ក្រុម ITC មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឈ្នះពាន Best Idea Award ពីកម្មវិធីប្រកួតរ៉ូបូតថ្នាក់អន្តរជាតិ

ភ្នំពេញ – ក្រុម ITC មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានឈ្នះពានរង្វាន់ Best Idea Award (ពានរង្វាន់ផ្នែកគំនិត) ក្នុងកម្មវិធីការប្រកួតរ៉ូបូតថ្នាក់អន្តរជាតិ ABU Robocon 2021 តាមប្រព័ន្ធអនឡាញ ដែលបានប្រព្រឹត្ត​ទៅ​កាលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។

ពានរង្វាន់ផ្នែកគំនិត គឺជាពានរង្វាន់កិត្តិយស ត្រូវបានផ្តល់ពិន្ទុដោយគណៈកម្មការ លើភាពថ្មី និងប្លែកលើបច្ចេកទេសក្នុងការផលិតរ៉ូបូតចូលរួមប្រកួតប្រជែង ក្រៅពីពានរង្វាន់ការប្រកួតចំពោះវិញ្ញាសា។

ដោយសារវិបត្តិជំងឺកូវីដ១៩ ការប្រកួតត្រូវធ្វើឡើងក្នុងវិធីសាស្រ្តប្រកួតនៅទីលានរៀងៗខ្លួន ដោយតភ្ជាប់នឹងប្រព័ន្ធវីដេអូ។

ការ​ប្រកួតនេះ កម្ពុជា​មាន​ក្រុម​ចំនួន២ចូលរួម គឺក្រុម NPIC នៃវិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា និង​ក្រុម ITC នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ជាលទ្ធផលនៃការ​ប្រកួតនោះ វិទ្យាស្ថានបច្ចេកវិទ្យា Sepuluh Nopember មកពីប្រទេសឥណ្ឌូនេស៊ី ទទួលបានចំណាត់ថ្នាក់លេខ១ ចំណែកវិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាម៉ុងហ្គោលី ទទួលបានចំណាត់ថ្នាក់លេខ២។

ដោយឡែកក្រុម NPIC នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ​ទទួលបានចំណាត់ថ្នាក់លេខ១២ ហើយក្រុម ITC នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១៩ តែក៏បានទទួលពានរង្វាន់ផ្នែកគំនិតផងដែរ ហើយក្រុមកម្ពុជាក៏មានចំណាត់ថ្នាក់ខ្ពស់ជាងក្រុមមួយចំនួនមកពី ជប៉ុន ចិន ហុងកុង និងថៃ។

គួររំលឹកថា នេះជាលើកទី៥ ដែលទូរទស្សន៍ជាតិកម្ពុជា បានបញ្ជូនក្រុមរ៉ូបូតចូលរួមប្រកួតអន្តរជាតិ។ ការប្រកួតប្រជែងនេះមានការចូលរួមពីចំនួន២១ក្រុម មកពី១១ប្រទេស ដោយ​ ប្រកួតលើវិញ្ញាសាគប់ព្រួញចូលថូ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...