លោក សាង វិសាល៖ អាហារូបករណ៍ជំនាញវិស្វកម្មសំណង់ស៊ីវិលនៅប្រទេសចិន ជួយសម្រួលដល់ការចំណាយរបស់គ្រួសារ

ភ្នំពេញ– ការសិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិលនិស្សិតត្រូវចំណាយលើថ្លៃសិក្សាខ្ពស់ ទាមទារភាពអត់ធ្មត់ តស៊ូ និងតាំងចិត្តខ្ពស់ ទើបអាចបញ្ចប់ការសិក្សាជំនាញនេះដោយជោគជ័យ ព្រោះនិស្សិតត្រូវឆ្លងកាត់ការស្រាវជ្រាវ ការស្វែងយល់ និងការអនុវត្តជាច្រើន។ រៀនជំនាញនេះ បន្ទុកចំណាយជាច្រើន តែប្រសិនបើទទួលបានអាហារូបករណ៍នោះនឹងជួយដល់និស្សិតបានច្រើន។ នេះបើតាមការលើកឡើងរបស់លោក សាង វិសាល ដែលជានិស្សិតអាហារូបករណ៍រដ្ឋាភិបាលចិនឆ្នាំទី៤ សិក្សាបរិញ្ញាបត្រជំនាញវិស្វកម្មសំណង់ស៊ីវិល នៃសាកលវិទ្យាល័យសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន ។

លោក សាង វិសាល អ្នកខេត្តព្រះវិហាររូបនេះ បាននិយាយថា ការសិក្សានៅមហាវិទ្យាល័យត្រូវចំណាយច្រើនរាប់បញ្ជូលទាំងការធ្វើដំណើរ ការស្នាក់នៅ ការចុះសិក្សាស្រាវជ្រាវ និងថ្លៃបង់សាលាជាដើម។ ដើម្បីដំណោះស្រាយរាល់ការចំណាយសម្រាប់ការសិក្សា និងមិនធ្វើឱ្យប៉ះពាល់ដល់ការចំណាយរបនស់គ្រួសារ លោកខិតខំស្វែងរកអាហារូបករណ៍ពេញលេញដោយប្រើប្រាស់សមត្ថភាពផ្ទាល់ខ្លួន។

លោក សាង វិសាល ៖

“នៅឆ្នាំ២០១៨ ខ្ញុំបានប្រឡងជាប់អាហារូបករណ៍សិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិលសិក្សានៅសាកលវិទ្យាល័យសៀងហៃ ប្រទេសចិន ។​ ខ្ញុំយល់ថា​ វាលំបាកបន្តិចសម្រាប់ខ្ញុំដែលស្វែងរកអាហារូបករណ៍ណាជួយរាល់ការចំណាយរបស់ខ្ញុំ ប៉ុន្តែជំនាញដែលខ្ញុំស្រឡាញ់និងបំណងសិក្សារបស់ខ្ញុំបានធ្វើឱ្យខ្ញុំប្រឹងប្រែងរហូតដល់ប្រឡងជាប់”។

ដើម្បីទទួលបានអាហារូបករណ៍នេះ លោក សាង វិសាល បានចែករំលែកថា បេក្ខភាពទាំងអស់ត្រូវត្រៀមខ្លួនប្រឡង​ ត្រៀមមើលវិញ្ញាសារប្រឡង ត្រៀមខ្លួនសម្ភាស៍​ ជាពិសេសត្រូវត្រៀមភាសាអន្តរជាតិ (ភាសាអង់គ្លេស) ប្រសិនបើចេះភាសាប្រទេសដែលដាក់ពាក្យស្នើសុំអាហារូបករណ៍កាន់តែប្រសើរ។

និយាយពីបទពិសោធន៍សិក្សានៅប្រទេសចិន យុវជនសម្បុរស្រអែមរូបនេះ បាននិយាយថា កាលសិក្សាដំបូងៗជួបផលលំបាកមួយ ចំនួនដូចជា ការប្រើប្រាស់ភាសា ទំនាក់ទំនងក្នុងការសិក្សា និងការរស់នៅ ដោយសារមានសិស្សមកពីបណ្ដាប្រទេសផ្សេងៗគ្នា បញ្ហាម្ហូបអាហារ(ប្លែករសជាតិ) និងអាកាសធាតុជាដើម ។

លោក សាង វិសាល បានបន្ថែមថា លោកតាំងចិត្តយកចំណេះដឹងជំនាញវិស្វកម្មសំណង់ស៊ីវិលយកមកអភិវឌ្ឍន៍ប្រទេសកំណើត និងធ្វើឱ្យវិស័យសំណង់កាន់តែមានគុណភាពប្រសើរឡើងដូចប្រទេសជឿនលឿន។​ ទន្ទឹមគ្នានេះ បានលើកទឹកចិត្តដល់យុវជនកម្ពុជាដែលមានបំណងសិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិល ត្រូវខិតខំរៀនមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា និងភាសាអង់គ្លេសឱ្យបានពូកែ ដែលជាមុខវិជ្ជាចំបាច់សម្រាប់សិក្សាជំនាញនេះ និងបន្តដាក់ពាក្យប្រឡងអាហារូបករណ៍ដែលខ្លួនពេញចិត្ត រហូតទទួលបាលលទ្ធផលជាទីគាប់ប្រសើរ៕

សូមជម្រាបថា​ ទម្រាំលោក សាង វិសាល ប្រឡងជាប់អាហារូបករណ៍សិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិល នៃសាកលវិទ្យាល័យសៀងហៃ លោកធ្លាប់បរាជ័យដាក់ពាក្យចំនួនបីដង ។ លោកបានបន្តដាក់ពាក្យស្នើសុំអាហារូបករណ៍ម្ដងទៀត ដែលជាលើកទី៤ និងទទួលបានជោគជ័យតាមក្ដីស្រមៃនិងការរំពឹងទុក ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។