សិស្សកម្ពុជា៥រូប ជាប់អាហារូបករណ៍អាស៊ានឆ្នាំ២០២២

ភ្នំពេញ – សិស្សឆ្នើម​របស់​កម្ពុជា​ចំនួន​៥រូប បានប្រឡងជាប់​អាហារូបករណ៍អាស៊ានឆ្នាំ​២០២២ ដោយពួកគេ​មាន​ឱកាស​ទៅ​បន្ត​សិក្សា​នៅ​ប្រទេស​សឹង្ហបូរីរយៈពេល​៤ឆ្នាំ។

យោង​តាម​ការ​ប្រកាស​របស់ក្រសួងអប់រំ យុវជន និង​កីឡា សិស្សកម្ពុជា​ដែល​ជាប់អាហារូបករណ៍​អាស៊ាន​ឆ្នាំ​២០២២នោះ​រួមមាន៖

១. លោក ទិត ប៊ុនណាត ពីសាលាជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ

២. លោក គុំ ត្រកាល ពីសាលាជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ

៣. កញ្ញា ហេង ច័ន្ទតារា ពីសាលាជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ

៤. លោក សុភាព ចន្ទឧត្តម ពីសាលាជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ

៥. កញ្ញា គង់ ឌីវណ្ណា ពីវិទ្យាល័យឡាយហ្វ ខេត្តព្រះសីហនុ

ក្នុង​ពិធីប្រគល់ជ័យលាភីអាហារូបករណ៍អាស៊ានឆ្នាំ២០២២ ដល់សិស្សអាហារូបករណ៍កម្ពុជាទាំង​៥រូប កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅស្ថានទូតសឹង្ហបូរីប្រចាំ​កម្ពុជា ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា  បានថ្លែងអំណរគុណចំពោះស្ថានទូតសឹង្ហបុរីប្រចាំកម្ពុជាដែលបានរៀបចំកម្មពិធីនេះឡើង ហើយ​ជាមួយ​គ្នា​ឯកឧត្ដមក៏​បានសំដែងនូវការកោតសរសើរចំពោះសិស្សជ័យលាភី និងមានប្រសាសន៍ផ្ដាំផ្ញើឲ្យពួកគាត់ប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រដើម្បីទទួលបាននូវចំណេះដឹងគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមបញ្ជាក់ថា ការសិក្សានៅបរទេសទាមទារឲ្យសិស្ស និស្សិតខិតខំព្យាយាម និងរៀនរស់នៅដោយឯករាជ្យ ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីក្រេបជញ្ជក់ចំណេះដឹង និងប្រែក្លាយខ្លួនទៅជា ធនធានប្រកបដោយសមត្ថភាពក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសយើងតទៅថ្ងៃមុខ។

សូមបញ្ជាក់ថា អាហារូបករណ៍អាស៊ានឆ្នាំ២០២២នេះ ត្រូវបានប្រកាសផ្តល់ជូនដោយក្រសួងអប់រំ នៃសាធារណរដ្ឋសិង្ហបូរី សម្រាប់និស្សិតវ័យក្មេងមកពីបណ្តាប្រទេសអាស៊ាន ចិន និងឥណ្ឌា ទៅសិក្សានៅប្រទេសសិង្ហបុរី ។ សិស្សដែលបានជាប់អាហារូបករណ៍នេះ នឹងទទួលបានប្រាក់ផ្គត់ផ្គង់ការហូបចុក រ៉ាប់រងថ្លៃសិក្សា ការស្នាក់នៅ សំបុត្រយន្តហោះ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...