៥ចំណុចជួយសិស្សទី១២ប្រឡងគណិតវិទ្យាបាននិទ្ទេសល្អ

ភ្នំពេញ – នៅសល់ពេលមិនដល់មួយខែទៀតឡើយ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងចូលមកដល់ ហើយ​កំឡុង​ពេលនេះ​សិស្សានុសិស្សដែល​ជាបេក្ខជនប្រឡងទាំងអស់ក៏​កំពុងយកចិត្តទុកដាក់ត្រៀមខ្លួនដើម្បីបញ្ចេញសមត្ថភាពលើការប្រឡងដ៏មានសារៈសំខាន់នេះ ។ ទន្ទឹមគ្នានេះ សម្រាប់ប្អូនៗសិស្សានុស្សិសដែលចង់ប្រឡងជាប់លើមុខវិជ្ជាគណិតវិទ្យាអស់បារម្ភហើយ AMS បានជួបសម្ភាសន៍ផ្ទាល់ជាមួយ លោក សាន គឹមស័ង ជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០១៩ និងជា​សិស្សពូកែគណិតវិទ្យាទូទាំងប្រទេស បានចែករំលែកពីវិធីសាស្រ្តប្រឡងគណិតវិទ្យាឱ្យទទួលបាននិទ្ទេសល្អ ។

បើតាម គឹមស័ង ដើម្បីប្រឡងជាប់មុខវិជ្ជាគណិតវិទ្យា និងទទួលបាននិទ្ទេសល្អសិស្សថ្នាក់ទី១២ ត្រូវអនុវត្ត ៥ចំណុច ក្នុងនោះរួមមាន៖

ទី១. កំណត់ផែនការយកនិទ្ទេសល្អ ៖  ផែនការត្រូវធ្វើដោយផ្អែកតាមឯកសារត្រូវរៀន និងពេលវេលារៀន។ ជាក់ស្ដែង ប្រសិននៅសល់ពេលជិតមួយខែមុនប្រឡង មានសៀវភៅ៤ក្បាលសម្រាប់មើល ដោយសៀវភៅ១ក្បាលៗត្រូវមើលឱ្យចេះ និងចប់មុន១សប្តាហ៍ ហើយទុកពេលខ្លះសម្រាប់រំលឹកឡើងវិញ ។ លើសពីនេះ បើសៀវភៅ១ក្បាលមាន៨០-១០០លំហាត់ត្រូវគិតថា ១ថ្ងៃមើលប៉ុន្មានហាត់? ហើយលៃពេលយ៉ាងណាធ្វើលំហាត់ឱ្យអស់តាមផែនការ និងព្យាយាមឱ្យអស់លទ្ធភាព។

ទី២. រៀនឱ្យចំទិសដៅ ៖ ការរៀនឱ្យចំទិសដៅជាការរៀនឱ្យត្រូវនឹងប្រភេទលំហាត់ដែលនឹងចេញក្នុងវិញ្ញាសាប្រឡង ។ ចំណុចនេះ សិស្សានុសិស្សត្រូវមានសៀវភៅឯកសារសម្រាប់រៀនត្រៀមប្រឡងមុខវិជ្ជាគណិតវិទ្យា ជាពិសេសត្រូវមានវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្នាក់វិទ្យាសាស្រ្ត ឆ្នាំ២០១៤-២០១៧។  លើសពីនេះ ពិនិត្យវិញ្ញាសាទាំងនោះឱ្យដឹងពីប្រភេទលំហាត់ធ្លាប់ចេញ រួចសន្និដ្ឋានថា តើប្រភេទលំហាត់បែបណាដែលអាចចេញប្រឡង? ហើយលំហាត់ដែលចេញអាចមានប្រភពនៅឯណា?

