កញ្ញា វ៉ន សុវត្តី ចែករំលែកបទពិសោធន៍ទទួលបានអាហារូបករណ៍ ​IDEX Scholarship

ភ្នំពេញ​ – ជំងឺឆ្លងជាច្រើនប្រភេទក្នុងពិភពលោកបានធ្វើឱ្យខូចខាត និងបង្កផលប៉ះពាល់ដល់វិស័យសុខាភិបាល វិស័យសេដ្ឋកិច្ច វិស័យផ្សេងៗ ជាពិសេសបង្កឱ្យឆ្លងជំងឺដល់ពលរដ្ឋជាច្រើន និងបង្កឱ្យមានផលវិបាកក្នុងរយៈពេលយូរ ។ ដោយមើលឃើញពីបញ្ហាជំងឺឆ្លងនៅតែកើតមាន បានជំរុញចិត្តឱ្យកញ្ញា វ៉ន សុវត្តី សម្រេចចិត្តដាក់ពាក្យអាហារូបករណ៍ IDEX Scholarship ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ថ្នាក់ជំងឺឆ្លង នៅប្រទេសបារាំង។

តាមរយៈកិច្ចសហការណ៍ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល​​ នៃប្រទេសកម្ពុជា ជាមួយសាកលវិទ្យាល័យ Paris-Saclay នៃប្រទេសបារាំង កញ្ញា វ៉ន សុវត្តី បានប្រឡងជាប់អាហារូបករណ៍ IDEX Scholarship សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកជំងឺឆ្លង ។

យុវតីវ័យ ២៧ឆ្នាំរូបនេះ បានចែករំលែកបទពិសោធន៍បន្តថា ដើម្បីទទួលបានអាហារូបរកណ៍ IDEX Scholarship និស្សិតត្រូវគោរពតាមលក្ខខណ្ឌរបស់អាហារូបករណ៍ ដោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញដែលពាក់ព័ន្ធនឹងវេជ្ជសាស្រ្ត ឬជំនាញផ្សេងៗ​​ ក្នុងវិស័យសុខាភិបាល ជាពិសេសកំពុងធ្វើការក្នុងផ្នែកជំងឺឆ្លង ជំនាញនេះផ្តោតលើការសិក្សាផ្នែកជំងឺឆ្លង។

ជាមួយនឹងលក្ខខណ្ឌខាងលើនិស្សិតក៏ត្រូវត្រៀមឯកសារមួយចំនួន ដូចជា លិខិតបញ្ជាក់ការសិក្សាថ្នាក់បរិញ្ញាបត្រ លិខិតធានាចំនួន ០២ច្បាប់ (មួយច្បាប់ពីសាស្ត្រចារ្យ និងមួយច្បាប់ពីស្ថាបនការងារដែលអ្នកកំពុងបម្រើការងារ) លិខិតបញ្ជាក់ភាសាអង់គ្លេស (IELTS 5.5 ឡើង) ឬលិខិតបញ្ជាក់ភាសាបារាំង លិខិតវាយតម្លៃការសិក្សាថ្នាក់បរិញ្ញបត្រតាំងពីឆ្នាំទី១ ដល់ឆ្នាំបញ្ចប់​ (Ttranscrit) ពីសាកលវិទ្យាល័យ និងលិខិតគាំទ្រ (Motivation letter) ។

និស្សិតអាហារូបករណ៍ IDEX Scholarship រូបនេះ បានបន្តថា ក្រោយត្រៀមឯកសារ និងលិខិតផ្សេងៗរួចរាល់ និស្សិតអាចដាក់ពាក្យស្នើសុំអាហារូបករណ៍បានតាមរយៈអនឡាញនៅក្នុងគេហទំព័រផ្លូវការរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឬសាកលវិទ្យាល័យ Paris-Saclay តាមតំណភ្ជាប់ដែលសាកលវិទ្យាល័យបានផ្ដល់ដំណឹង ។

កញ្ញា សុវត្តី បានបន្ថែមទៀតថា ក្រោយជាប់ជាបេក្ខភាពនៅក្នុងវគ្គ​ Shortlist សាលានឹងរៀបចំថ្នាក់ត្រៀមឱ្យសិក្សាមុនសិន ដែលមានឈ្មោះថា ថ្នាក់​ M0 មុនចូលថ្នាក់ M1 និង M2 រយៈពេល ០២ខែដោយឥតគិតថ្លៃ ។ ក្រោយបញ្ចប់ការសិក្សា ០២ខែ និស្សិតត្រូវប្រឡង ហើយសាលានឹងជ្រើសរើសនិស្សិតតាមលក្ខខណ្ឌរបស់អាហារូបករណ៍ និងតាមរយៈតំណភ្ជាន់ដែលសាលាផ្ដល់ឱ្យដោយផ្ទាល់ ។

យកញ្ញា វ៉ន សុវត្តី បាននិយាយថា​ ៖

“ខ្ញុំគិតថា គន្លឺះទាក់ទាញចំណាប់អារម្មណ៍ពីសាលាដើម្បីឱ្យគេផ្ដល់អាហារូបករណ៍ យើងត្រូវមានបទពិសោធន៍ការងារស្ម័គ្រចិត្តឱ្យបានច្រើន ដើម្បីងាយស្រួល និងមានអំណះអំណាងសរសេរក្នុងលិខិតចំណាប់អារម្មណ៍ (Motivation letter) និងដឹងច្បាស់ពីគោលបំណង​ថា ហេតុអ្វីបានជាខាងសាកលវិទ្យាល័យគួរផ្ដល់អាហារូបករណ៍ដល់យើង និងមូលហេតុអ្វីបានជាយើងគួរទទួលបានអាហារូបករណ៍នេះ”

កញ្ញាបានបញ្ជាក់ដែរថា អាហារូបករណ៍នេះផ្ដល់ឱ្យនិស្សិតត្រូវសិក្សាឆ្នាំទី១ និងឆ្នាំទី២ ក្នុងប្រទេស ហើយក្រោយពីបញ្ចប់ការសិក្សា ០២ឆ្នាំ ទើបតម្រូវឱ្យនិស្សិតទៅសិក្សាស្រាវជ្រាវផ្នែកជំងឺឆ្លង ឬធ្វើការហាត់ការនៅប្រទេសបារាំងចំនួន ០៦ខែសម្រាប់ការប្រឡងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ មុននឹងបញ្ចប់កិច្ចសន្ទនាកញ្ញា វ៉ន សុវត្តី បានលើកទឹកចិត្តដល់យុវជនកម្ពុជាដែលមានបំណងស្នើពាក្យអាហារូបករណ៍ IDEX Scholarship គួរឆ្លៀតពេលធ្វើការងារស្ម័គ្រចិត្តឱ្យបានច្រើន និងពង្រឹងសមត្ថភាពផ្ទាល់ខ្លួនជានិច្ច។ កញ្ញាយល់ថា តាមរយៈអាហារូបករណ៍អាចជួយយុវជនទទួលបានឱកាសសិក្សាល្អៗ ទទួលបានបទពិសោធន៍ថ្មីៗ ដោយមិនចាំបាច់ចំណាយប្រាក់ផ្ទាល់ខ្លួនលើថ្លៃសិក្សា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...