ឆ្អ៊ីនធឺណេត-អនឡាញ ជាមធ្យោបាយរៀនបែបថ្មីរបស់សិស្ស-និស្សិតក្នុងសម័យកូវីដ-19

ភ្នំពេញ៖ ខណៈជំងឺផ្លូវដង្ហើមកូវីដ-19 កំពុងរីករាលដាលនៅក្នុងសហគមន៍ សាលារៀនស្ទើរតែទាំងអស់នៅប្រទេសកម្ពុជា បានជ្រើ​ស​​រើសយកមធ្យោបាយសិក្សាពីចម្ងាយតាមប្រព័ន្ធអ៊ីនធឺណេត ឬរៀន​តាមអនឡាញ ជំនួសឱ្យការរៀនផ្ទាល់ក្នុងថ្នាក់។ មធ្យោ​បាយ​សិក្សារបៀបថ្មី​នេះ ជាជំនួយដ៏សំខាន់ដែលសិស្សានុសិស្សកំពុងអនុវត្តន៍។

កញ្ញា អាត វួចណេង ជានិស្សិតឆ្នាំទី2 នៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បាននិយាយថា

ការសិក្សាតាមអនឡាញមានភាពងាយស្រួល លឿនរហ័ស និងចំណេញថវិកា

កញ្ញា អាត វួចណេង

តាមរយៈ​បទពិសោធន៍សិក្សារបស់ខ្លួន វួចណេង យល់ថា សិស្សានុសិស្សជួបការលំបាកច្រើន ប្រសិនបើរៀននៅក្នុងសាលា។

“រៀនតាមប្រព័ន្ធអ៊ីនធឺណេត សិស្សមិនបាច់ចំណាយពេលច្រើន មិនចាំបាច់ចំណាយលុយសម្រា​ប់​ការធ្វើដំណើរទៅមក ហើយមិន​ចំណាយពេល​រៀប​ចំ​ខ្លួន ឬស្លៀកពាក់ឯកសណ្ឋានទេ​ ព្រោះរៀននៅផ្ទះដោយផ្ទាល់តែម្ដង”

កញ្ញា អាត វួចណេង

និស្សិតសិក្សាជំនាញហិរញ្ញវត្ថុ និងគណនេយ្យ រូបនេះ បានបន្តរៀបរាប់ទៀតថា តាមរយៈការរៀនតាមប្រព័ន្ធអនឡាញ សិស្សអាចបង្កើនចំណេះដឹង និងជំនាញសិក្សាថ្មីៗបន្ថែម ដើម្បីពង្រឹងសមត្ថភាពនិងប្រសិទ្ធិភាពសិក្សា។

“ពួកគេចាប់ផ្ដើមយល់ដឹង និងបន្សាំខ្លួនជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាបានយ៉ាងមានប្រសិទ្ធិភាពដូចជា ការប្រើប្រាស់កម្មវិធី និងគេហទំព័រផ្សេងៗ ជាដើម។ ម្យ៉ាងវិញទៀតសិស្សានុសិស្សអាចស្រាវជ្រាវមេរៀនដោយខ្លួនឯងបានកាន់តែច្រើន ដោយមិនពឹងពាក់ទាំងស្រុងលើការបង្រៀនរបស់លោកគ្រូអ្នកគ្រូ”

កញ្ញា អាត វួចណេង

ទាក់ទងនឹងការប្រើប្រាស់មធ្យោបាយសិក្សាតាមអនឡាញនេះ យុវជន ម៉េងឈាង សិស្សថ្នាក់ទី12 នៃវិទ្យាល័យបាក់ទូក ក៏បានឲ្យដឹងដែរថា សិក្សាតាមអនឡាញផ្តល់ប្រយោជន៍យ៉ាងច្រើនដល់រូបគេ ជាពិសេសសុវត្ថិភាពផ្នែកសុខភាពនៅក្នុងដំណាក់កាលជំងឺកូវីដ-19 ការរីករាលដាលជាសកលនេះ។

ម៉េងឈាង បានបញ្ជាក់ថា ៖

“បច្ចុប្បន្នប្រទេសយើងកំពុងស្ថិតនៅក្នុងបរិបទកូវីដ-19 ដូច្នេះការសិក្សាគឺនៅផ្ទះ។ ខ្ញុំប្រាកដក្នុងចិត្តថា យើងមិនឆ្លងជំងឺពីអ្នកដទៃ ហើយអ្នកដទៃក៏មិនចម្លង​មេរោគខ្ញុំវិញ”

