ឪពុកម្ដាយ ឬអាណាព្យាបាលគួរស្វែងយល់ឱ្យកាន់តែច្បាស់ពីបញ្ហាសិទ្ធកុមារ និងការកេងប្រវ័ញ្ចពលកម្មកុមារ

ភ្នំពេញ- កន្លងមកគេ​សង្កេតឃើញមានកុមារកម្ពុជាមិនទាន់គ្រប់អាយុជាច្រើនបានធ្វើចំណាកស្រុកទៅធ្វើការងារ ដោយសារបញ្ហាជីវភាពខ្វះខាត កង្វះការយល់ដឹងផ្នែកអប់រំរបស់ឪពុកម្ដាយ ចំណេះដឹងទាប និងបញ្ហាចំណូលថវិការទាប។ បញ្ហាទាំងអស់នេះជាហេតុផលចម្បងដែលធ្វើឱ្យមានរូបភាពមិនល្អកើតឡើងជាច្រើននៅកម្ពុជា ដែលបង្កផលប៉ះពាល់ដល់ពលកម្មកុមារ និងការកេងប្រវ័ញ្ចពលកម្មកុមារ។ នេះបើយោងតាមរយៈការផ្សាយរបស់កម្មវិធីគ្រួសាររឹងមាំ ឬហៅថា Strong Family ក្រោមប្រធានបទ «ពលកម្មកុមារ និងចំណាកស្រុក» ។

លោក ពេជ្រ បញ្ញា ប្រធានផ្នែកគោលនយោបាយ អគ្គលេខាធិការដ្ឋានប្រឆាំងពលកម្មកុមារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា « រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកបញ្ហាពលកម្មកុមារជាកិច្ចការអតិភាពមួយដើម្បីទប់ស្កាត់ និងលុបបំបាត់ទាំងស្រុងដោយតម្រូវឱ្យក្រសួង ឬស្ថាប័នភាគីពាក់ព័ន្ធចូលរួម និងសហការណ៍ជាពហុវិស័យតាមរយៈការដាក់ចេញនូវវិធានការផ្សេងៗក្នុងការអនុវត្តន៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ» ។

លោកបន្ថែមថា បច្ចុប្បន្ននៅក្នុងគ្រួសារមួយចំនួននៅតែមានការបញ្ជូនកូនទៅធ្វើការចំណាកស្រុកពីជនបទមកទីក្រុង ឬពីជនបទទៅកាន់ប្រទេសជិតខាងដោយខុសច្បាប់ ដោយកូនមិនទាន់គ្រប់អាយុ ហើយថែមជាវ័យកំពុងទទួលបានការសិក្សា។ ដោយឡែកប្រសិនបើពួកគាត់ដាច់ខាត និងខ្វះមិនបានត្រូវតែធ្វើចំណាកស្រុក គឺពួកគាត់ត្រូវធ្វើចំណាកស្រុកដោយស្របច្បាប់តាមរយៈទីភ្នាក់ងារជ្រើសរើសឯកជន ជ្រើសរើសកម្មករនយោជិកទៅបម្រើការងារដោយស្របច្បាប់ដោយក្រុមហ៊ុនដែលបានចុះបញ្ជីជាមួយក្រសួងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ព្រោះការទៅដោយស្របច្បាប់នឹងមានការបណ្ដុះបណ្ដាល និងការធានារ៉ាប់រងផ្សេងៗ។

ស្របគ្នានេះដែរឪពុកម្ដាយ ឬអាណាព្យាបាលគ្រប់រូបគួរស្វែងយល់ឱ្យបានកាន់តែច្បាស់ពីសិទ្ធដែលកូនៗ ឬកុមារដែលមិនទាន់គ្រប់អាយុត្រូវទទួលបាន។ សិទ្ធដែលកុមារគួរទទួលបានមានបួនរួមមាន៖

ទីមួយ សិទ្ធរស់រានមានជីវិត៖ ជាសិទ្ធមានឈ្មោះ មានសញ្ជាតិ សិទ្ធទទួលបានសេវាសុខភាព សិទ្ធទទួលបានការប្រើប្រាស់ទឹកស្អាត អនាម័យ និងម្ហូបអាហារគ្រប់គ្រាន់ និងសិទ្ធទទួលបានការណែនាំពិសេស។

ទីពីរ សិទ្ធក្នុងការអភិវឌ្ឍន៍៖ ជាសិទ្ធទទួលបានការអប់រំដោយឥតគិតថ្លៃនៅសាលាធារណក្នុងថ្នាក់មូលដ្ឋាន សិទ្ធក្នុងការលេងកំសាន្តជាមួយសមាជិកក្នុងសហគមន៍ និងទីកន្លែងសាធារណៈនានា។

ទីបី សិទ្ធទទួលការការពារ៖ ការការពារពីការជួញដូរកុមារ ការរំលោភបំពានរាងកាយ និងស្មារតី ការប្រើអំពើហិង្សា សិទ្ធការពារពីផលវិបាកនៃសង្រ្គាម និងសិទ្ធពីការការពារការកេងប្រវ័ញ្ចពលកម្មកុមារ។

និង ទីបួន សិទ្ធក្នុងការចូលរួម៖ កុមារមានសិទ្ធចូលរួមមតិយោបល់ ទទួលបានព័ត៌មានសមស្រប សិទ្ធចូលរួមក្នុងសម្មភាពក្នុងសង្គមផ្សេងៗ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...