លោក ជា ពុំសក្ខីណា បង្ហាញពីភាពខុសគ្នារវាងអាហារូបករណ៍ប្រភេទ A និង B របស់រដ្ឋាភិបាលចិន

ភ្នំពេញ – លោក ជា ពុំសក្ខីណា ជានិស្សិតកំពុងសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ TsingHua និងជាអតីតនិស្សិតអាហារូបករណ៍រដ្ឋាភិបាលចិនដែលឆ្លងកាត់ការប្រឡងពីក្រសួងអប់រំ យុវជន និងកីឡា ។ លោក ជា ពុំសក្ខីណា បានឱ្យដឹងថា រដ្ឋាភិបាលចិនកំពុងផ្តល់អាហារូបករណ៍ពីរប្រភេទខុសគ្នាដល់និស្សិតអន្តរជាតិ សម្រាប់សិក្សាគ្រប់កម្រិត មានអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ A និងប្រភេទ B ។ ទន្ទឹមគ្នានេះ ក៏មានកម្មវិធីសិក្សាភាសាចិនក្រោមមូលនិធិរបស់ China Scholarship Council ហៅកាត់ CSC ឬ CSC Scholarship ផងដែរ ។

លោក ជា ពុំសក្ខីណា បានលើកឡើងថា បច្ចុប្បន្នរដ្ឋាភិបាលចិនកំពុង​ផ្តល់អាហារូបករណ៍មានច្រើនប្រភេទសិស្ស-និស្សិតអន្តរជាតិ ។ អាហារូបករណ៍ Bilateral Program ឬប្រភេទ A ជាកញ្ជប់អាហារូបករណ៍របស់ស្ថានទូតចិនប្រចាំប្រទេសនីមួយៗ ។ ក្នុងនោះនិស្សិតកម្ពុជាអាចដាក់ពាក្យតាមស្ថានប័ននានាដូចជា ក្រសួងអប់រំយុវជន និងកីឡា (សម្រាប់សិស្ស និស្សិតទូទៅ គ្រប់សមាសភាព) និងនៅសហភាពសហព័ន្ធយុវជនកម្ពុជា និងស្ថាប័នផ្សេងទៀត ។ ចំណែកអាហារូបករណ៍ Chinese University Program និង Silk Road Program ឬ ប្រភេទ B ជាកញ្ជប់អាហារូបករណ៍របស់សាកលវិទ្យាល័យ និងតម្រូវឱ្យបេក្ខជនដាក់ពាក្យស្នើសុំទៅកាន់សាកលវិទ្យាល័យដោយផ្ទាល់ ។

និស្សិតថ្នាក់បណ្ឌិតកំពុងសិក្សានៅប្រទេសចិនរូបនេះ បានឱ្យដឹងទៀតថា អាហារូបករណ៍ទាំងពីរប្រភេទនេះ មានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន ។ គុណសម្បត្តិអាហារូបករណ៍ប្រភេទ A ផ្ដល់ជូនមុខជំនាញសិក្សាគ្រប់មុខជំនាញ មានជម្រើសសាកលវិទ្យាល័យ កម្រិតភាសាទាបជាងប្រភេទ B មានអត្រាជាប់ខ្ពស់ក្រោយពីជាប់វគ្គជម្រុះរបស់ស្ថាប័នទទួលពាក្យ ។ អាហារូបករណ៍នេះជាទូទៅមិនមានការប្រកួតប្រជែងជាមួយបេក្ខជនមកពីប្រទេសផ្សេង។

ចំណែក​គុណវិបត្តិរបស់អាហារូបករណ៍ប្រភេទ A គឺមានការប្រកួតប្រជែងក្នុងស្រុកពិបាក បេក្ខជនអាចជ្រើសរើសជំនាញបានតែមួយមុខ ។ រីឯស្ថាប័នមួយចំនួនតម្រូវឱ្យបេក្ខជនបានបញ្ជប់កម្រិតសិក្សាខ្លួនជាមុនសិនទើបអាចស្នើសុំទៅកម្រិតបន្ទាប់បាន ។

ដោយឡែកគុណសម្បត្តិអាហារូបករណ៍ប្រភេទ B បេក្ខជនមិនមានការប្រឡងប្រជែង​ក្នុងស្រុក ស្នើសុំទៅកាន់សាកលវិទ្យាល័យផ្ទាល់ បេក្ខជនអាចស្នើសុំអាហារូបករណ៍បានបី​សាកលវិទ្យាល័យ និងជម្រើសជំនាញផ្សេងគ្នា ព្រមទាំងមានឱកាសច្រើនសម្រាប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ។ អាហារូបករណ៍ប្រភេទ B និស្សិតកំពុងសិក្សាឆ្នាំក្រោយអាចដាក់ពាក្យបាន ។

ផ្ទុយនឹងគ្នានេះ គុណវិបត្តិរបស់អាហារូបករណ៍ប្រភេទ B មានដូចជា ជ្រើសរើសសាលា និងជំនាញតិចសម្រាប់ថ្នាក់បរិញ្ញាបត្រ សាកលវិទ្យាល័យមួយកំណត់ក្នុងការដាក់ពាក្យ មានការប្រកួតប្រជែងជាមួយបេក្ខជនមកពីប្រទេសដទៃ មានការប្រកួតប្រជែងលើកម្រិតភាសាខ្ពស់ជាងអាហារូបករណ៍ប្រភេទ A ។ លើសពីនេះសាកលវិទ្យាល័យមួយចំនួនទាមទារផ្ញើឯកសារទៅកាន់សាលាដោយផ្ទាល់ និងត្រូវចំណាយលើថ្លៃដាក់ពាក្យដោយខ្លួនឯង ។

គួរបញ្ជាក់ថា លោក ពុំ សក្ខីណា បានចូលរួមជាវាគ្មិនម្នាក់ក្នុងចំណោមវាគ្មិន ០៦នាក់នៅក្នុងសិក្ខាសាលាស្ដីពីនីតិវិធីក្នុងការស្នើរសុំអាហារូបករណ៍ទៅលើការសិក្សានៅប្រទេសចិន ភាគ២ សប្ដាហ៍ទី២ កាលពីថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...