ម៉េងឈាង

សិស្សថ្នាក់ទី12 រូបនេះបានបន្ថែមទៀតថា រៀនតាមអនឡាញនៅផ្ទះ ជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ព្រមទាំងកាត់បន្ថយការបំពុលបរិយាកាសដែលកើតពីផ្សែងឡាន-ម៉ូតូ។

ជាការកត់សម្គាល់ ខណៈកម្ពុជាកំពុងប្រឈមមុខនឹងការរាតត្បាតនៃជំងឺកូវីដ-19 លោកគ្រូអ្នកគ្រូ​និងសិស្សានុសិស្ស បានជ្រើសរើសមធ្យោបាយរៀននិងបង្រៀនតាមប្រព័ន្ធអនឡាញជាដំណោះស្រាយ។ មធ្យោបាយសិក្សាថ្មីនេះ បាន​កាត់បន្ថយការជួបជុំ​ដោយផ្ទាល់ រក្សាសុវត្ថិភាពសុខភាព និងគោរពតាមវិធានការណ៍របស់ក្រសួងសុខាភិបាល។

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ក្នុងវេទិកាអប់រំតាម​ប្រព័ន្ធ​អេឡិចត្រូនិក លើកទីមួយនៅកម្ពុជា កាលពីថ្ងៃទី 03 ខែធ្នូ ឆ្នាំ​2020 ថា ការសិក្សាតាមប្រព័ន្ធអនឡាញជាចំណែកសំខាន់ក្នុងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា បានបញ្ជាក់ថា ៖

“ការរៀនតាមប្រព័ន្ធអនឡាញ មិនមែនជាឧបសគ្គតាមរយៈកង្វះខាតឧបករណ៍ ឬក៏កង្វះខាតប្រព័ន្ធអ៊ីនធឺណេតទៀតទេ ប៉ុន្តែវាជាការសម្រេចចិត្តរបស់ប្អូនៗនីមួយៗ។ ខ្ញុំសូមលើកទឹកចិត្តកុំឲ្យប្អូនៗទាំងអស់មើលឃើញការរៀនអនឡាញនេះជាឧបសគ្គតទៅទៀត។ សូមប្អូនៗចាប់យកឱកាសនេះ ហើយប្រើប្រាស់វាជាជម្រើសសម្រាប់ផ្លូវដើរទៅថ្ងៃអនាគតវិញ។ ការអប់រំបែបឌីជីថលពុំមែនជាជំរើសទៀតទេ ប៉ុន្តែជាផ្លូវដើរទៅថ្ងៃអនាគត ដូច្នេះហើយយើងត្រូវសម្របខ្លួនជាមួយបរិបទថ្មីនៃការអបរំនេះ”

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា

សូមជម្រាបថា កន្លងទៅក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតកម្មវិធីរៀន និងបង្រៀនតាមបែបឌីជីថល​ដល់សិក្សានុសិស្ស និងបុគ្គលិកសិក្សា នៅក្នុងបរិបទនៃការរីករាលដាលជាសកលជំងឺផ្លូវដង្ហើមកូវីដ-19។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអបរំ យុវជន និងកីឡា ក៏ធ្លាប់បានលើកឡើងដែរថា ការរៀនតាមបែបឌីជីថលនៅកម្ពុជាបច្ចុប្បន្ន ដើរលឿនទៅមុខដប់ឆ្នាំ លើសពីការរំពឹងទុកក្រសួង៕


ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ការព្យាយាមមិនបោះបង់ ជំរុញយុវជន សាំង វ៉ាន់ណៃ ក្លាយជាម្ចាស់ជ័យលាភីលេខ១ ផ្នែកប្រកួតប្រជែងអាន

យុវជន សាំង វ៉ាន់ណៃ ជានិស្សិតឆ្នាំទី៣ ផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយពេលកន្លងទៅថ្មីនេះ រូបគេបានឈ្នះជ័យលាភីលេខ១ ក្នុងការ​ប្រកួតប្រជែងអាន នៃយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ។
ចំណេះជីវិត, ព្រឹត្តិការណ៍

