fbpx

និស្សិតកម្ពុជា២៨រូបត្រៀមខ្លួនចេញទៅរុស្ស៊ី ដើម្បីបន្តការសិក្សាលើជំនាញសំខាន់៣

ភ្នំពេញ – និស្សិត​កម្ពុជា​ចំនួន២៨រូប ដែល​បាន​ប្រឡង​ជាប់​អាហារូបករណ៍​របស់​រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ីសម្រាប់​ការ​សិក្សា​ថ្នាក់​បញ្ញាបត្រជាន់ខ្ពស់លើ​មុខ​ជំនាញអាកាសចរណ៍ស៊ីវិល វេជ្ជសាស្រ្ត និង​សេដ្ឋកិច្ច​ឌីជីថល គ្រោង​នឹង​ធ្វើដំណើរ​ទៅ​កាន់ប្រទេស​រុស្ស៊ី​ក្នុងពេលឆាប់ៗនេះហើយ។

លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុង​ឱកាស​ជួបសំណេះសំណាលជាមួយ​ក្រុមនិស្សិត​មុនការ​ចេញ​ដំណើរកាលពីថ្ងៃពុធសប្តាហ៍​នេះ បាន​មានប្រសាសន៍​ណែនាំ ដោយ​ផ្តាំដល់ក្រុមនិស្សិតបេក្ខជនជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីមុខមាត់គ្រួសារ ក៏ដូចជាមុខមាត់ប្រទេសជាតិ និងរក្សាអាកប្បកិរិយាវិជ្ជមាននៅពេលសិក្សាក្រៅប្រទេស ។ លោកជំទាវបន្ថែមថា ការបន្តសិក្សាទៅក្រៅប្រទេសនេះ ជាឱកាសដ៏ល្អរបស់ប្អូនៗនិស្សិត ក្រោមការដឹកនាំរបស់រដ្ឋាភិបាលដែលបានគិតគូរគ្រប់ជ្រុងជ្រោយលើជោគវាសនា និងអនាគតរបស់សិស្សនិស្សិតទាំងអស់គ្នា។

គួរជម្រាបជូនថា អាហារូបករណ៍​ដែល​រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ផ្តល់​ជូននិស្សិត​កម្ពុជាទាំង​២៨រូបនេះ គឺ​ជា​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​រយៈពេល​២ឆ្នាំ ទៅ​លើមុខជំនាញអាកាសចរណ៍ស៊ីវិល (វិស្វកម្មយន្តហោះ) ជំនាញផ្នែកវេជ្ជសាស្រ្ត (ទូទៅ និងឯកទេស) សេដ្ឋកិច្ចឌីជីថល រួមមាន ផ្នែកសេដ្ឋកិច្ច គ្រប់គ្រង និងជំនាញផ្នែកដឹកជញ្ជូន៕


ចំណេះជីវិត, ព្រឹត្តិការណ៍

លោកវេជ្ជបណ្ឌិត យឹម សុបុត្រា៖ មនុស្សធ្វើអត្តឃាតបណ្តាលមកពីបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ

សុខភាពផ្លូវចិត្តជាផ្នែកមួយដ៏សំខាន់នៅជីវិតរស់នៅប្រចាំថ្ងៃ។ ផលប៉ះពាល់ទង្គិចខ្លាំងបណ្ដាលឱ្យមនុស្សជាច្រើនឈានដល់សម្លាប់ខ្លួន។ បញ្ហានេះបានជះឥទ្ធិពលទៅកាន់មនុស្សជា…
ចំណេះជីវិត, ព្រឹត្តិការណ៍

លោក គីម ដារ៉ា៖ លទ្ធផលបាក់ឌុបមិនអាចកំណត់ជោគវាសនារបស់មនុស្ស

លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិឆ្នាំ​២០២១ កន្លងទៅថ្មីៗនេះមានបេក្ខជន​ជាប់សរុបចំនួនជាង ៧ម៉ឺននាក់ ដែលស្មើនឹង ​៦៥,៦៥ភាគរយ ខណៈ​ដែលបេក្ខជនជាប់និទ្ទេស A…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ធ្លាក់បាក់ឌុប តើគួររៀនថ្នាក់ទី១២មួយឆ្នាំទៀត ឬក៏សិក្សាថ្នាក់បរិញ្ញាបត្ររង ?

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ត្រូវបានក្រសួងអប់រំ យុវជន និង​កីឡា ផ្សព្វផ្សាយកាលពីថ្ងៃទី១៤ និង​ថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២២ កន្លងទៅនេះ …
ជំនាញ, ព្រឹត្តិការណ៍

ឱកាសសិក្សាជំនាញបច្ចេកទេស ៤៧៥កន្លែងនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈខេត្តបាត់ដំបង

ឱកាសអាហារូបករណ៍រៀនជំនាញបច្ចេកទេស ៤៧៥កន្លែងនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈខេត្តបាត់ដំបង សិក្សាដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សាថ្មី ២០២១-២០២២ ។…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អង្គការតម្លាភាពកម្ពុជារៀបចំកម្មវិធីប្រកួតវីដេអូស្រ្តីនិងក្មេងស្រីក្នុងវិស័យវិទ្យាសាស្រ្ត

អង្គការតម្លាភាពកម្ពុជាជ្រើសរើសយុវជនចូលរួមកម្មវិធីប្រកួតវីដេអូខ្លី ប្រធានបទស្រ្តីនិងក្មេងស្រីក្នុងវិវ័យវិទ្យាសាស្រ្ត សម្រាប់ឆ្នាំ២០២២ ។ កម្មវិធីប្រកួតវីដេអូនេះលើកលែង…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

លោក សោម រតនា ៖ ចម្លើយពីរសំណួរសិស្សត្រូវសួរខ្លួនឯងមុនចូលរៀនសាកលវិទ្យាល័យ

សាកលវិទ្យាល័យ​ជា​ថ្នាក់ឧត្តម​សិក្សាដែល​និស្សិត​នឹង​ចាប់ផ្តើម​រៀន​​ជំនាញ​ពិត​ប្រាកដសម្រាប់​អនាគត​របស់ខ្លួន ក្រោយ​បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ។ ​លោក សោម រតនា សមាជិក…
ព្រឹត្តិការណ៍, អប់រំកុមារតូច

សកម្មភាពអប់រំទាំង ៤ចំណុចពង្រឹងបំណិនរស់នៅរបស់កុមារឱ្យប្រសើរ

ក្រៅពីថែទាំកុមារឱ្យមានសុខភាពល្អតាំងពីកើតរហូតដល់អាយុបីឆ្នាំ ម្តាយឪពុកអាចចាប់ផ្តើមបង្រៀននិងអប់រំកុមារនៅវ័យបន្ទាប់ទៀតឱ្យស្គាល់ពីរបៀបនៃការរស់នៅថ្មីៗរា​ប់​ទាំងជំនាញជីវិត និង…
ចំណេះជីវិត, ព្រឹត្តិការណ៍

របបអាហារល្អ លំហាត់ប្រាណ និងរក្សាសុខភាពផ្លូវចិត្តជាទម្លាប់រស់នៅថ្មីសម្រាប់យុវវ័យ

សុខមាលភាពជីវិតល្អប្រសើរលុះត្រាតែអ្នកទទួលទានអាហារល្អ គេងឱ្យគ្រប់គ្រាន់ រក្សាទំនាក់ទំនងល្អជាមួយអ្នកដទៃ កាន់បន្ថយការមើលព័ត៌មាន ធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រាជធានីភ្នំពេញសិស្សជាប់និទ្ទេស A ច្រើនជាងរហូតដល់ ៥៦៥នាក់

សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ គេសង្កេតឃើញថា គ្រប់រាជធានីខេត្តទាំង២៥របស់ប្រទេសកម្ពុជា សុទ្ធតែមានបេក្ខជនជាប់និទ្ទេស A
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកនាំពាក្យ ៖ លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ បង្ហាញពីការខិតខំប្រឹងប្រែងរបស់បេក្ខជន

យោង​តាម​លទ្ធផល​ដែល​បង្ហាញ​ដោយ​ក្រសួងអប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា នៅ​ក្នុង​ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប ដែលប្រព្រឹត្ត​ទៅ​កាលពីថ្ងៃទី…