លោក យ៉ាំង ឃាក ចែករំលែកបទពិសោធន៍ប្រឡងគរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំ

ភ្នំពេញ – លោក យ៉ាំង ឃាក ជា​គឺជា​អតីត​និស្សិត​ជីវវិទ្យា នៃសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ហើយ​បច្ចុប្បន្ន​លោក​គឺជា​គរុនិស្សិត នៅ​វិទ្យា​ស្ថាន​ជាតិអប់រំ (NIE) ។ មុន​នឹង​ជាប់​ក្លាយ​ជា​គរុនិស្សិត លោក យ៉ាំង ឃាក បានបរាជ័យ​ក្នុង​ការ​ប្រឡងចូល​វិទ្យាស្ថាន​ជាតិអប់រំ​រហូត​ដល់ទៅ៣ដង ប៉ុន្តែ​ដោយ​ឆន្ទះ​ចង់​ធ្វើ​ជា​គ្រូ​បង្រៀន និង​ស្រឡាញ់​ការ​អប់រំ លោកមិន​​បានបោះបង់​ឡើយ ហើយ​ព្យាយាម​ម្តង​ហើយ​ម្តង​ទៀត រហូត​ដល់​ប្រឡងជាប់​ជាគរុនិស្សិត​។

លោក យ៉ាំង ឃាក បាន​ថ្លែងថា នៅពេលប្រឡងធ្លាក់ គឺធ្វើឱ្យរូប​លោកស្រក់ទឹកភ្នែក ព្រោះលោកជាសិស្សម្នាក់ដែល​តែង​តស៊ូ ខិតខំរៀនសូត្រ ហើយមិនមែនរៀនលំៗនោះទេ ពោល​គឺកំឡុងពេលរៀន លោកធ្វើការផង ធ្វើជាយុវជនស្ម័គ្រចិត្តផង ។ ទោះជាការប្រឡងធ្លាក់ធ្វើឱ្យលោកពិបាកចិត្តមែន​ តែលោកបានកំណត់ថា ការ​ក្រៀមក្រំចិត្តនេះ​គឺមាន​តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់មកលោកត្រូវ​ខំរៀនទ្វេដង គឺរៀនវេនយប់ជាមួយមិត្តភក្ដិដែលប្រឡងជាប់ ហើយតាំងចិត្តទទួលបង្រៀនសិស្សប្អូនប្រហែលជា៣០នាក់ទៀត ដើម្បីលើកទឹកចិត្តខ្លួនឯង ។

“ខ្ញុំធ្លាប់ប្រឡងគ្រូធ្លាក់រហូតដល់ទៅបីដង ទើបអាចប្រឡងជាប់ ហើយវាបានធ្វើឱ្យខ្ញុំបាក់ទឹកចិត្តយ៉ាងខ្លាំង ប៉ុន្តែទន្ទឹមនឹងធ្លាក់ទឹកចិត្តធ្ងន់ធ្ងរបែបនេះ ខ្ញុំសួរខ្លួនឯងថា តើយើងធ្វើយ៉ាងណាដើម្បីឱ្យចិត្តរបស់យើងស្រោចស្រង់មកវិញ? គឺយើងត្រូវតែបន្តឆន្ទៈរបស់យើងដដែល ឆ្ពោះទៅ ហើយដៅយ៉ាងច្បាស់ថា បន្ទាប់ពីប្រឡងធ្លាក់ហើយត្រូវតែខិតខំរៀនទ្វេដង”

គរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំ លោក យ៉ាំង ឃាក បន្ថែមថា ការដែល​លោកតស៊ូ​​ចាប់យកអាជីពជាគ្រូបង្រៀន ក៏​ព្រោះតែលោកស្រឡាញ់ការអប់រំ និងចង់ឱ្យប្រទេសជាតិ ក្លាយជាប្រទេសដែលមានការអភិវឌ្ឍន៍ពេញលេញ និងជាប្រទេសដែលសម្បូរទៅដោយធនធានមនុស្សដែលជាកម្លាំងក្នុងការអភិវឌ្ឍប្រទេសជាតិ។ ជាមួយ​គ្នានេះ លោក យ៉ាំង ឃាក ក៏បានចែករំលែកបទពិសោធន៍មួយចំនួនដែលនាំឱ្យលោកអាចប្រឡងជាប់ និង​ក្លាយជាគរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំ (NIE) ផងដែរ ដោយ​ក្នុង​រួមមាន៖

