គន្លឹះសំខាន់៣ចំណុច ក្នុង​ការ​កំណត់គោលដៅជីវិតឱ្យ​​ល្អប្រសើរ

ការ​កំណត់គោល​ដៅ​គឺជា​រឿង​សំខាន់ ដើម្បី​សម្រេច​នូវ​កិច្ច​ការ​អ្វីមួយ​ ។ មនុស្ស​ដែល​មាន​គោល​ដៅជីវិត​ច្បាស់លាស់ ពួកគេ​នឹង​ជួប​នូវ​អនាគត​ដ៏​ត្រចេះត្រចង់ ដូចអ្វីដែល​គេ​ប៉ងប្រាថ្នា។ យ៉ាងណាក៏ដោយ មាន​មនុស្ស​ជាច្រើន ពួកគេ​​ពិបាក​ក្នុង​ការ​កំណត់​គោល​ដៅ ជាពិសេស​គោលដៅ​ជីវិត ដោយ​មិន​ដឹងថា ត្រូវ​ចាប់ផ្តើមពីអ្វី? ខាងក្រោមនេះ គឺជា​គន្លឹះ​ចំនួន៣ចំណុច ដែលត្រូវ​ចែករំលែក​ដោយ​​គេហទំព័រ Accion for Happiness អំពីរបៀប​ក្នុង​ការ​កំណត់គោល​ដៅ​៖

១. គិតទុក ៖ គិតគូរអំពីសកម្មភាពដែលចង់សម្រេចបាន មុននឹងឆ្ពោះទៅសម្រេចគោលដៅ មិនថាជាសកម្មភាពអ្វីនោះទេ ប៉ុន្តែត្រូវផ្អែកទៅលើអ្វីដែលត្រូវការ និងចូលចិត្តផងដែរ ។ ដើម្បីបង្កើនថាមពលក្នុងការសម្រេចគោលដៅ ការកំណត់គួរតែជាការចាប់ផ្តើមដោយគិតពីអត្ថប្រយោជន៍ នៃខ្លួនឯង មិនមែនផ្អែកលើកត្តានរណាម្នាក់ក្រៅពីខ្លួនឯងនោះទេ។ ហើយវារឹតតែប្រសើរបើក្នុងករណីសកម្មភាពដែលកំពុងធ្វើបច្ចុប្បន្នស្របទៅនឹងគោលដៅដែលបានកំណត់ ទោះបីជាសកម្មភាពនោះបន្តិចបន្តួចក៏ដោយ ។ ការបង្កើតសកម្មភាពបច្ចុប្បន្នឱ្យស្រប និងគោលដៅ វាគឺជាកម្លាំងចិត្តក្នុងការបន្តភារកិច្ចប្រចាំថ្ងៃ។

២. ការកត់ត្រា ៖ ចំណុចនេះត្រូវមានការប្រុងប្រយ័ត្ន ត្បិតថាការសរសេរគោលដៅទុកគឺជាការបង្កើតឱកាស ប៉ុន្តែវាក៏អាចធ្វើឱ្យមនុស្សត្រូវជាប់គាំងនៅមួយកន្លែង ហើយថែមទាំងឈានទៅរកការបាក់ទឹកចិត្តទៀតផងនៅពេលសម្រេចមិនបាន ដូច្នេះនៅពេលកំណត់អ្វីមួយជាគោលដៅ ត្រូវដឹងពីរបៀប និងពេលជាក់លាក់ក្នុងការបញ្ចប់ភារកិច្ចទាំងនោះ។ មុនពេលកំណត់ត្រូវដាក់សំណួរទៅកាន់ខ្លួនឯងថា តើគោលដៅនេះវាមានរូបភាពបែបណា? តើនឹងមានអារម្មណ៍យ៉ាងណានៅពេលដែលសម្រេចវាបាន? មួយវិញទៀត តើគោលដៅនេះបានផ្សារភ្ជាប់ទៅនឹងគុណតម្លៃក្នុងដំណើរជីវិតដែលអ្នកចង់បានដែរឬទេ? ទាំងនេះសុទ្ធសឹងតែ ជាសំណួរសំខាន់ៗមុននឹងសម្រេចចិត្តដាក់គោលដៅដើម្បីសម្រេចអ្វីមួយ។

៣. បំបែកជាចំណុចតូចៗ ៖ ចេះបំបែកកិច្ចការធំ ឱ្យទៅជាចំណុចតូចៗ មុននឹងចាប់ផ្តើមអនុវត្ត ជាវិធីសាស្រ្តសំខាន់សម្រាប់សម្រេចគោលដៅធំ។ ការអនុវត្តន៍គោលដៅទាំងមិនមានការបំបែកជាផ្នែកៗ បានបង្កនូវ​ភាពស្រពេចស្រពិល និងពិបាកផ្តោតស្មារតីក្នុងការធ្វើសកម្មភាព ។ ការបំបែកគោលដៅឱ្យទៅជាចំណុចតូចនិងបង្កើនភាពជាក់លាក់ងាយស្រួលក្នុងការបំពេញតួនាទីមុខងារ។ ឧទាហរណ៍ថា អ្នកមានគោលដៅចង់ឱ្យសុខភាពល្អ ដូច្នេះត្រូវកំណត់មួយថ្ងៃរត់ឱ្យបាន១៥នាទី ឬព្យាយាមបរិភោគអាហារឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ ចំណុចនេះបង្ហាញថា គឺជាការបំបែកវាឱ្យតូចៗពេលអនុវត្តសកម្មភាពគោលដៅ។ ការកំណត់គោលដៅដែលបានបំបែកជាផ្នែកតូចក៏ទាមទារឱ្យសរសេរទុក និងមានការកំណត់កាលបរិច្ឆេទឱ្យបានត្រឹមត្រូវ ដូចទៅនឹងការកំណត់គោលដៅធំយ៉ាងដូច្នោះដែរ។ ព្រោះការកំណត់អ្វីមួយឱ្យទៅជាចំណុចតូចវានឹងបង្កលក្ខណៈងាយស្រួល ហើយកាត់បន្ថយភាពស្មុគស្មាញថែមទាំងបង្កើននូវភាពរីករាយ និងសម្រួលដល់សុខភាពផ្លូវចិត្ត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...