរយៈកម្មវិធីមួយឈ្មោះ ថែទាំនិងអភិវឌ្ឍន៍កុមារតូច វាបានផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ និងអ្នកពាក់ព័ន្ធ និងកុមារចំនួនជិតប្រាំពីរម៉ឺននាក់(កុមារីជាង មួយម៉ឺននាក់) និងកម្មវិធីកិច្ចការពារកុមារ វាបានផ្ដល់អត្ថប្រយោជន៍ ដល់កុមារនិងមនុស្សពេញវ័យដោយផ្ទាល់ចំនួនជិត៧ម៉ឺននាក់ ( ស្រីជិតបួនម៉ឺននាក់) និងដោយប្រយោលជិត១៥ម៉ឺននាក់ ( ស្រីជាងប្រាំបីម៉ឺននាក់)៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...