អាហារ ៤ ប្រភេទ ដែលអ្នកអាចទទួលទាន ដើម្បីបង្កើនថាមពលរាងកាយ

ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ដើម្បីឱ្យរាងកាយមានថាមពលពេញលេញ អ្នកត្រូវតែគេងឱ្យបានគ្រប់គ្រាន់ ចន្លោះពី ៦ ទៅ ៨​ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែជាមួយគ្នានេះ អាហារក៏ដើរតួនាទីសំខាន់ ក្នុងការបង្កើនថាមពល…
ចំណេះជីវិត, ព្រឹត្តិការណ៍

១០គន្លឹះជំរុញការផ្តោតអារម្មណ៍ប្រកបដោយប្រសិទ្ធភាព

ផ្តោតស្មារតីដើរតួនាទីសំខាន់សម្រាប់អ្នកសិក្សា និងអ្នកបំពេញការងារ ក្នុងការចម្រាញ់យកនូវផលិតភាព និងគុណភាពពីភារកិច្ចដែលកំពុងឬគ្រោងនឹងអនុវត្តន៍…..
ចំណេះជីវិត, ព្រឹត្តិការណ៍

ស្វែងយល់អំពីអានុភាព នៃការផ្តោត ដែលជួយដល់​ការ​អភិវឌ្ឍន៍ផលិភាពក្នុងការងារ និង​ការ​សិក្សា

ឈ្វេងយល់អំពីអំណាចនៃការផ្តោត ជាជំនាញសំខាន់ដែលអាចជួយអភិវឌ្ឍន៍ផលិភាព កាត់បន្ថយស្រ្តេស និងជំរុញគុណភាពការងារ រួមទាំងការសិក្សា…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship …
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជន៣រូប ជាប់ជ័យលាភីក្នុងការ​ប្រកួតប្រជែងអាន របស់យុទ្ធនាការសៀវភៅមួយសហគមន៍មួយ

យុវជន​៣រូបបានក្លាយទៅជាជើងឯងអំណាន ក្រោយ​ពី​ចូលរួម​ប្រកួត​ប្រជែងអានជាមួយ​យុវជន​ជិត១រយនាក់ នៅ​ក្នុងកម្មវិធី​ប្រកួតប្រជែង​អាន ដែល​រៀបចំ​ឡើង​ដោយ​យុទ្ធនាការ​សៀវភៅ​មួយ​សហគមន៍​មួយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ហេតុអ្វីរាជរដ្ឋាភិបាល​សម្រេច​យក​ការ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស វិជ្ជាជីវៈ ដល់យុវជន ១,៥លាននាក់?

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេសសម្រាប់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ទូទាំង​ប្រទេស​​ចំនួន ១,៥លាននាក់ ត្រូវ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

WE Forum បង្ហាញគំនិតគោលនយោបាយមូលដ្ឋាន សម្រាប់ការប្រើប្រាស់ AI ក្នុងវិស័យអប់រំ និងត្រៀមខ្លួនសម្រាប់អនាគត

វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញនូវ គោលគំនិតមូលដ្ឋានចំនួន ៥ ដែលអ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំក្នុងវិស័យអប់រំ អាចរៀបចំកម្លាំងពលកម្មសម្រាប់អនាគត ព្រមទាំងអាចទាញយកប្រយោជន៍ពីបញ្ញាសិប្បនិម្មិត…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ការស្រាវជ្រាវ ៖ ការបង្កើតវគ្គសិក្សាកម្រិតឧត្តមសម្រាប់មនុស្សគ្រប់វ័យ អាចពង្រឹងសុខុមាលភាពមនុស្សចាស់

មិនថាមនុស្សវ័យចំណាស់ ចូលរៀននៅមហាវិទ្យាល័យ ដើម្បីតែទទួលបានសញ្ញាបត្រ ឬគ្រាន់តែដើម្បីអភិវឌ្ឍខ្លួននោះទេ វត្តមានរបស់គាត់នៅក្នុងបរិវេណសាលាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សហគមន៍ទាំងមូល។
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់មិនល្អប្រចាំថ្ងៃ៤ ដែលនាំ​ឱ្យ​​អស់ថាមពលរាងកាយ និង​ថាមពលចិត្ត

ក្នុងបរិបទបច្ចុប្បន្ននេះ មានកត្តាច្រើនយ៉ាងដែលអាចឆកទាញយកថាមពលពីក្នុងរាងកាយបានយ៉ាងលឿន តាមរយៈការចុចស្រ្គីនទូរស័ព្ទចុះឡើងៗ …..