កញ្ញា គឹម ឌីណា កំពុងតស៊ូប្រយុទ្ធប្រឆាំងក្នុងសមរភូមិលួចចម្លងស្នាដៃដើម្បីស្នាមញញឹមអ្នកនិពន្ធបទយកការណ៍, យុវជនឆ្នើម, យុវជនឆ្នើម21/01/2022 09/05/2022 បទយកការណ៍ កុំបោះបង់ងាយ កុំរំលាយក្តីសង្ឃឹម! ឈឺបេះដូង ឈោងសុបិន! ជាឃ្លាសម្រាប់រំលឹកខ្លួនឯងនៅពេលដែលជួបបញ្ហាក្នុងដំណើរជីវិតជាអ្នកនិពន្ធ។ ឃ្លានេះក៏មាននៅក្នុងសៀវភៅ ដែលជាស្នាដៃរបស់អ្នកនិពន្ធប្រលោមលោក គឹម ឌីណា លើកបង្ហាញបទពិសោធជីវិត ដែលឆ្លងកាត់ ផ្ទាល់ គួបផ្សំ ចិត្តមនុស្សបាក់ទឹក នឹងការស្រាវជ្រាវខ្លឹមសារបន្ថែមធ្វើជាអំណះអំណាងលាតត្រដាងតាមរយៈសំណេរ។ សៀវភៅមនុស្សបាក់ទឹកចិត្ត ទទួលបានការគាំទ្រខ្លាំងជាងគេ រហូតដល់បោះពុម្ពស្នាដៃឡើងវិញចំនួនបួនលើកជាបន្តបន្ទាប់ ។ ស្នេហ៍អស់ពីហឬទ័យ បំពេរនាង មនុស្សបាក់ទឹកចិត្ត ផ្ការីកវិញទេ ភរិយាខ្ញុំអាយុ ១៨ឆ្នាំ ចាប់អាជីពជាអ្នកនិពន្ធ សៀវភៅប្រលោមលោកតាំងពីឆ្នាំ២០១៧ មកទល់ពេលនេះ គឹម ឌីណា បាននិពន្ធសៀវភៅសរុបចំនួន ៥ចំណងជើង មានដូចជារឿង បាននិពន្ធសៀវភៅសរុបចំនួន ៥ចំណងជើង មានដូចជារឿង ដោយសៀវភៅទាំងអស់ នេះកំពុងទទួលបានការគាំទ្រក្នុងស្រទាបយុវវ័យ ។ ទន្ទឹមនឹងការងារតែងនិពន្ធប្រលោមលោក អ្នកនិពន្ធវ័យក្មេងរូបនេះ ក៏មានទេពកោសល្យសិល្បៈអាចសម្តែង និងច្រៀងចម្រៀងបានទៀតផង ។ កញ្ញា គឹម ឌីណា បាននិយាយថា និពន្ធសៀវភៅប្រលោមលោកមិនមែនជារឿងសាមញ្ញពេកនោះទេ ទោះជាមានមនុស្សមួយចំនួនយល់ថា ការនិពន្ធសៀវភៅប្រលោមលោក គឺជាការតែងនិពន្ធ បែបស្រមើលស្រមៃ ហើយភាគច្រើនគឺជារឿងស្នេហាក្តី។ តាមពិតទៅសៀវភៅប្រលោមលោកបានរួមចំណែកជួយដល់សង្គមជាច្រើន តាមរយៈសារសំខាន់ៗនៅក្នុងសាច់រឿងនីមួយៗ មិនថាតែបញ្ហាសង្គម យុវវ័យ និងគ្រួសារឡើយ ។ ទោះបីការងារតែងនិពន្ធ បច្ចុប្បន្នមានការគាំទ្រពីសាធារណជនក៏ពិតមែន ប៉ុន្តែសម្រាប់ក្រសែភ្នែកអ្នកនិពន្ធ គឹម ឌីណា មើលឃើញថា វិស័យនិពន្ធសៀវភៅប្រលោមលោក ការលួចចម្លង នាពេលបច្ចុប្បន្នកំពុងជួបបញ្ហាដ៏ធំមួយ រហូតដល់អ្នកនិពន្ធភាគច្រើនបានបោះបង់ការងារតែងនិពន្ធរបស់ខ្លួន នោះគឺ ឬ ការរំលោភសិទ្ធិ អ្នកនិពន្ធតាមរយៈរូបភាពផ្សេងៗ។ រូបភាពលួចចម្លង ស្នាដៃដោយគ្មានការអនុញ្ញាតពីអ្នកនិពន្ធ ជាគោលដៅដែល កញ្ញា គឹម ឌីណា ចង់លុបបំបាត់បំផុតដើម្បីស្នាមញញឹមរបស់អ្នកនិពន្ធ ។ សម្រាប់ ឌីណា ត្បិតតែស្នាដៃនិពន្ធ របស់នាងមានមិនច្រើនក្តី តែស្នាដៃមួយចំនួនមានជនខិលខួចលួចយកទៅធ្វើអាជីវកម្ម ដូចជាថតចម្លងសៀវភៅ ឬយកទៅអានជាសំឡេងរួចបង្ហោះនៅលើឆាណែលយូធូបជាដើម ។ ករណីនេះធ្វើឱ្យ ឌីណា មិនអាចទទួលបានទេ ។ កន្លងមកធ្លាប់មាន អ្នកយកថតចម្លងសៀវភៅ ឬយកទៅអានជាសំឡេងបង្ហោះនៅលើឆាណែលយូធូបជាដើម ទោះជាមិនបានរកប្រាក់កម្រៃ តែធាតុពិតពួកគាត់បានយក របស់គេដើម្បីឱ្យគេស្គាល់បណ្តាញសង្គមរបស់គាត់ ដែលវាជារឿងមិនអាចទទួលយកបានទេ… បើចង់ផ្សព្វផ្សាយស្នាដៃរបស់អ្នកនិពន្ធ មិនចាំបាច់ដល់តែអានទាំងស្រុង ឬក៏ស្កែនសៀវភៅទាំងស្រុងយកទៅបង្ហោះ ទើបហៅថាជាការជួយលើកស្នាដៃអ្នកនិពន្ធ ឬការចែករំលែកសម្រាប់ការអានទេ» - កញ្ញា គឹម ឌីណា ការរំលោភ ស្នាដៃនេះ សម្រាប់ ឌីណា វាគឺជាកត្តាបង្អាក់ទឹកចិត្តអ្នកនិពន្ធ ដោយថា នៅពេលមានសកម្មភាព រំលោភស្នាដៃ អ្នកនិពន្ធមិនមានទឹកចិត្តក្នុងការបោះពុម្ពស្នាដៃ ឬសរសេរស្នាដៃទៀតទេ ព្រោះនៅពេលអ្នកនិពន្ធបោះពុម្ពស្នាដៃរបស់ខ្លួន ពួកគាត់ត្រូវប្រឈមមុខនឹងការខាតបង់។ អត់មានកម្លាំងចិត្ត អត់មានទឹកចិត្តក្នុងការបោះពុម្ពស្នាដៃ ឬសរសេរស្នាដៃទៀតទេ ពីព្រោះអីនៅពេល បោះពុម្ពស្នាដៃទៅ ពួកគាត់ប្រឈមនឹងការខាត, អ្នកនិពន្ធខ្លះ នៅពេលបោះពុម្ព គឺគាត់ខ្ចីលុយគេទេ ។ ដូច្នេះនៅពេលដែលសៀវភៅគាត់ចេញទៅ គេទិញតែមួយក្បាល យកទៅធ្វើជា យកទៅចែកចាយ ដល់មនុស្សរាប់រយ រាប់ពាន់នាក់ សួរថា តើអ្នកនិពន្ធមានកម្លាំងចិត្តឯណាទៅធ្វើទៀត? បើស្នាដៃរបស់គាត់ត្រូវបានគេរំលោភបំពានយកទៅធ្វើអាជីវកម្មស្រេចតែនឹងចិត្តហ្នឹង?» - កញ្ញា គឹម ឌីណា មិនខុសគ្នាពី ឌីណា ប៉ុន្មាននោះទេ លោក ទឹម ម៉ានី ដែលប្រឡូកក្នុងវិស័យតែងនិពន្ធប្រមាណជិត៥០ឆ្នាំ ក៏បានជួបករណីរំលោភសិទ្ធិអ្នកនិពន្ធនេះផងដែរ រហូតដល់លោកបោះបង់ចោលការនិពន្ធប្រមាណ ១០ឆ្នាំ ក្រោយពីលោករកឃើញថា សៀវភៅប្រលោមលោក របស់លោកភាគច្រើនមានអ្នកលួចបោះពុម្ព ឬថតចម្លង ដើម្បីលក់បន្តដោយមិនមានការសុំអនុញ្ញាតពីលោក ។ លោកថា ស្នាដៃនិពន្ធរបស់លោក គឺជាកម្មសិទ្ធិបញ្ញារបស់លោក ប៉ុន្តែការយកស្នាដៃរបស់លោកដោយគ្មានការអនុញ្ញាតពីម្ចាស់ដើមគឺជាអំពើខុស ។ «ការលួចកម្មសិទ្ធិបញ្ញារបស់អ្នកដទៃវាមិនល្អទេ បើនិយាយឱ្យចំ គឺជាចោរ»។ និយាយក្នុងនាម ជាអ្នកដែលចូលចិត្តអំណាន មិនថាជាប្រភេទសៀវភៅ ឬប្រភេទអត្ថបទនៅលើអ៊ីនធឺណេតនោះទេ កញ្ញា ចាន់ សុធាវី កត់សម្គាល់ឃើញថា កន្លងមកនាងក៏តែងប្រទះឃើញរូបភាពចម្លងស្នាដៃដោយគ្មានការអនុញ្ញាតពីអ្នកនិពន្ធ មិនថាអត្ថបទពាក់ព័ន្ធនឹងការលើកទឹកចិត្ត អត្ថបទប្រភេទចំណេះដឹងចែករំលែក ហើយបើនិយាយអំពីប្រលោមលោកវិញ មានលួចចម្លងចែកចាយជាច្រើនតាមរយៈអំណានជាសំឡេង រួចយកទៅដាក់នៅលើបណ្តាញសង្គម ថែមទាំងមិនដាក់ឈ្មោះម្ចាស់ដើម ។