យុវតី លេក ការី ៖ ការអប់រំអាចបញ្ឈប់រូបភាពក្មេងស្រីជនជាតិដើមភាគតិចរៀបការទាំងវ័យក្មេង

រតនគីរី – កញ្ញា លេក ការី ជាយុវតីជនជាតិដើមភាគតិចព្រៅ រស់នៅភូមិកិចកួង ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី បានក្លាយជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជារយៈពេលមួ​យ​ថ្ងៃ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២កន្លងទៅ ។ ពេលកាន់តំណែងជាឯកអគ្គរដ្ឋទូតឥណ្ឌា កញ្ញា លេក ការី មានបំណងចង់ចូលរួមលើកកម្ពស់ការសិក្សារបស់ក្មេងស្ត្រី និងបញ្ឈ​ប់​រូបភាពក្មេងស្រី​រៀបការវ័យក្មេងនៅក្នុងសហគមន៍ជនជាតិដើមភាគតិចរបស់ខ្លួន ។

តើយុវតី លេក ការី បានធ្វើកិច្ចការអ្វីខ្លះ ទើបទទួលបានឱកាសក្លាយជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជារយៈពេលពេញមួយថ្ងៃ ? សម្រាប់យុវតីវ័យ ១៨ឆ្នាំរូបនេះ យល់ថា ការអប់រំជាអំណោយសំខាន់ដែលមិនអាចខ្វះបានសម្រាប់ក្មេងស្រីជនជាតិដើមភាគតិច ព្រមទាំងកាត់បន្ថយអត្រាក្មេងស្រីរៀបការនៅ​វ័យក្មេង ។ ក្មេងស្រីរៀបការនៅ​វ័យក្មេងអាចបណ្ដាលឱ្យមានផលប៉ះពាល់ដល់សុខភាព កើតមានអំពើហិង្សាក្នុងគ្រួសារ ការលែងលះគ្នា និងអាចបន្សល់ទុកក្មេងកំព្រា ។

យុវតី លេក ការី សិស្សថ្នាក់ទី១១ នៃវិទ្យាល័យតាវែង ៖

“ដើម្បីក្លាយជាឯកអគ្គរដ្ឋទូតឥណ្ឌាពេលពេញមួយថ្ងៃ ខ្ញុំត្រូវដាក់ពាក្យចុះឈ្មោះចូលរួមប្រកួតប្រជែង ហើយខ្ញុំក៏​មានគោលបំណងពង្រឹងសមត្ថភាព និងភាពក្លាហានរបស់ខ្លួន​ បង្ហាញឱ្យ​សហ​គមន៍ជនជាតិដើមភាគតិចដឹងអំពីកម្មវិធីនេះ ព្រមទាំង​លើកទឹកចិត្តដល់ក្មេងស្រីជនជាតិដើមភាគតិច និងក្មេងស្រីដទៃទៀតក្នុងខេត្តរតនគិរីឱ្យមានក្តីសុបិនធំ និងមាន​ចក្ខុវិស័យដឹកនាំសហគមន៍ជនជាតិដើមភាគតិចឱ្យរីកចម្រើន”

យុវតី លេក ការី បានបញ្ជាក់បន្ថែមថា ក្មេងស្រីជនជាតិដើមភាគតិច​រៀបការទាំងវ័យក្មេង ងាយនឹង​ការបោះបង់ចោលការសិក្សា ។ ការ​បោះបង់ការសិក្សារបស់ក្មេងស្រីជនជាតិដើមភាគតិច បណ្តាលមក​ពី​ការយល់ដឹងរបស់ឪពុកម្ដាយនៅមានកម្រិត ដោយចាត់ទុកការសិក្សាមិនសូវសំខាន់ ជាពិសេសក្មេង​ស្រីបើរៀនបានខ្ពង់ខ្ពស់ពិបាកមានគ្រួសារជាដើម។ ទន្ទឹមគ្នានេះ កត្តាប្រពៃណីក៏ជាអន្ទាក់បង្អាក់ការសិក្សារបស់ក្មេងស្រីផងដែរ ។ ចំណុចនេះ​សំដៅដល់ក្មេងស្រីពេញវ័យ មានអាយុ ១៤ ឬ ១៥ឆ្នាំ ម្តាយឪពុក​តែង​ចាប់ផ្ដើមផ្សំផ្គុំកូនឱ្យរៀបការ ព្រោះត្រូវការកម្លាំងពលកម្មដើម្បីជួយការងារគ្រួសារ ។

 យុវតី លេក ការី

“នៅក្នុងសហគមន៍ដែលខ្ញុំរស់នៅមិនសូវឱ្យតម្លៃដល់ក្មេងស្រីរៀនបានខ្ពស់ ផ្នត់គំនិតនេះអាចជះឥទ្ធិពលអវិជ្ជមានដល់ក្មេងស្រីក្នុងការទទួលបានការអប់រំ ចំណែកក្មេងស្រីវិញ ដោ​យ​សា​​រ​​ពួកគាត់មិនបានចូលរៀនច្រើន ទើបធ្វើឱ្យពួកគាត់មិនមានភាពក្លាហានគ្រប់គ្រាន់ក្នុងការជំនះនូវរនាំងប្រពៃណីទាំងនេះ”

