លោក ជក់ សុភា បន្ត​ជាប់ជ័យលាភីលេខ១ ក្នុង​ការ​បកស្រាយអក្សរសិល្ប៍ ក្នុងទិវាជាតិអំណានលើកទី៧

ភ្នំពេញ – លោក ជក់ សុភា គ្រូបង្រៀនអក្សរសាស្រ្តខ្មែរ នៅសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប ត្រូវ​បានគណៈកម្មការ​ប្រកាសថា គឺជា​បេក្ខជនជ័យលាភីលេខ១ ក្នុងការ​ប្រកួតបកស្រាយ​អក្សរសិល្ប៍ អបអរសាទរទិវាជាតិអំណានលើកទី៧ ក្រោម​ប្រធានបទ តួនាទីអក្សរសិល្ប៍ពុទ្ធនិយមនៅសម័យក្រោយអង្គរ ។

ម្ចាស់ជ័យលាភីលេខ១ ផ្នែកបកស្រាយអក្សរសិល្ប៍ បានបញ្ជាក់ថា ការចូលរួមប្រកួតបកស្រាយអក្សរសិល្ប៍របស់លោកនេះ គឺដោយសារមានការជំរុញលើកទឹកចិត្តពីលោកគ្រូ អ្នកគ្រូ ដែល​បង្រៀន​នៅ​សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប ហើយ​ម្យ៉ាង​ទៀត​លោក​ក៏​ចាប់អារម្មណ៍​នឹង​ប្រធាន​បទប្រកួត​នៅ​ក្នុង​ឆ្នាំនេះ​ផងដែរ។

សម្រាប់​ការប្រកួតប្រជែង​នេះ លោក ជក់ សុភា មិនរំពឹងថា នឹងអាចទទួលបានជ័យលាភីលេខ១នោះឡើយ ហើយ​ការ​ទទួល​ជ័យ​លាភី​លើកនេះ លោកជឿជាក់ថា ដោយសារការរៀបចំគម្រោងច្បាស់លាស់នៅក្នុងការសរសេរ មានខ្លឹមសារ និងអត្ថន័យស្រាវជ្រាវបានច្រើន ទើបអាចឱ្យ​លោក​ទទួលបានជ័យលាភីនេះ ។ លោក ជក់ សុភា បន្តថា ការប្រកួតនេះ គឺមានរយៈពេលមួយខែ ដោយ​លោកបាន​ចំណាយពេលប្រហែល១០ថ្ងៃនៅក្នុងការសរសេរ ដោយខិតខំស្វែងរកទិន្នន័យ និង​ធ្វើ​ការ​ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។

– លោក ជក់ សុភា

“ខ្ញុំមានអារម្មណ៍រំភើបសប្បាយរីករាយ នៅពេលទទួលបានជ័យលាភីលេខ១ ព្រោះមិននឹងស្មានថាខ្ញុំនៅតែអាចរក្សាបានជ័យលាភីឆ្នើមនេះមួយឆ្នាំទៀត ប៉ុន្តែខ្ញុំបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ហើយខ្ញុំពេញចិត្តចំពោះលទ្ធផលនេះ”

គ្រូបង្រៀនអក្សរសាស្រ្តខ្មែរវ័យ ២៧ឆ្នាំ រូបនេះ បញ្ជាក់ថា បញ្ហាប្រឈមក្នុងការសរសេរបកស្រាយអក្សរសិល្ប៍ ទី១. ការខ្វះខាតឯកសារ ដោយសារនៅក្នុងការសរសេរទាមទារឱ្យមានឯកសារសម្រាប់ជាទឡ្ហីករណ៍ និងបញ្ហាកូវីដ-១៩ ពិបាកចេញទៅរកឯកសារនៅខាងក្រៅ។ ទី២. បញ្ហាពេលវេលា ដោយ​សារ​គណៈកម្មការ​បានផ្តល់​ពេលវេលា​ខ្លី ហើយ​លោក​ត្រូវ​ធ្វើ​កិច្ចការបង្រៀនសិស្សផង និងគ្រប់គ្រងការបង្រៀនសិស្សផង ប៉ុន្តែលោកនៅតែបន្តចូលរួមប្រកួត ហើយជាលទ្ធផលលោកទទួលជ័យលាភីឆ្នើម។

