អាហារទាំងប្រាំមួយប្រភេទ ជួយបង្កើនអរម៉ូនរីករាយ (Serotonin) នៅក្នុងខ្លួនរបស់អ្នក

អរម៉ូនរីករាយ (Serotonin) គឺជាសារជាតិគីមីដែលត្រូវបានគេជឿថាដើរតួជាអ្នករក្សាលំនឹង នៃអារម្មណ៍។ វាត្រូវបានគេរកឃើញថា អាចជួយឱ្យ​យើង​គេង​លក់ស្រួល ក៏ដូចជាបង្កើនអារម្មណ៍ល្អនៅក្នុងរៀងកាយរបស់អ្នកផងដែរ។ គេហ័រទំព័រ Healthline បានបង្ហាញអំពីអាហារប្រាំមួយមុខដែលអាចជួយបង្កើនកម្រិតអរម៉ូនរីករាយ serotonin នៅក្នុងខ្លួនរបស់យើង និងអាចសម្រកគីឡូទៀតផង។

១. ស៊ុត ៖ ប្រូតេអ៊ីននៅក្នុងស៊ុតអាចបង្កើនកម្រិត tryptophan ក្នុងប្លាស្មាឈាមរបស់អ្នកយ៉ាងសំខាន់ នេះបើយោងតាមការស្រាវជ្រាវរបស់អ្នកជីវវិទ្យា កាលពីឆ្នាំ២០១៥ ។ សារធាតុទាំងនោះមានទីរ៉ូស៊ីន កូលីន ប៊ីយ៉ូទីន អាស៊ីតខ្លាញ់អូមេហ្គា៣ និងសារធាតុចិញ្ចឹមផ្សេងទៀតនៅក្នុងស៊ុតដែលរួមចំណែកយ៉ាងសំខាន់ចំពោះអត្ថប្រយោជន៍សុខភាព និងលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មរបស់ស៊ុត។ សូម​បញ្ជាក់ថា Tryptophan គឺជាអាស៊ីតអាមីណូដែលត្រូវការសម្រាប់ការលូតលាស់នៃទារក សម្រាប់ផលិត និងថែរក្សាប្រូតេអ៊ីន សាច់ដុំ អង់ស៊ីម ព្រមទាំងមានមុខងារជាសារធាតុនៃណឺរ៉ូនបញ្ជូនសារផងដែរ, Tryptophan ក៏​ជាផ្នែក​នៃអរម៉ូនរីករាយ (Serotonin)។

២. ឈីស៖ ការបរិភោគឈីសគឺជាប្រភពអាហារមួយទៀតនៃ tryptophan ផងដែរ។ រសជាតិឆ្ងាញ់ដែលលាយបញ្ជូលគ្នារវាង cheddar ជាមួយស៊ុត និងទឹកដោះគោ ជាប្រភពដ៏ល្អនៃ tryptophan ។

៣. ផ្លែម្នាស់ ៖ ម្នាស់ត្រូវបានគេបង្ហាញជាច្រើនទសវត្សរ៍មកហើយថា វាមាន​ផ្ទុកសារធាតុនៃអរម៉ូនរីករាយ serotonin។ យ៉ាងណាក៏ដោយ ក៏​ត្រូវ​ប្រាកដ​ដែរថា ការបរិភោគផ្លែម្នាស់ត្រូវនៅស្រស់ល្អ ទើបវាសម្បូរជាតិអរម៉ូនរីករាយ serotonin។

៤. តៅហ៊ូ ៖ ផលិតផលដែលធ្វើពីសណ្តែក ក៏​សម្បូរទៅដោយ​សារធាតុ tryptophan ដែល​ធ្វើ​ឱ្យ​មាន​នូវ​ជាតិអរម៉ូនរីករាយផងដែរ ។ អ្នកអាចយកតៅហ៊ូទៅធ្វើជាម្ហូបអ្វីផ្សេងតាមរូបមន្តណាមួយដើម្បីបរិភោគ នោះវានឹងក្លាយជាប្រភពដ៏ល្អនៃការបង្កើន tryptophan ផងដែរ។ ម៉្យាងវិញទៀត តៅហ៊ូខ្លះមានជាតិកាល់ស្យូម ដែលផ្តល់នូវការជំរុញជាតិកាល់ស្យូមដ៏អស្ចារ្យថែមទៀត។

៥. ត្រីសាម៉ុង(Salmon)៖ នៅ​ក្នុង​ត្រីសាម៉ុង ក៏​មាន​នូវ​អរម៉ូនរីករាយផងដែរ មិន​តែ​ប៉ុណ្ណោះត្រីសាម៉ុង ក៏​សម្បូរ​ទៅ​ដោយ​អាហារូបត្ថម្ភផ្សេងទៀតដូចជាជួយធ្វើឱ្យមានតុល្យភាពកូឡេស្តេរ៉ុល បញ្ចុះសម្ពាធឈាម និងជាប្រភពដ៏ល្អនៃអាស៊ីតខ្លាញ់អូមេហ្គា-3។

៦. គ្រាប់ធញ្ញជាតិ ៖ ការសិក្សារបស់ Association of Nut Consumption with Total and Cause-Specific Mortality បានបង្ហាញថា ការទទួលទានគ្រាប់ផ្លែឈើមួយថ្ងៃមួយក្តាប់តូច អាចបន្ថយហានិភ័យនៃការស្លាប់របស់អ្នកដោយជំងឺមហារីក ជំងឺបេះដូង និងបញ្ហាផ្លូវដង្ហើម។ គ្រាប់ផ្លែឈើ និងគ្រាប់ធញ្ញជាតិក៏ជាប្រភពដ៏ល្អនៃជាតិសរសៃ វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...