ទម្លាប់ងើបពីដំណេកមុនម៉ោង ៦ព្រឹកជួយជំរុញថាមពលរាងកាយ​ និងផ្លូវចិត្តល្អប្រសើរពេញមួយថ្ងៃ

មនុស្សជាច្រើនបានដឹងច្បាស់ថា ក្រោកពីដំណេកពេលព្រឹកព្រលឹមមុនម៉ោង​ ៦ព្រឹកនឹងជួយដល់សុខភាព ជួយស្មារតី ព្រមទាំងបំពេញការងារបានទាន់ពេលវេលា​​ ។ ប៉ុន្តែបច្ចុប្បន្នក្រោកពីដំណេកលឿននៅពេលព្រឹកអាចជារឿងលំបាកសម្រាប់អ្នកបំពេញការងារច្រើន​ ឬអ្នកពុំទាន់មានទម្លាប់ក្រោកពីដំណេកលឿនរហ័ស។​ ខាងក្រោមនេះ​ជាគន្លឹះពិចារណាខ្លះ​ៗដែលជួយជំរុញចិត្តឱ្យអ្នកក្រោកពីដំណេកដោយស្វាហាប់​ និងត្រៀមខ្លួនជានិច្ចសម្រាប់កិច្ចការប្រចាំថ្ងៃ។

១. ជំរុញទំនាក់ទំនងកាន់តែប្រសើរ ៖ ទម្លាប់ខ្លួនក្រោកពីដំណេកនៅពេលព្រឹកជួយឱ្យអ្នកមានពេលវេលាគ្រប់គ្រាន់ត្រៀមខ្លួនទៅបំពេញការងារ ព្រមទាំងចៀសវាងពីសកម្មភាពប្រញាប់ប្រញាល់ ។ អារម្មណ៍រំភើបនៅពេលព្រឹក​អាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃបានល្អ និងសម្រេចបំណងប្រាថ្នានានារបស់ខ្លួនប្រកបដោយថាមពលគ្មានដែនកំណត់ ។

២. ធ្វើការងារចំគោលដៅ ៖ កាលណាអ្នកងើបពីព្រលឹម គឺអ្នកជាមនុស្សដែលគិតដល់គោលដៅដែលបានកំណត់ទុក និងរៀបចំផែនការច្បាស់លាស់សម្រាប់ជីវិត។​ ម្យ៉ាងវិញទៀត ការងើបពីព្រលឹមមកធ្វើការងារចាំបាច់មួយចំនួននឹងជួយឱ្យអារម្មណ៍ស្ងប់​​ និងទទួលបានប្រសិទ្ធផលខ្ពស់ ។

៣. បង្កើនល្បឿនការងារនិងការគិត ៖ ក្រោកពីដំណេកពេលព្រឹកព្រលឹម​អាចធ្វើកិច្ចការបានលឿនរហ័ស មានពេលវេលាហាត់ប្រាណគ្រប់គ្រាន់ ឬគិតបានលឿន។ អ្នកនឹងមានអារម្មណ៍ថាអស់កម្លាំង គ្មានគំនិតនៅក្នុងខ្លួន សូម្បីតែល្បឿនធ្វើការងារក៏ចុះខ្សោយ​ ប្រសិនបើក្រោកពីដេកមានសំឡេងជាច្រើនចាប់ផ្តើមរំខាន។

ទម្លាប់ក្រោកពីដំណេកនៅព្រឹកព្រលឹមជារឿងល្អសម្រាប់ជីវិត ប៉ុន្តែបើងើបមកកាន់ទូរស័ព្ទមើលបណ្តាញសង្គម និងបណ្តោយទៅតាមអារម្មណ៍រវើរាយ​ ​នោះនឹងធ្វើឱ្យអ្នកក្លាយមនុស្សអន់ថយជាមិនខាន។ បើសិនជាអ្នកងើបពីព្រលឹម ដើម្បីហាត់ប្រាណ ញ៉ាំអាហារល្អៗ អានសៀវភៅ ឬរៀបចំផែនការ នោះនឹងធ្វើឱ្យអ្នកអាចគ្រប់គ្រងជិវិតបានល្អពេញមួយថ្ងៃ​ ហើយវិធីសាស្ត្រលើកទឹកចិត្តខ្លួនឯងក៏អាចកើតមានល្អបំផុតនៅពេលព្រឹកនេះដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...