លោក ជក់ សុភា

“ខ្ញុំសង្ឃឹមថា នៅឆ្នាំក្រោយៗទៀតនឹងមានយុវជន លោកគ្រូ អ្នកគ្រូ និងសាធារណៈជនទូទៅដែលស្រឡាញ់ផ្នែកអក្សរសិល្ប៍នេះ ចូលរួមដាក់ស្នាដៃបញ្ជេញសមត្ថភាពរបស់ខ្លួនឱ្យបានច្រើន ដើម្បីលើកកម្ពស់អំណាននៅកម្ពុជា”

នេះមិន​មែនជា​រឿងធម្មតា​នោះឡើយ​ដែល​ លោក ជក់​ សុភា អាន​ដណ្តើម​បានជ័យ​លាភីលេខ១ ក្នុង​ការ​ប្រកួតបកស្រាយអក្សរសិល្ប៍ រយៈពេល​២ឆ្នាំជាប់គ្នា។ ទន្ទឹមគ្ននេះ ​លោក​ក៏​បានចែក​រំលែក​បទពិសោធន៍​ទៅ​ដល់យុវជនដែលមានបំណងចង់ចូលរួមប្រកួតបកស្រាយអក្សរសិល្ប៍ គួរមានមូលដ្ឋានគ្រឹះនៅក្នុងការសរសេរ ឬមូលដ្ឋានគ្រឹះនៃការបកស្រាយអក្សរសិល្ប៍ ដែលមិនអាចខ្វះបាននោះ គឺការស្រាវជ្រាវ និងការអានឱ្យបានច្រើន ។ លោក ជក់ សុភា បន្តថា រចនាសម្ព័ន្ធនៅក្នុងការសរសេរពីមួយចំណុចទៅមួយចំណុចត្រូវមានការប្រាស្រ័យទាក់ទងគ្នា សិក្សាស្រាវជ្រាវច្រើន និងយល់ឱ្យច្បាស់អំពីប្រធានបទ។

លោក ជក់ សុភា

“ការអាននៅក្នុងថ្ងៃនេះ មិនប្រាកដថាហុចផលឱ្យក្នុងថ្ងៃនេះ ប៉ុន្តែអាចជះឥទ្ធិពលវិជ្ជមាននៅថ្ងៃខាងមុខ”

ជាមួយ​គ្នា​នេះ លោកក៏​លើកទឹកចិត្តដល់អ្នកសរសេរសិក្សាកថា អាចលើកយកទស្សនៈរបស់អ្នកស្រាវជ្រាវមុនៗមកវិភាគបន្ថែមជាមួយស្នាដៃរបស់ខ្លួន ជាពិសេសត្រូវរក្សាកម្មសិទ្ធរបស់ម្ចាស់ស្នាដៃ ដែលជាឯកសារយោង អាចជួយឱ្យស្នាដៃរបស់ខ្លួនមានលក្ខណៈវិទ្យាសាស្រ្ត និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ យ៉ាងណាក៏ដោយ សម្រាប់​អត្ថបទបកស្រាយអក្សរសិល្ប៍ប្រមាណ ៥០ទំព័រ របស់លោក ក្រោមប្រធានបទ តួនាទីអក្សរសិល្ប៍ពុទ្ធនិយមនៅសម័យក្រោយអង្គរ លោក ជក់ សុភា គិតថា ជាវិភាគទានមួយចូលរួមចំណែកលើកកម្ពស់វិស័យអំណាន ដែលអ្នកសិក្សាអាចស្រាវជ្រាវបន្ថែមទៀតចេញពីការវិភាគរបស់លោក ទាក់ទងទៅនឹងអក្សរសិល្ប៍ក្រោយសម័យអង្គរ ឬអក្សរសិល្ប៍ពុទ្ធនិយម ដែលបង្ហាញអំពិទស្សនៈរបស់ខ្មែរ ដែល​សុទ្ធតែជាគំនិតក្នុងការអប់រំសីលធម៌ ចរិយាសាស្រ្តខ្មែរដ៏សម្បូរបែប៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...