អត្ថប្រយោជន៍នៅពេលមនុស្សមានវិន័យចំពោះខ្លួនឯង

វិន័យជាក្រឹត្យក្រមមួយដែលជួយឱ្យមនុស្សរស់នៅមានសណ្តាប់ធ្នាប់ មានឥរិយាបថរស់នៅច្បាស់លាស់ ឬអាចសម្គាល់ថាជាមនុស្សមានវិន័យ។ ដើម្បីក្លាយជាមនុស្ស​មានវិន័យពិតជាពិបាក សូម្បីតែចាប់ផ្តើមបង្កើតវិន័យផ្ទាល់ខ្លួន ។ អ្នកចិត្តសាស្រ្តបានស្វែងយល់អំពីស្ថានភាពផ្លូវចិត្តរបស់មនុស្ស ព្រមទាំងបានបង្ហាញថា ការបង្កើតវិន័យចំពោះខ្លួនឯង គឺទាមទារការអនុវត្តសកម្មភាពផ្សេងៗជាប្រចាំ ។

តើវិន័យខ្លួនឯងជាអ្វី? វិន័យចំពោះខ្លួនឯង ជាសមត្ថភាពក្នុងការគ្រប់គ្រងសកម្មភាព អារម្មណ៍ នៅពេលដែលជួបបញ្ហាណាមួយ ដូចជា បញ្ហាហិរញ្ញវត្ថុ កំហឹង និងបញ្ហាសង្គមផ្សេងៗ កើតឡើងចំពោះខ្លួនឯង និងចេះរៀបចំផែនការនានា ដើម្បីជំរុញឱ្យជីវិតកាន់តែប្រសើរ ។នៅពេលដែលអ្នកគ្រប់គ្រងវិន័យខ្លួនឯងបានល្អ នោះអ្នកនឹងអាចតម្កល់ខ្លួនឯងឱ្យចេះ​លើកទឹកចិត្ត ដែលជំរុញខ្លួនឯងទៅកាន់ភាពជោគជ័យ បង្កើតស្ពានភ្ជាប់ទៅនឹងកម្លាំងចិត្ត (មនោមយិទ្ធិ) ឆន្ទៈ ដែលនឹងជះឥទ្ធិពលទៅលើគោលបំណង និងសកម្មភាពប្រចាំថ្ងៃ។

អត្ថប្រយោជន៍នៃមនុស្សមានវិន័យលើខ្លួនឯង មានដូចជា កាត់បន្ថយការថប់បាម្ភ ដោយសារនៅពេលអ្នកអាចគ្រប់គ្រងសកម្មភាពរបស់ខ្លួនបាន អ្នកពិតជាកាត់បន្ថយអារម្មណ៍ថប់បារម្ភបានដោយឯកឯង ។ ទន្ទឹមគ្នានេះ វិន័យជួយមនុស្សឱ្យបង្កើតសមត្ថភាពសម្រេចគោលដៅវែង។ វិន័យផ្ទាល់ខ្លួនជំរុញឱ្យអ្នកជម្រុះអារម្មណ៍ ឬសកម្មភាពដែលគ្មានប្រយោជន៍ជាច្រើនចេញពីជីវិត ។ ដូច្នេះគោលដៅរបស់អ្នកនឹងឆាប់សម្រេចលឿនរហ័ស ។

អ្វីដែលពិសេសជាងនេះ ទម្លាប់រស់នៅមានវិន័យតែងធ្វើឱ្យមនុស្សរីករាយជានិច្ច ។ ជាក់ស្តែងចំណុចនេះ នៅពេលអ្នកបានធ្វើកិច្ចការជាច្រើនហើយជោគជ័យ នោះអ្នកនឹងកាន់តែមានពេលរីករាយជាមុន ។ បន្ថែមលើនេះ មានវិន័យធ្វើឱ្យមនុស្សមានអត់ធ្មត់ជាងមុន។ កាលណាអ្នកដើរឆ្លងឧបសគ្គ អ្វីដែលអ្នកទទួលបានគឺបទពិសោធន៍ ហើយបទពិសោធន៍នឹងធ្វើឱ្យអ្នកកាន់តែចេះអត់ធ្មត់ទទួលយកនូវអ្វីដែលកើតឡើងគ្រប់កាលទេសៈ ។ ជាការកត់សម្គាល់ នៅក្នុងសង្គមខ្មែរមានឃ្លាមួយបានលើកឡើងថា ចំណេះវិជ្ជានាំមានឱ្យមានវិន័យ, វិន័យនាំឱ្យមានសេចក្ដីថ្លៃថ្នូរ, ចំណែកសេចក្តីថ្លៃថ្នូរនាំឱ្យមានទ្រព្យសម្បត្តិ ។ មនុស្សមានវិន័យចំពោះខ្លួនឯង និងសម្រាប់អ្នកដទៃតែងទទួលបានការលើកតម្កើន ព្រមទាំងផ្តល់តម្លៃទៅលើភាពថ្លៃថ្នូរនៃឥរិយាបថ ចំំណេះដឹង និងសមត្ថភាពជានិច្ច ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...