សាលាវេជ្ជសាស្ត្រ​អាម៉េរិក​បញ្ចូល ChatGPT ទៅក្នុង​ការ​បណ្ដុះបណ្ដាល​វេជ្ជបណ្ឌិត ជាលើកដំបូង

សាលាវេជ្ជសាស្ត្រ Icahn នៅ Mount Sinai ក្នុងទីក្រុងញូវញ៉ក បានក្លាយ​ជាសាលា​វេជ្ជសាស្ត្រ​ដំបូង​គេ នៅ​សហរដ្ឋ​អាម៉េរិក ដែល​បញ្ចូល​បញ្ញាសិប្បនិម្មិត (AI) ទៅ​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​និស្សិត​របស់ខ្លួន។

សាលាបាន​ផ្ដល់សិទ្ធិ​ចូល​ប្រើ ChatGPT Edu ដែល​ជា​កំណែ​អប់រំ សម្រាប់​អ្នកសិក្សា​ជំនាញ​ឯកទេស ដល់​និស្សិត​ពេទ្យ និង​និស្សិត​ដែល​កំពុង​ស្រាវជ្រាវ​បញ្ចប់​ការ​សិក្សា។

ការ​ដាក់ដំណើរ​ការ​នេះ ធ្វើឡើង​តាម​រយៈកិច្ចព្រមព្រៀង​ផ្លូវការ រវាង Mount Sinai និង OpenAI ដែល​ត្រូវបាន​រចនាឡើង ដើម្បី​ការពារ​ព័ត៌មាន​សុខភាព​ផ្ទាល់ខ្លួន ទិន្នន័យ​សិស្ស និង​ព័ត៌មាន​លម្អិត​រស៊ើប​ផ្សេង​ទៀត ខណៈពេល​ដែល​បច្ចេកវិទ្យា​នេះ ក៏ផ្ដល់​នូវ​សុវត្ថិភាព លទ្ធភាព​ប្រើប្រាស់ និង​សមត្ថភាព AI កម្រិតខ្ពស់ ដល់​ក្រុម​បញ្ញាវន្ត​នៅ Icahn Mount Sinai ផង​ដែរ។

តាមរយៈ​កិច្ចសហការ​នេះ សាលារៀន​មានគោល​បំណងលើក​កម្ពស់​ឧបករណ៍អប់រំ​របស់ខ្លួន​បន្ថែម​ទៀត ដោយ​បំពាក់​ឱ្យគ្រូពេទ្យ និង​អ្នកវិទ្យាសាស្ត្រ​នាពេលអនាគត​ជាមួយនឹង​ធនធាន​កម្រិតខ្ពស់ ដើម្បីទទួល​បានភាព​ជោគជ័យ ក្នុងការ​ថែទាំ​សុខភាព និង​បរិស្ថាន​វិទ្យាសាស្ត្រ ដែល​កំពុង​វិវត្តន៍​យ៉ាង​ឆាប់រហ័ស, នេះបើ​យោង​តាមការ​ចេញផ្សាយ​ព័ត៌មាន នៅលើ​គេហទំព័រ​សាលា​ផ្ទាល់។

សាលាបាន​សង្កត់ធ្ងន់​ថា សិស្ស​ត្រូវបាន​បណ្ដុះបណ្ដាល​ឱ្យប្រើ​វេទិកា​នេះ ជាការ​បំពេញ​បន្ថែមលើការ​អនុវត្តផ្អែក​លើភស្ដុតាង​ជាក់ស្ដែង ការ​ណែនាំពី​អ្នកជំនាញ និង​ការថែទាំ​ដែល​ផ្ដោត​លើអ្នក​ជំងឺ ប៉ុន្តែ​បច្ចេកវិទ្យា​នេះ មិនមែន​ជាការ​ជំនួស​អ្នក​ជំនាញ​នោះទេ។ ChatGPT Edu ត្រូវ​បានប្រើ​យ៉ាងទូលំ​ទូលាយក្នុង​បរិបទ​អប់រំផ្សេងៗ រួមទាំង​ការជួយ​និស្សិត ពិនិត្យ​អ្នកព្យាបាល​អ្នកជំងឺ ដោយ​ផ្ដល់នូវ​ហេតុផល​យ៉ាង​ស៊ីជម្រៅ ការយល់ដឹង​ពីករណី​ស្មុគស្មាញ និង​ការគាំទ្រ​ដល់ការ​ស្រាវជ្រាវ តាមរយៈ​ការ​វិភាគ​ទិន្នន័យ និង​ជំនួយ​ការ​សរសេរកូដ។

