ក្រសួងអប់រំប្រកាសជ្រើសរើស នាយកសាលាល្អ គ្រូបង្រៀនល្អ សាលារៀនល្អ ដើម្បីផ្ដល់ពានរង្វាន់
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនាយកសាលាល្អ គ្រូបង្រៀនល្អ សាលាស្អាតនៅទូទាំងរាជធានី-ខេត្ត ដើម្បីផ្ដល់ពានរង្វាន់សម្ដេចតេជោសែនក្នុងអង្គសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា 2019 -2020។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី 22 ខែកុម្ភៈ។
សម្រាប់ឆ្នាំនេះក្រសួងអប់រំនៅតែបន្តជ្រើសរើសនាយកសាលាល្អ គ្រូបង្រៀនល្អ និងសាលាស្អាតពីថ្នាក់ទី៤ ដល់ថ្នាក់ទី១២ ដោយផ្អែកតាមគោលការណ៍វិនិច្ឆ័យនិងនីតិវិធីដែលបានកំណត់។ ទន្ទឹមគ្នានេះ ក្រសួងស្នើរឱ្យប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្តទាំងអស់ រៀបចំយន្តការនិងនីតិវីធីជ្រើសរើសយកនាយកសាលាល្អ១រូប គ្រូបង្រៀនល្អ១រូប និងសាលាស្អាត១។
ដំណើរការជ្រើសរើសនេះ ក្រសួងវាយតម្លៃផ្អែកលើកំណត់ហេតុចុះវាយតម្លៃ បញ្ជីបេក្ខភាព របាយការណ៍ លក្ខណវិនិច្ឆ័យឯកសារពាក់ព័ន្ធក្នុងដំណើរការវាយតម្លៃ វីឌីអូសកម្មភាពរយៈពេលសាមសិបនាទី បទបង្ហាញផ្អែកលើសូចនាករវាយតម្លៃរយៈពេលសាមសិបនាទី ដោយភ្ជាប់ឯកសារគាំទ្រ រួចបញ្ជូនមកក្រសួងអប់រំ យុវជន និងកីឡា (អគ្គាធិការដ្ឋាន) ឱ្យបានមុនថ្ងៃទី 15 ខែមីនា ឆ្នាំ 2021 ដើម្បីវាយតម្លៃជ្រើសរើស និងឈានដល់ដំណាក់កាលចុះវាយតម្លៃដោយផ្ទាល់។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បង្កើតកម្មវិធីប្រកួតប្រជែងនេះឡើង ក្នុងន័យជំរុញនិងលើកទឹកចិត្តដល់នាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅក្នុងសាលារៀននីមួយៗ ឱ្យមានស្មារតីចូលរួមថែរក្សាបរិស្ថានសាលារៀន រៀបចំ និងគោរពវិន័យទាំងក្នុងនិងក្រៅសាលារៀនរបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស៕
ព័ត៌មានទៅផ្សេងទៀត
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ចំណេះជីវិត, ព្រឹត្តិការណ៍
បច្ចុប្បន្ននេះ ផ្លែប៊ឺ បានក្លាយជាផ្លែឈើដ៏ពេញនិយមមួយរបស់ប្រជាជនកម្ពុជា ជាពិសេសក្នុងចំណោមអ្នកស្រឡាញ់សុខភាព និងយុវវ័យ។ ខុសពីផ្លែឈើទូទៅដែលមានជាតិស្ករខ្ពស់ ផ្លែប៊ឺសំបូរទៅដោយខ្លាញ់ល្អ ជាតិសរសៃ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងពិធីសំណេះសំណាល និងចែកសៀវភៅមេរៀនសង្ខេបថ្នាក់ទី១២ ដល់សិស្សវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃអាទិត្យ (៧ មិថុនា) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកទឹកចិត្ត…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការវិនិយោគលើការអប់រំសុវត្ថិភាពចរាចរណ៍ គឺជាការវិនិយោគសម្រាប់អនាគត ខណៈក្រសួងអប់រំ និងសមាគមអន្តរជាតិវិទ្យាសាស្ត្រ..
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបង្ហាញក្តីរំពឹងថា ការដាក់ឱ្យប្រើប្រាស់កម្មវិធីអប់រំបច្ចេកវិទ្យា និងការគិតបែបកុំព្យូទ័រនៅតាមសាលារៀន នឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការ…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
ការស្រាវជ្រាវថ្មីមួយបានព្រមានថា ការប្រើប្រាស់អេក្រង់ច្រើនពេកក្នុងវ័យកុមារភាព អាចបង្កផលប៉ះពាល់យូរអង្វែងដល់ការអភិវឌ្ឍខួរក្បាល និងបុគ្គលិកលក្ខណៈរបស់កុមារ ដែលក្នុងករណីខ្លះអាចពិបាកកែប្រែវិញនៅពេលក្រោយ។
ចំណេះជីវិត, ព្រឹត្តិការណ៍
នៅក្នុងសម័យឌីជីថលដែលអ្វីៗមានភាពប្រញាប់ប្រញាល់ ការចំណាយពេលក្រេបជញ្ជក់ចំណេះដឹងពីសៀវភៅហាក់បីដូចជាត្រូវបានមើលរំលងដោយយុវជនមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រជាច្រើន…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សន្និសីទវិទ្យាសាស្ត្រលើកទី១៥ ក្រោមប្រធានបទ «ការផ្សារភ្ជាប់វិស្វកម្ម និងបច្ចេកវិទ្យា ជាមួយឧស្សាហកម្ម ដើម្បីកំណើនប្រកបដោយចិរភាពកម្ពុជា» ត្រូវបានរៀបចំឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី៤ និងទី៥ ខែមិថុនា ឆ្នាំ២០២៦…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សហគមន៍ហ្គ្រីនបែតអែល (Green Bethel Community) មានចម្ងាយត្រឹមតែ១៥គីឡូម៉ែត្រប៉ុណ្ណោះពីទីប្រជុំជនក្នុងរាជធានីភ្នំពេញ កំពុងផ្ដល់ក្ដីសង្ឃឹមថ្មីដល់កុមារប្រមាណ២៧០នាក់ ក្បែរទីលានចាក់សំរាមខណ្ឌដង្កោ…