លោក ង៉ែត សុ​ខឡា ៖ ការតស៊ូនិងភាពក្លាហ៊ានជាចំណុចអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន

ភ្នំពេញ – និយាយដោយភាពជឿជាក់នៅចំពោះមុខសិស្សនិស្សិតជាង ១០០នាក់ និងវាគ្មិនជំនាញៗជាច្រើនរូប លោក ង៉ែត សុ​ខឡា នាយកវិទ្យាស្ថានមគ្គុទ្ទេសក៍ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានលើកឡើងថា ការតស៊ូនិងភាពក្លាហ៊ានជាចំណុចអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនបានល្អប្រសើរ ។​ លោកលើកឡើងបែបនេះ នៅក្នុងសិក្ខាសាលា Wining University Life រៀបចំដោយក្រុមយុវជនស្ម័គ្រចិត្ត នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា កាលពីអាទិត្យកន្លងទៅ ។  

ផ្តើមភាពក្លាហ៊ានដំបូងពីនិស្សិតស្ម័គ្រចិត្តជាអ្នកដឹកនាំយុវជនធ្វើសកម្មភាពជួយកិច្ចការសហគមន៍នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា លោក ង៉ែត សុ​ខឡា បានក្លាយជានាយកវិទ្យាស្ថានភាពជាអ្នកដឹកនាំ នៃសាកលវិទ្យាល័យ ដែលវិទ្យាស្ថានភាពជាអ្នកដឹកនាំនេះ ដើរតួនាទីជាកន្លែងបណ្តុះសមត្ថភាពយុវជនឱ្យមានជំនាញភាពជាអ្នកដឹកនាំ ព្រមទាំងមានគោលដៅជីវិតច្បាស់លាស់ក្នុងពេលសិក្សា ។

លោក ង៉ែត សុ​ខឡា បានលើកឡើងថា រក្សាភាពអំណត់និងការតស៊ូធ្វើការងារស្ម័គ្រចិត្តជាចំណុចសំខាន់បំផុតដែលរូបលោកបានយកមកអនុវត្តក្នុងពេលសិក្សា​ ។ ស្របគ្នានេះ ការបង្កើនភាពក្លាហ៊ានជាចំណុចមួយជួយអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនរបស់លោកបានល្អប្រសើរ និងជោគជ័យលើកិច្ចការជាបន្តបន្ទាប់​ ។

នាឱកាសនោះលោកបានបញ្ជាក់ថា ៖

“សិស្សនិស្សិតត្រូវជឿជាក់នៅលើខ្លួនឯងជាមុន ត្រូវជឿថា អ្នកប្រាកដជាធ្វើបាន ហើយប្អូនៗដែលមិនទាន់រៀបចំផែនការត្រូវរៀបចំផែនការជាបន្ទាន់ ពិសេសសូមប្អូនជ្រើសរើសសកលវិទ្យាល័យឱ្យបានត្រឹមត្រូវជាទីបំផុត ព្រោះការសម្រចចិត្តបានត្រឹមត្រូវ អាចផ្លាស់ប្តូរជីវិតរបស់ប្អូនបាន”

ទន្ទឹមគ្នានេះ លោកបានបង្ហាញបទេពិសោធន៍ផ្ទាល់ខ្លួនដែរ លោកធ្លាប់ជានិស្សិតដែលមិនហ៊ានសូម្បីអង្គុយតុខាងមុខ មិនហ៊ាននិយាយទៅកាន់មិត្តភក្តិ ប្រកាន់ខ្លួនមកពីគ្រួសារដែលមានជីវភាពក្រីក្រ ប៉ុន្តែសកម្មភាពនេះបានផ្លាស់ប្តូរនៅពេលដែលលោកខិតខំរៀនសូត្រ កំណត់គោលដៅជីវិតច្បាស់លាស់ និងបង្ហាញ​សមត្ថភាពសិក្សាទៅមនុស្សជុំវិញខ្លួន ។

តាមរយៈសមត្ថភាពសិក្សា និងលទ្ធផលការស្ម័គ្រចិត្ត លោក ង៉ែត សុ​ខឡា មានឱកាសការងារពីអង្គការអន្តរជាតិ មានឱកាសទទួលបានអាហារូបករណ៍សិក្សាអនុបណ្ឌិតបន្តនៅក្រៅប្រទេស និងឱកាសការងាស្ម័គ្រចិត្តជាលេខាផ្ទាល់របស់បណ្ឌិត កុល ផេង ស្ថានិកនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ។ គួររំលឹកថា កន្លងទៅលោក ង៉ែត សុ​ខឡា ធ្លាប់បានសរសេរសៀវភៅមួយក្បាលជាភាសាអង់គ្លេសដើម្បីបណ្តុះស្មារតី និងជំរុញទឹកចិត្តយុវជន ចំណងជើង I SET My Mind to Win ដែលបានបញ្ចូលសៀវភៅទៅក្នុងកម្មវិធីលក់របស់ក្រុមហ៊ុន Amazon ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...