វេទិការនេះ មិនផ្ដល់​ការថែទាំ​ផ្នែក​វេជ្ជសាស្ត្រ ឬធ្វើការ​សម្រេច​ចិត្ត​ផ្នែក​ព្យាបាល​ទេ។ ផ្ទុយ​ទៅវិញ វាបម្រើការ​ជាឧបករណ៍​អប់រំ​ថាមវន្ត ស្រដៀង​ទៅនឹង​ដៃគូ​សិក្សា​ឌីជីថល ជាមួយ​នឹង​ការ​ការពារ ដែល​ភ្ជាប់មក​ជាមួយ ដើម្បីធានា​ការប្រើប្រាស់​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ និង​អនុលោម​តាម​ច្បាប់។ សមាជិក​មហាវិទ្យាល័យ ក៏កំពុង​សិក្សា​អំពីសក្តានុពល​នៃ​បច្ចេកវិទ្យា​នេះ​ដែល ដើម្បី​ពង្រីក​សមត្ថភាព លើការ​អភិវឌ្ឍ​កម្មវិធីសិក្សា ការស្រាវជ្រាវ​របស់​ក្រុម​បញ្ញាវន្ត និង​ការបង្កើត​ថ្មីក្នុង​ការ​បង្រៀន។

លោក Dennis S. Charney, MD, Anne និង Joel Ehrenkranz Dean នៃសាលាវេជ្ជសាស្ត្រ Icahn នៅ Mount Sinai និងជាប្រធាន​ផ្នែកកិច្ចការ​សិក្សា​នៃប្រព័ន្ធសុខភាព Mount Sinai បាន​និយាយថា បច្ចេកវិទ្យា​នេះ មិនមែន​ដាក់ឱ្យប្រើប្រាស់​ដើម្បីជំនួសការ​វិនិច្ឆ័យផ្នែកគ្លីនិកនោះទេ ប៉ុន្តែវាត្រូវ​បាន​ដាក់ឱ្យ​ប្រើប្រាស់ ដើម្បីជាជំនួយការ​អ្នក​ជំនាញ។

សិស្សមិន​អាច​ប្រើ AI ដើម្បី​ធ្វើការ​សម្រេចចិត្ត​ផ្នែកវេជ្ជសាស្ត្រទេ ប៉ុន្តែដើម្បី​ពង្រឹងការ​គិតរបស់​ពួកគេ ជាជាង​គ្រាន់តែ​សន្មត់ដោយ​មិនមានអ្វីជា​ជំនួយ​បន្ថែម ហើយ​បច្ចេកវិទ្យា​នេះ នឹង​ជួយបង្កើន​ទំនុកចិត្តដល់​អ្នក​ជំនាញ ឱ្យបាន​កាន់តែ​ប្រសើរ​ជាងមុន។ ឧបករណ៍​នេះ អាចជួយ​ពង្រឹង របៀប​ដែល​សិស្ស​រៀន និង​ដោះស្រាយ​បញ្ហា ប៉ុន្តែវា​មិនអាច​ជំនួស​សភាវគតិ និង​ទំនាក់ទំនង​របស់​មនុស្ស ដែល​ជាផ្នែក​មួយ​ដ៏សំខាន់ សម្រាប់​ការព្យាបាល​នោះ​ទេ។

លោក Dennis S. Charney, MD, Anne និង Joel Ehrenkranz Dean បាន​សង្កត់ធ្ងន់​ថា គោលដៅ​របស់​សាលា គឺបង្រៀន​គ្រូពេទ្យ​សម្រាប់​ថ្ងៃអនាគត និង​ជាជំនួយ​សម្រាប់​អ្នកស្រាវជ្រាវ អាច​ស្រាវជ្រាវ ពីរបៀប​ធ្វើការ​ប្រកប​ដោយការ​គិត​ស៊ីជម្រៅ អំពី​បច្ចេកវិទ្យា និង​ពង្រឹង​វិស័យ​វេជ្ជសាស្ត្រ ឱ្យកាន់​តែ​រីក​ចម្រើន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...