ទី១. ប្រមូលឯកសារចាស់ៗដែលគេប្រឡងរួច ហើយព្យាយាមស្គាល់លោកគ្រូ អ្នកគ្រូនៅទីនោះ ហើយ​អំឡុងពេលរៀនត្រៀម គឺត្រូវ​បង្រៀនគួរឱ្យខ្លួនឯង គឺមិនមែនរៀនលំៗនោះទេ។ ជាពិសេស នៅពេលប្រឡងជាប់ហើយ សូមទៅធ្វើការងារណាដែលជួយជំរុញយើងឱ្យត្រូវគោលដៅ។ ឧទាហរណ៍ ឯកទេសជីវវិទ្យាមិនគួរទៅបង្រៀនឯកទេសអក្សរសាស្រ្តខ្មែរនោះឡើយ។

ទី២. ការបែងចែកពេលវេលារៀន ៖ ពេលមុនប្រឡងត្រូវមើលផែនការតាមកាលវិភាគច្បាស់លាស់ ម៉ោងរៀនឱ្យច្បាស់រៀនកុំចំណាយពេលទៅលើរឿងដែលគ្មានប្រយោជន៍។ «ម៉ោង ៧ដល់៩យប់ខ្ញុំត្រូវរៀនឯកទេស ហើយម៉ោង ៩ដល់១១យប់ ខ្ញុំត្រូវរៀនឯកទេសមួយទៀត។ គឺត្រូវបែងចែកកាលវិភាគខ្លួនឯងឱ្យច្បាស់ ហើយកុំក្បត់ខ្លួនឯងឱ្យសោះ»។

ចំណែក ពេលកំពុងប្រឡង តើត្រូវធ្វើរបៀបម៉េចទើបឱ្យដំណើរការប្រឡងរបស់យើងបញ្ចប់? អ្វី​ដែល​ត្រូវត្រៀមបំផុតគឺសុខភាព លោកថា ការ​ខំប្រឹងខ្លាំងពេកអាចឈឺ ហេតុនេះ សិស្សានុសិស្សខិតខំរៀនពីដើមឆ្នាំ ឬត្រៀមមើលមេរៀនឱ្យបានបីខែមុនប្រឡង ហើយរយៈពេលបីថ្ងៃទៀតត្រូវប្រឡង គឺមិនចាំបាច់ខំមើលមេរៀនទៀតឡើយ ទោះមើលយ៉ាងណាក៏មិនចូលដែរ គួរទុកពេលឱ្យខ្លួនឯង ទៅហូប ទៅគេង ទៅគិត និងដើរលេងលំហែរអារម្មណ៍ខ្លះ។

ទី៣. របៀបសរសរក្នុងការប្រឡង ៖ ត្រូវសរសេរចាប់ពីដើមបន្ទាត់ទៅ ហាមសរសេរដកឃ្លាដើមបន្ទាត់ ហាមប្រើសញ្ញាសម្គាល់ផ្សេងៗ ព្រោះមិនមែនជាសៀវភៅសរសេរធម្មតា ប៉ុន្តែជាក្រដាស់ប្រឡង ហេតុនេះសិស្សានុសិស្សត្រូវប្រុងប្រយ័ត្ន។ លើសពីនេះ សិស្សានុសិស្សត្រូវប្រមូលអារម្មណ៍ឱ្យល្អក្នុងការសរសេរចម្លើយ កុំងាកឆ្វេង ងាកស្ដាំ សួរមុខ សួរក្រោយ ហើយជៀសវាងការសរសេរខុសហើយប្រើទឹកលុបដែលនាំឱ្យបាត់បង់ពិន្ទុ។

ជាមួយ​គ្នានេះ លោក យ៉ាំង ឃាក ក៏​បានលើកទឹកចិត្តដល់សិស្ស និងនិស្សិតថា បើមានឆន្ទៈមិនមោះមុត គឺពិបាកនឹងសម្រេចបានលទ្ធផល ហើយបើចង់ធ្វើជាគ្រូបង្រៀនត្រូវយល់ឱ្យច្បាស់អំពីសមត្ថភាពរបស់ខ្លួន ផ្ដោតសំខាន់លើឆន្ទៈរបស់ខ្លួន គឺចាប់ពីថ្ងៃនេះទៅត្រូវតែខិតខំរៀនសូត្រ កាត់ចោលភាពអវិជ្ជារបស់ខ្លួន និងលះបង់ភាពខ្ជិលច្រអូស៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី