សាលារៀនក្បែរទីលានចាក់សំរាមក្នុងខណ្ឌដង្កោ ផ្ដល់ក្ដីសង្ឃឹមថ្មីដល់កុមារជិត៣០០នាក់ ទទួលបានការអប់រំ

សហគមន៍ហ្គ្រីនបែតអែល (Green Bethel Community) មានចម្ងាយត្រឹមតែ១៥គីឡូម៉ែត្រប៉ុណ្ណោះពីទីប្រជុំជនក្នុងរាជធានីភ្នំពេញ កំពុងផ្ដល់ក្ដីសង្ឃឹមថ្មីដល់កុមារប្រមាណ២៧០នាក់ ក្បែរទីលានចាក់សំរាមខណ្ឌដង្កោ​ ឱ្យទទួលបានការអប់រំប្រកបដោយគុណភាព ជៀសផុតពីភាពក្រីក្រ និងបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ខ្លួនឯង។

នៅទីលានចាក់សំរាមក្នុងខណ្ឌដង្កោ មានសំរាមប្រមាណ​៤,០០០តោន (៤០០ឡានពេញ) បានដាក់នៅទីនេះជារៀងរាល់ថ្ងៃ។ ប្រជាពលរដ្ឋប្រមាណ៥០០គ្រួសារ និង ២,០០០នាក់ រស់នៅក្នុងភូមិជុំវិញទីលានចាក់សំរាម កំពុង​បន្ត​រើស​សំរាម​ដើម្បី​ចិញ្ចឹមជីវិតជារៀងរាល់ថ្ងៃ។ បើគ្មានការអប់រំ ការថែទាំសុខភាព ឬការគាំទ្រផ្នែកសុខភាពសាធារណៈត្រឹមត្រូវទេ ប្រជាពលរដ្ឋកំពុងរស់នៅទីនោះ អាច​ជួបស្ថានភាពលំបាកខ្លាំង។

នៅក្នុង​ឆ្នាំ២០១៥ ដោយមានបេសកជនជាអ្នកផ្សាយដំណឹងល្អ ជនជាតិកូរ៉េ ឈ្មោះ Hwang Kyucheol បានផ្ដួចផ្ដើមបង្កើត សហគមន៍ហ្គ្រីនបេតអែល នេះឡើងដែលជាអង្គការគ្រិស្តសាសនិកមួយ ដោយសាងសង់ព្រះវិហារមួយនៅជាប់នឹងទីលានចាក់សំរាម បន្ទាប់មកមានសាលាមត្តេយ្យ សាលាបឋមសិក្សា និងសង់ផ្ទះស្នាក់នៅ ដើម្បីជួយដល់ប្រជាជនខ្មែរក្រីក្រ ដែលរស់នៅលើទីលានចាក់សំរាម ធ្វើយ៉ាងណាឱ្យកូនៗពួកគេទទួលបានការអប់រំ និងមានផ្ទះរស់នៅសមរម្យ។ សាលារៀននេះ ក៏មានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ដើម្បីផ្តល់ជំនួយសង្គ្រោះ និងសេវាកម្មវេជ្ជសាស្ត្រដល់ប្រជាពលរដ្ឋនៅតំបន់នោះផងដែរ។

លោក Hwang Kyucheol ស្ថាបនិក Green Bethel Community

ក្នុងដំណើរទស្សនកិច្ចសាលារៀនជួបការលំបាក ក្រោមកិច្ចសហការរវាង មន្ទីរពេទ្យសាកលវិទ្យា Yonsei University និងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត កាលពីថ្ងៃពុធទី៣ ខែមិថុនា ឆ្នាំ២០២៦ លោក Hwang Kyucheol ស្ថាបនិក Green Bethel Community មានប្រសាសន៍ថា នៅឆ្នាំ២០០៨ លោកបានកសាងសាលានេះ នៅទីលានចាក់សំរាម តំបន់ស្ទឹងមានជ័យ ហើយឆ្នាំ២០១៥ ទើបលោកមកកសាងសាលានេះ នៅទីលានចាក់សំរាម ក្នុងខណ្ឌដង្កោនេះ។

លោក Hwang Kyucheol បញ្ជាក់ថា ការកសាងសាលានេះឡើង គឺចាប់តាំងពីលោកស្រឡាញ់ និងចូលចិត្តប្រទេសកម្ពុជា​ ទើបមើលឃើញសហគមន៍ កន្លែងក្មេងៗ ដែលពួកគាត់ត្រូវការជំនួយផ្នែកការអប់រំ និងអនាម័យ។ លោក Hwang Kyucheol បន្តថា បញ្ហា ទី១. ការផ្ដល់ការអប់រំដល់កុមារ ជាទូទៅកុមារត្រូវមានសិទ្ធិទៅសាលា ប៉ុន្តែដោយសារតែផលវិបាកផ្នែកសេដ្ឋកិច្ចគ្រួសារនីមួយៗ កុមារនៅតំបន់នេះ ត្រូវទៅជួយរើសសំរាមឪពុកម្ដាយ ទើបមិនអាចទៅរៀនបាន។ ទី២. អនាម័យ ដោយសារកន្លែងរស់នៅមិនទាន់មានអនាម័យល្អគ្រាប់គ្រាន់ទើប ធ្វើ​ឱ្យលោកចង់ជួយបន្ថែមទៀត។

ស្ថាបនិក Green Bethel Community School បន្ថែមថា សាលារៀននេះ មានការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែរ ប៉ុន្តែលោកសង្ឃឹមថា ​នៅថ្ងៃខាងមុខ នឹងមានចំណាប់អារម្មណ៍ និងជំនួយពីខាងក្រសួងពាក់ព័ន្ធ ក៏ដូចជាស្ថាប័នពាក់ព័ន្ធដទៃទៀត ដែលអាចជួយសាលានេះ ឱ្យធំជាងនេះ និងផ្ដល់ការអប់រំដល់សិស្សកាន់តែច្រើនទៀត។

ហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងបញ្ហាប្រឈម

ហេដ្ឋារចនាសម្ព័ន្ធសាលារៀនរៀបចំបានស្អាត ទាក់ទាញកុមារឱ្យចង់មករៀន មានសួនច្បារពណ៌បៃតង មានកន្លែងលេងកីឡា មានប្រព័ន្ធទឹកស្អាត ដែលបម្រើឱ្យសិស្សានុសិស្ស និងគ្រួសារជុំវិញតំបន់ទីលានចាក់សំរាម ប្រើប្រាស់។ ទោះជាយ៉ាងនេះក្ដី មកដល់ពេលបច្ចុប្បន្ននេះ ទីលានចាក់សំរាមក្នុងខណ្ឌដង្កោ មានកម្ពស់ខ្ពស់ប្រៀបដូចជាភ្នំសំរាមមួយ ដែលជះក្លិនស្អុយតាមកម្លាំងខ្យល់ ដល់សាលារៀននេះ និងគ្រួសាររស់នៅជុំវិញតំបន់នោះ និងជាក្ដីបារម្ភចំពោះបញ្ហាសុខភាពរបស់កុមារ និងប្រជាជនទាំងមូល។

ជាមួយគ្នានេះ មានតែ ១ពាន់គ្រួសារប៉ុណ្ណោះ ដែលព្រមមកស្នាក់នៅផ្ទះដែលបានសាងសង់ជូនក្នុងបរិវេណសាលារៀន រីឯ១ពាន់គ្រួសារទៀត នៅតែបន្តរស់នៅលើទីលានចាក់សំរាម ដោយជ្រើសរើសការរើសសំរាមជាមុខរបរចិញ្ចឹមជីវិត កង្វះការយល់ដឹងផ្នែកសុខភាព អនាម័យ និងកូនៗមិនបានចូលសាលារៀន។

បរិវេណ សាលារៀន Green Bethel Community ទល់ជាប់ទីលានចាក់សំរាមក្នុងខណ្ឌដង្កោ

លោកសាស្រ្តាចារ្យបណ្ឌិត Kyo Bo Lee នៃសាកលវិទ្យាល័យ Kyung Hee University សាធារណរដ្ឋកូរ៉េ មានប្រសាសន៍ថា កាលពីខែឧសភា ឆ្នាំ២០២៥ មន្ទីរពេទ្យនៃសាកលវិទ្យាល័យ Yonsei University សាធារណរដ្ឋកូរ៉េ និងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានចុះអនុសារណៈយោគយល់គ្នា ផ្ដួចផ្ដើមគម្រោងមួយដើម្បីជួយផ្ដល់សេវាពិនិត្យសុខភាព ទៅដល់សាលារៀនជួបការលំបាកនៅតំបន់ជនបទដាច់ស្រយាលនៃប្រទេសកម្ពុជា។

លោកសាស្រ្តាចារ្យបញ្ជាក់ថា ជាក់ស្ដែងសាលារៀននេះ នៅទល់ជាប់ភ្នំសំរាម ដូច្នេះបរិស្ថានមិនសូវល្អសម្រាប់សុខុមាលភាពរបស់ក្មេងៗ ប៉ុន្តែស្ថាបនិកសាលានេះ ខិតខំជួយឱ្យបរិវេណសាលាមួយនេះ មានដើមឈើ សួនច្បារ ទឹកស្អាត បង្កើនសុខមាលភាពរស់នៅរបស់កុមារ ការធ្វើអនាម័យ ព្រោះថា ទៅថ្ងៃមុខ ទោះជាផ្ដល់ក្ដីសង្ឃឹមដ៏តូចមួយ ដែលកុមារអាចមាន និងកសាងអនាគតពួកគេទៅថ្ងៃមុខ។

«នៅកម្ពុជាតាមតំបន់ជនបទ មានការខ្វះខាតផ្នែកសេវាសុខភាព ខ្ញុំគិតថា​ ប្រសិនអាចទៅដល់កន្លែងដែលត្រូវការសេវាសុខភាព ដើម្បីជួយឱ្យជាសម្ភារៈ ឬសេវាពិនិត្យសុខភាពទៅដល់ប្រជាជនខ្មែរ គឺជារឿងល្អ»

លោកសាស្រ្តាចារ្យបណ្ឌិត Kyo Bo Lee និងលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Sung Min Cho ក្នុងកិច្ចសម្ភាសន៍ជាមួយ AMS

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Sung Min Cho នាយកមជ្ឈមណ្ឌល Judy Murray នៃសាកលវិទ្យាល័យ Yonsei University សាធារណរដ្ឋកូរ៉េ មានប្រសាសន៍ថា នៅពេលលោកមកដល់សាលារៀននេះ ធ្វើឱ្យលោកនឹកឃើញពីកុមារភាពរបស់ខ្លួនឯងជាខ្លាំង ដោយសារកន្លែងដែលលោកធ្លាប់លូតលាស់មកនៅជនបទ មិនមែនទីក្រុងសេអ៊ូល។

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Sung Min Cho បញ្ជាក់ថា នៅពេលមកឃើញទិដ្ឋភាពនៅទីនេះ លោកសង្ឃឹមថា កន្លែងនេះ នឹងទទួលបានជំនួយពីស្ថាប័នផ្សេងៗទៀត ដើម្បីឱ្យកន្លែងនេះកាន់តែប្រសើរ ផ្ដល់ការអប់រំដល់ក្មេងៗរស់នៅក្នុងសង្គមមួយប្រសើរជាងនេះ ហើយសង្ឃឹមថា​ ប្រទេសកម្ពុជានឹងអភិវឌ្ឍរីកចម្រើនដូចប្រទេសកូរ៉េដែរ។

«ខ្ញុំសង្ឃឹមថា ថ្ងៃមុខកន្លែងនេះ នឹងផ្ដល់ជាក្ដីសង្ឃឹម ដើម្បីឱ្យក្មេងៗ មានអនាគតកាន់តែភ្លឺស្វាង»

ជាមួយគ្នានេះ លោកបណ្ឌិតគិលានុបដ្ឋាក វន រ៉ានី គ្រូបង្រៀនផ្នែកស្រាវជ្រាវវេជ្ជសាស្រ្ត នៃមហាវិទ្យាល័យវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត មានប្រសាសន៍ថា បន្ទាប់ពីចុះទៅស្ទាបស្ទង់មើលជាមុន និងពិនិត្យលទ្ធភាពដែលអាចជួយសាលារៀនដែលកំពុងជួបការលំបាក គឺកំណត់បានថា សាលារៀនចង់បាន ក្រុមគ្រូពេទ្យ ដែលអាចចុះទៅពិនិត្យសុខភាពកុមារ និងសហគមន៍របស់ខ្លួន ព្រោះការពិនិត្យសុខភាពប្រជាជនក្នុងតំបន់នោះមានចំណុចខ្វះខាតច្រើន។

លោកបណ្ឌិតគិលានុបដ្ឋាក វន រ៉ានី បន្ថែមថា បន្ទាប់ពីចុះទស្សនកិច្ចសាលារៀន សាកលវិទ្យាល័យនៃប្រទេសទាំងពីរ នឹងពិភាក្សាគ្នាបន្ថែមទៀត ដើម្បីចុះអនុវត្តជាក់ស្ដែងតាមគម្រោងដែលគ្រោងនឹងធ្វើនៅឆ្នាំក្រោយ។

គួរជំរាបជូនថា សហគមន៍ហ្គ្រីនបែតអែល មានគ្រូបង្រៀន ២៥នាក់ ដោយទទួលសិស្សឱ្យចូលរៀនឥតគិតថ្លៃ ចាប់ពីមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី៧ និងផ្ដល់អាហារថ្ងៃត្រង់ដល់សិស្សឥតគិតថ្លៃផងដែរ។ លើសពីនេះ មានបង្រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់សិស្សវ័យជំទង់ ដូចជា កាត់សក់ ធ្វើក្រចក ដើម្បីជួយពួកគេឱ្យមានជំនាញច្បាស់លាស់ ដើម្បីធ្វើជាមុខរបរចិញ្ចឹមជីវិត។ ក្នុងនោះ ក៏មានការច្នៃសំរាម ធ្វើជាវត្ថុអនុស្សាវរីយ៍ សម្រាប់ផ្ដល់ជាកម្លាំងចិត្ត និងក្ដីសង្ឃឹមដល់កុមារ ហើយគ្រោងដាក់លក់នៅក្រៅប្រទេស ដើម្បីយកថវិកាផ្គត់ផ្គង់ការសិក្សារបស់កុមារនៅទីនេះវិញ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...