ឯកអគ្គរដ្ឋទូតឥណ្ឌារយៈពេលមួយថ្ងៃរូបនេះ បាននិយាយបន្តថា ដើម្បីដោះស្រាយបញ្ហាការបោះបង់ការសិក្សា និងរៀបការវ័យក្មេងក្នុងសហគមន៍ជនជាតិដើមភាគតិច ទី១. សហកាជាមួយអង្គការដៃគូ ឬរាជរដ្ឋាភិបាលលើកកម្ពស់ការអប់រំនៅក្នុងសហគមន៍ ទី២. ធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការរៀបការវ័យក្មេង ទី៣. បង្ហាញផលវិបាកនៃការបោះ​បង់​ការសិក្សា និងទី៤. បង្កើតក្រុមមិត្តអប់រំមិត្តបង្រៀនអំពីសុខភាពបន្តពូជ និងការពេញវ័យរបស់ក្មេងស្រី និងក្មេងប្រុស ព្រមទាំងផលវិបាកនៃការរៀបការវ័យក្មេង និងវិធីសាស្រ្តពន្យាកំណើត។

សម្រាប់ដំណោះស្រាយដែលយុវតីជនជាតិដើមភាគតិច លេក ការី បានលើកឡើង ទទួលបានការគាំទ្រពីលោកជំទាវ Devyani Khobragade ជាឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំប្រទេសកម្ពុជា ហើយ​លោកស្រីក៏បានចូលរួមផ្ដល់ដំណោះស្រាយបន្ថែម រួមមាន ការអប់រំផ្លាស់ប្ដូរផ្នត់គំនិតសហគមន៍ បង្កើតវគ្គបណ្ដុះបណ្ដាលដើម្បីអភិវឌ្ឍសមត្ថភាពក្មេងស្រី និងសហការគ្នាជាមួយអង្គការដៃគូ ដើម្បីធ្វើយ៉ាងណាឱ្យក្មេងស្រីមានសំឡេងតាមរយៈបណ្ដាញសង្គម។

ក្នុងនាមជាជនជាតិដើមភាគតិចព្រៅមួយរូបកញ្ញា ការី ចង់ឃើញក្មេងស្រីគ្រប់គ្នា បើកចិត្តឱ្យទូលាយ គ្រប់ជាតិសាសន៍ ភេទ ឬវណ្ណៈ ត្រូវមានសមត្ថភាពដូចគ្នាក្នុងការទទួលបានឱកា​ស​រៀនសូត្រ ឬការងារបានដូចគ្នា នងមានសមត្ថភាពដូចគ្នា ។ យុវតី ការី បន្តថា ការរៀនសូត្រ និងការងារ គឺជាសិទ្ធិរបស់មនុស្សគ្រប់ៗគ្នាដែលអាចទទួលបានការអប់រំ ឬឱកាសអភិវឌ្ឍ​ពង្រឹងចំណេះ ជំនាញរបស់ខ្លួនដើម្បីឈានឈ្ពោះទៅរកក្ដីស្រមៃរបស់ខ្លួន។

យុវតី លេក ការី

“នៅពេលបានកាន់តួនាទីជំនួសឯកអគ្គរដ្ឋទូតឥណ្ឌារយៈពេលមួយថ្ងៃ ខ្ញុំមានអារម្មណ៍ថា មានមោទកភាពចំពោះខ្លួនឯង ហើយសប្បាយចិត្តខ្លាំងដែលខ្ញុំអាចជាក្មេងស្រីម្នាក់តំណាងឱ្យជនជាតិភាគតិចទូទាំងខេត្តរតនគិរី បានយល់ដឹងអំពីតួនាទីឯកអគ្គរដ្ឋទូតឥណ្ឌា និងបានស្ដាប់ពីការចែករំលែកបទពិសោធន៍របស់ពួកគាត់”

បន្ទាប់ពីបានធ្វើជាឯកអគ្គរដ្ឋទូតឥណ្ឌារយៈពេលមួយថ្ងៃ យុវតី លេក ការី មានគម្រោងចែករំលែកបទពិសោធន៍ដែលរៀនបានទៅចែករំលែកទៅឱ្យក្រុមក្លឹបកុមារឃុំតាវែងក្រោម នៅក្នុងសហគមន៍ ឱ្យមានភាពក្លាហានចាប់យកឱកាសក្លាយជាឯកអគ្គរដ្ឋទូតឥណ្ឌារយៈពេលមួយថ្ងៃនៅពេលខាងមុខ ។ ទន្ទឹមគ្នានេះ ក្រុមយុវជនគម្រូនៅក្នុងសហគមន៍ គាំទ្រដោយអង្គការភ្លែន និងអង្គការដៃគូផ្សេងៗ ដើម្បីផ្ដល់ឱកាសឱ្យក្មេងស្រីមានសមត្ថភាព ចំណេះដឹង មានភាពក្លាហាន ដើម្បីអភិវឌ្ឍខ្លួនសម្រាប់ជួយទៅដល់សហគមន៍។

គួរជម្រាបជូនថា ឯកអគ្គរដ្ឋទូតមួយថ្ងៃប្រចាំឆ្នាំ២០២២ គឺជាគំនិតផ្តួចផ្តើមដោយស្ថានទូតអង់គ្លេស និងស្ថានទូតឥណ្ឌា ប្រចាំកម្ពុជា ។ ជាឱកាសសម្រាប់យុវតីកម្ពុជា ដើម្បីមើលឃើញពិភពលោកនៃវិជ្ជាជីវៈការទូតតាមរយៈក្រសែភ្នែករបស់ឯកអគ្គរាជទូតស្ត្រី និងសម្រាប់ឯកអគ្គរដ្ឋទូតដើម្បីទទួលបានការយល់ដឹងកាន់តែច្រើន និងការចូលរួមកោតសរសើរចំពោះទស្សនវិស័យរបស់យុវតីកម្ពុជា។ កម្មវិធីក៏មានគោលបំណងដើម្បីអបអរសាទរសមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងការបំពេញបេសកកម្មប្រចាំថ្ងៃរបស់ពួកគេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...