ឧកញ៉ា ប៉ិច បូឡែន ៖ មូលដ្ឋានគន្លឹះ៥សម្រាប់អភិវឌ្ឍការងារបច្ចុប្បន្ន និងអនាគត

ក្នុងជីវិតការងារ ការអភិវឌ្ឍខ្លួនឯងគឺជាកត្តាសំខាន់ដែលនាំឱ្យមនុស្សម្នាក់ៗរីកចម្រើន ទាំងក្នុងតួនាទីបច្ចុប្បន្ន និងការរៀបចំគម្រោងសម្រាប់អនាគត។ ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងផែនការអភិវឌ្ឍឆ្នាំ២០២៥ លោកឧកញ៉ា ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍខ្លួនឯងមិនមែនគ្រាន់តែសម្រាប់ការបំពេញតួនាទីបច្ចុប្បន្នប៉ុណ្ណោះទេ តែថែមទាំងអាចជួយឱ្យស្ថាប័នរីកចម្រើនទៅមុខ។ ក្នុងនោះ លោកឧកញ៉ាបានចែករំលែកគន្លឹះសំខាន់ៗចំនួន៥ ដែលអាចជួយឱ្យបុគ្គលិកអភិវឌ្ឍការងារទាំងបច្ចុប្បន្ន និងអនាគត។

គន្លឹះទី១ ចំណង់ ៖ ចំណង់ជាកត្តាដ៏សំខាន់មួយដែលជំរុញឱ្យមនុស្សម្នាក់ៗខិតខំប្រឹងប្រែង និងធ្វើការងារដើម្បីសម្រេចគោលដៅ។ លោកឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ដោយលើកជាឧទាហរណ៍ថា ប្រសិនបើយើងចង់បានតំណែងណាមួយនៅក្នុងក្រុមហ៊ុន ឬកន្លែងធ្វើការ នោះជាគោលដៅដែលយើងត្រូវទៅ បន្ទាប់មកត្រូវដឹងថា តួនាទីមុខតំណែងនោះមានចរិតលក្ខណៈបែបណា មានទំនួលខុសត្រូវអ្វីខ្លះ ដើម្បីយើងអាចអភិវឌ្ឍខ្លួនសម្រាប់មុខតំណែងតួនាទីនោះ។

គន្លឹះទី២ ចំណេះ ៖ ចំណេះជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍ជំនាញ និងការងាររបស់មនុស្សម្នាក់ៗ។ លោកឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ថា កន្លែងណាក៏ដោយ ក៏ត្រូវការធនធានមនុស្សដែលមានចំណេះដឹង មានគំនិតច្នៃប្រឌិត ដូច្នេះបុគ្គលិក ឬបុគ្គលដែលចង់អភិវឌ្ឍខ្លួន សូមរៀនបន្ត អានបន្ត ដើម្បីមានចំណេះដឹងថ្មីៗ។ បើតាមលោកឧកញ៉ា ប៉ិច បូឡែន ចំណេះដឹង គំនិតច្នៃប្រឌិតថ្មីៗ គឺកើតឡើងពីការរៀនសូត្រ។

គន្លឹះទី៣ ជំនាញ ៖ បើតាមប្រសាសន៍របស់លោកឧកញ៉ា ប៉ិច បូឡែន ជំនាញក៏ត្រូវបានចាត់ទុកថា គឺជាអំណាចមួយផងដែរ នៅពេលដែលយើងមានជំនាញមួយច្បាស់លាស់។ ដូច្នេះនៅពេលដែលបុគ្គលមានជំនាញ រួមជាមួយបទពិសោធន៍ ក្នុងការអនុវត្តការងារណាមួយ នោះគេនឹងទទួលបានជោគជ័យ។

គន្លឹះទី៤ ចរិត ៖ ចរិតគឺជាលក្ខណៈផ្ទាល់ខ្លួន និងឥរិយាបថរបស់មនុស្សម្នាក់ៗ។ វារួមមានការមានភាពស្មោះត្រង់ ការទទួលខុសត្រូវ អត់ធ្មត់ និងការគោរព។ ចរិតល្អជាកត្តាសំខាន់ដែលជួយឱ្យមនុស្សម្នាក់ៗអាចធ្វើការងារបានដោយជោគជ័យ និងមានទំនាក់ទំនងល្អជាមួយអ្នកដទៃ។ លោកឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ថា មុននឹងតម្លើងមុខតំណែងបុគ្គលិកណាម្នាក់ ក្រៅពីចំណេះ និងជំនាញ គេក៏កត់សម្គាល់ទៅលើចរិតរបស់បុគ្គលនោះដែរ ដូចជា តើចរិតរបស់បុគ្គលនោះអាចដឹកនាំគេបានទេ ចរិតអាចធ្វើការងារជាមួយអ្នកដទៃជាដើម។

គន្លឹះទី៥ ចំណងទាក់ទង ៖ ទំនាក់ទំនងល្អអាចជួយឱ្យមនុស្សម្នាក់ៗអភិវឌ្ឍការងារបានល្អ និងបង្កើតឱកាសថ្មីៗ។ លោកឧកញ៉ា ពន្យល់ថា ទោះស្ថិតក្នុងតួនាទីណាក៏ដោយ មនុស្សយើងមិនអាចធ្វើការងារតែម្នាក់ឯងនោះទេ ការមានចំណងទាក់ទង មិនថាជាមួយក្រុមការងារ ឬផ្នែកផ្សេងៗ នឹងជួយឱ្យការងារកាន់តែរលូន និងអភិវឌ្ឍទៅមុខ។

ស្របគ្នានេះ លោកឧកញ៉ា ប៉ិច បូឡែន ក៏បានផ្តល់ជាដំបូន្មានដើម្បីឱ្យ​ការបំពេញការងារ និងតួនាទីបានកាន់តែល្អ ដោយថា ប្រសិនបើយើងទទួលបានឋានៈតួនាទីណាមួយ សូមមើលពីទំនួលខុសត្រូវរបស់ខ្លួនឯង ហើយគិតពីសមិទ្ធផលដែលរំពឹងទុក, ជាមួយគ្នាដើម្បីទទួលបានសមិទ្ធផលរំពឹងទុក យើងត្រូវប្រាកដថា មានចំណេះដឹងត្រឹមត្រូវ មានជំនាញច្បាស់លាស់ ចរិតលក្ខណៈ ជាពិសេសចេះបង្កើតចំណងទាក់ទងជាមួយអ្នកធ្វើការជាមួយគ្នា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *