រាជរដ្ឋាភិបាលចេញអនុក្រឹត្យគ្រប់គ្រងទារកដ្ឋាន កាត់បន្ថយបន្ទុក​របស់មាតាបិតា អ្នកអាណាព្យាបាល

រាជរដ្ឋាភិបាល​កម្ពុជា កាលពីថ្ងៃពុធ បានបង្ហាញពី អនុក្រឹត្យស្តីពីការ​គ្រប់គ្រងទារកដ្ឋាន ដោយ​កំណត់​អំពីការ​គ្រប់គ្រង និង​លក្ខណវិនិច្ឆ័យ នៃការ​បង្កើត​ទារកដ្ឋាន​សម្រាប់​មើលថែទាំទារក និង​កុមារ​តូច ក្នុង​គោល​បំណង​ដើម្បីផ្តល់​ឱកាសដល់​ការលូតលាស់ និង​ការអភិវឌ្ឍ​គ្រប់ជ្រុងជ្រោយ ឆ្លើយតប​ទៅនឹង​តម្រូវ​ការ​ក្នុងការ​អភិវឌ្ឍមូលធន​មនុស្ស កាត់បន្ថយ​បន្ទុក និង​ផ្តល់​ពេលវេលា​ដល់មាតាបិតា ឬអ្នកអាណាព្យាបាល មាន​ឱកាស​ធ្វើ​ការងារ​រក​ប្រាក់ចំណូល និង​ប្រកបការងារផ្សេងៗ។

អនុក្រឹត្យនេះ មានវិសាលភាព​អនុវត្ត​ចំពោះ​ទារកដ្ឋានសហគមន៍ ទារកដ្ឋាន​សហគ្រាស និង​ទារកដ្ឋាន​ឯកជន ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ក្នុង​នោះ​ក្រសួងអប់រំ យុវជន និងកីឡា មានសមត្ថកិច្ច​គ្រប់គ្រង​ទារកដ្ឋានសហគមន៍ និង​ទារកដ្ឋាន​ឯកជន, ដោយ​ឡែក​ទារកដ្ឋានសហគ្រាស ត្រូវ​ស្ថិត​នៅ​ក្រោម​សមត្ថកច្ច​គ្រប់គ្រង​របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ។

តាម មាត្រា៨ ទារកដ្ឋានត្រូវមានទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​មានបរិស្ថានល្អ ស្ងប់ស្ងាត់ សុវត្ថិភាព មានអនាម័យ មានខ្យល់ចេញចូល មានពន្លឺ​ព្រះអាទិត្យគ្រប់គ្រាន់ គ្មានសំឡេង​រំខាន និង​មានទឹកស្អាត​សម្រាប់ប្រើប្រាស់។ ទារកដ្ឋាន ក៏​ត្រូវ​មានអគារ​ដែលបែងចែក​ជា​បន្ទប់ផ្សេងៗ ត្រូវ​បំពាក់សម្ភារៈបរិក្ខាទារកដ្ឋាន និង​ត្រូវ​មានទីធ្លា​សម្រាប់ទារក និង​កុមារតូចលេង។ ទារកដ្ឋានត្រូវ​មានបន្ទប់ការងាររដ្ឋបាល បន្ទប់បំបៅ បន្ទប់ទឹកនិងបង្គន់ បន្ទប់ចម្អិន ឬកម្តៅ​អាហារ និងញ៉ាំអាហារ បន្ទប់សម្រាប់​ទារក និង​កុមារ​តូចគេង បន្ទប់សម្រាប់​ទារក និងកុមារតូចលេង បន្ទប់ ឬប្រអប់សង្រ្គោះបឋម។

ជាមួយគ្នា​ បើតាម មាត្រា៩ ទារកដ្ឋាន​ត្រូវ​មានផែនការយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍រយៈពេល៣ឆ្នាំ ដែល​បញ្ជាក់អំពីចក្ខុវិស័យ បេសកកម្ម គោលបំណង គោលដៅ និងផែនការ​សកម្មភាព ដោយបង្ហាញ​អំពី​សកម្មភាព និងធនធាន​សម្រាប់គាំទ្រ និងអភិវឌ្ឍ។

ដោយឡែកបុគ្គលិកទារកដ្ឋាន ត្រូវ​មានគុណវុឌ្ឍិ និង​លក្ខណសម្បត្តិ​សក្តិសម ដើម្បីបម្រើការងារ​នៅ​ក្នុង​ទារកដ្ឋាន ហើយ​គុណវុឌ្ឍិ និង​លក្ខណសម្បត្តិនេះ ត្រូវ​កំណត់ដោយ​ប្រកាស​របស់ក្រសួងអប់រំ យុវជន និងកីឡា។

សម្រាប់ការមើលថែទារក និង​កុមារវិញ អនុក្រឹត្យ​បានកំណត់ឱ្យ​ប្រើប្រាស់បុគ្គលិក​ទារកដ្ឋានយ៉ាងតិច ៤នាក់ មើលថែទាំទារក និង​កុមារតូច ២៥នាក់។ ជាមួយ​គ្នា ទារកដ្ឋានក៏ត្រូវមានគោលការណ៍ណែនាំអំពី​ការ​ថែទាំ អប់រំ និង​ពិនិត្យសុខភាពទារក និង​កុមារតូច ដែលឆ្លុះបញ្ចាំង​អំពី​ការលើក​កម្ពស់​សុខុមាលភាព អាហារូបត្ថម្ភ ឱកាស និង​ការ​អភិវឌ្ឍ​សម្រាប់​ការ​រៀនសូត្រតាំងពីវ័យដំបូង ការ​ថែទាំប្រកប​ដោយ​ការ​ឆ្លើយតប និង​សុវត្ថិភាព។

តាម មាត្រា១៥ នៃអនុក្រឹត្យនេះ ទារកដ្ឋាន​ត្រូវ​មានកម្មវិធី​គាំពារ និងអភិវឌ្ឍ​ទារក និងកុមារតូច​សម្រាប់​នាំទារក និង​កុមារតូចលេង ឬធ្វើសកម្មភាព​នានា ដើម្បីគាំទ្រ​ការ​អភិវឌ្ឍ​គ្រប់ជ្រុងជ្រោយលើ ផ្នែករាងកាយ និង​សុខភាព, ផ្នែកវប្បធម៌ និង​សីលធម៌, ផ្នែកសង្គម និង​អារម្មណ៍, ផ្នែក​ការ​ពិចារណា និង​ការយល់ដឹង ព្រមទាំង​ផ្នែក​ភាសា។

តាមរយៈអនុក្រឹត្យ ស្តីពីការ​គ្រប់គ្រងទារកដ្ឋាននេះ រាជរដ្ឋភិបាល​បានផ្តល់សិទ្ធិ​ដល់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ចុះតាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ ដើម្បីជួយ​ផ្នែក​បច្ចេកទេស​ដល់ទារកដ្ឋានសហគមន៍ ក៏​ដូចជា​ចុះតាមដាន ត្រួតពិនិត្យ វាយតម្លៃ ផ្តល់ការកែលម្អផ្នែកបច្ចេកទេស​ដល់ទារកដ្ឋានឯកជន។ ហើយ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវ​ចុះតាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ទារកដ្ឋានសហគ្រាស ស្របតាម​បទបញ្ញត្តិ​នៃច្បាប់ស្តីពី​ការងារ និង​លិខិតបទដ្ឋានគតិយុត្តជាធរមាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។