ទី៣. រៀនមេរៀនឱ្យបានច្បាស់លាស់ ៖ រៀនមេរៀន គឺរៀនឱ្យយល់ពីរូបមន្ត ឬទ្រឹស្តីបទនានាដែលជាចំណេះមូលដ្ឋាន និងជាដើមទុនយ៉ាងសំខាន់ក្នុងការដោះស្រាយលំហាត់គ្រប់ប្រភេទ ។ ហេតុនេះ រាល់រូបមន្ត ឬទ្រឹស្តីបទសិស្សត្រូវរៀនឱ្យចេះពីរបៀបដោះស្រាយលំហាត់។ បន្ថែមពីនេះ គួររៀនធ្វើឬមើលឧទាហរណ៍គំរូមួយចំនួនដើម្បីយល់ និងចេះប្រើប្រាស់រូបមន្តឱ្យបានច្បាស់។

ទី៤. រៀនធ្វើលំហាត់ ៖ ក្រោយពីរៀនមេរៀនបានច្បាស់លាស់រួច ជាពេលសម្រាប់ធ្វើលំហាត់ប្រឡងសាកល្បងឱ្យដូចពេលប្រឡងបាក់ឌុប ដោយជ្រើសពីវិញ្ញាសាចាស់ៗ ឬឯកសារនានា និងក្រដាសប្រឡងមកអនុវត្ត និងកំណត់ពេលវេលាឱ្យបានត្រឹមត្រូវ។ ទន្ទឹមគ្នានេះ ការធ្វើលំហាត់តាមសៀវភៅឯកសារនានាគួរខំដោះស្រាយលំហាត់ឱ្យអស់ពីសមត្ថភាពសិនរួចចាំផ្ទៀងផ្ទាត់ចម្លើយជាក្រោយ។ លើសពីនេះ ការប្រឡងសាកល្បងដោយខ្លួនឯងក៏ត្រូវរើសទីកន្លែងដែលមិនមានការរំខាន ទាំងកន្លែងអង្គុយ សម្លៀកបំពាក់ត្រូវអនុវត្តដូចការប្រឡងជាក់ស្ដែង ។ ក្រោយពីផ្ទៀងផ្ទាត់អត្រាកំណែរួចហើយយើងអាចដឹងពីចំណុចខ្វះខាតរបស់ខ្លួនឯងហើយរកវិធីកែលម្អបានទាន់ពេលវេលា ។

«សិស្សធ្វើលំហាត់កាន់តែច្រើនកាន់តែល្អមុនពេលប្រឡង ព្រោះជាវិធីជួយបង្កើនសមត្ថភាពដោះស្រាយលំហាត់ ចេះគ្រប់គ្រងពេលវេលា បង្កើនការចងចាំ និងជួយកែតម្រូវចំណុចខ្សោយនៅពេលប្រឡង»

លោក សាន គឹមស័ង

ទី៥. អំឡុងពេលប្រឡង ៖ សិស្សប្រឡងបាក់ឌុបចាប់បាច់ត្រូវផ្តោតការយកចិត្តទុកដាក់ចំពោះមុខវិជ្ជាដែលកំពុងប្រឡងប៉ុណ្ណោះ ដោយឈប់បារម្ភ និងខ្វល់ខ្វាយពីមុខវិជ្ជាដែលបានប្រឡងរួច និងមុខវិជ្ជាដែលត្រូវប្រឡងជាបន្តបន្ទាប់ ។ លើសពីនេះ វិធីសាស្រ្តពេលប្រឡងដែលមានប្រសិទ្ធភាពសម្រាប់សិស្ស មានគោលដៅចង់បាននិទ្ទេស A គួរធ្វើលំហាត់តាមលំដាប់លំដោយនៅក្នុងវិញ្ញាសារប្រឡង ។ ការធ្វើបែបនេះ ជួយឱ្យសិស្សចំណេញពេលវេលា មានថាមពលគ្រប់គ្រាន់ និងមានអារម្មណ៍ល្អពេលសរសេរកិច្ចការប្រឡង ។ ម៉្យាងវិញទៀត សិស្សានុសិស្សក៏អាចធ្វើលំហាត់មួយណាដែលខ្លួនឯងចេះ និងគិតថាងាយស្រួលមុន ក៏អាចជួយឱ្យការប្រឡងទទួលបានលទ្ធផលល្អផងដែរ ។

គួរជម្រាបជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១-២០២២ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដោយក្នុងនោះបែងចែកជាពីរថ្នាក់ គឺថ្នាក់វិទ្យាសាស្រ្តពិត និងថ្នាក់វិទ្យាសាស្រ្តសង្គម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...