យុវជនងាកមកចាប់អារម្មណ៍កិច្ចការលើកកម្ពស់ទឹកស្អាត និងអនាម័យដើម្បីរួមចំណែកជួយសហគមន៍របស់ខ្លួន

ភ្នំពេញ – ដើម្បីរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបចីរភាពលើកទី៦ ទឹកស្អាត និងអនាម័យ ធានាឱ្យមានទឹកនិងអនាម័យ និងការគ្រប់គ្រងទឹកនិងអនាម័យប្រកបដោយចីរភាពសម្រាប់ប្រជាជនគ្រប់គ្នា ពិតជាមិនអាចខ្វះបានពីការចូលរួមយ៉ាងសកម្មរបស់យុវជន។ ទន្ទឹមគ្នានេះ ការយកចិត្តទុកដាក់របស់យុវជនទៅលើកិច្ចការលើកកម្ពស់ទឹកស្អាត និងអនាម័យនិងរួមចំណែកជួយសហគមន៍របស់ពួកគេកាន់តែប្រសើរ។

យុវជនសិស្ស ឈន សួស្ដី ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យស្វាយរៀង ជំនាញអភិវឌ្ឍន៍ជនបទ និងជាយុវជនការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (VMC) បាននិយាយថា ទឹកជាវត្ថុដ៏មានសារៈសំខាន់បំផុតដល់មនុស្សគ្រប់រូបនៅលើផែនដី ដូចនេះ តម្រូវការទឹកស្អាត និងអនាម័យវាពិតជាមានសារៈសំខាន់ ដោយសារតែទឹកជាប្រភពមួយអាចធ្វើឱ្យមនុស្សរស់បាននៅក្នុងរយៈពេលយូរ។

យុវជនសិស្ស ឈន សួស្ដី បន្ថែមថា ការប្រើប្រាស់ទឹកស្អាត ជួយប្រជាជនមានសុខភាពល្អ កាត់បន្ថយការឆ្លងមេរោគ ក៏ដូចជាផលប៉ះពាល់នៃជាតិគីមីដែលមាននៅក្នុងប្រភពទឹកផ្សេងៗ ។ ចំណែកការរក្សាអនាម័យក៏ដូចជាទឹកស្អាតដែរ ប្រសិនជាយើងមិនយកចិត្តទុកដាក់ទេវានឹងនាំឱ្យប៉ះពាល់ដល់សុខភាព ធ្វើឱ្យយើងខាតបង់ថវិកា ខាតពេលវេលា និងអាចធ្វើឱ្យធ្លាក់ខ្លួនឈឺ និងពិបាកក្នុងការព្យាបាលផងដែរ។

និស្សិតឆ្នាំទី៣ ដែលកំពុងសិក្សា ជំនាញអភិវឌ្ឍន៍ជនបទ រូបនេះ បន្ថែមថា នៅក្នុងនាមជាយុវជនម្នាក់ រូបគេចង់ចូលរួមចំណែកជួយផ្សព្វផ្សាយអំពីចំណេះដឹងទឹកស្អាត និងអនាម័យ ក៏ដូចជាជួយណែនាំដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ដាច់ស្រយាល និងឆ្ងាយពីទីប្រជុំជន ដែលមិនទាន់យល់ដឹងពីការរក្សាអនាម័យឱ្យផ្លាស់ប្ដូរផ្នត់គំនិតចេះគិតគូរពីសុខភាព ប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យឡើងវិញ។

“ប្រសិនយើងមិនរួមចំណែកឱ្យបានផុសផុលទេពួកគាត់អាចនឹងនៅតែបន្តធ្វើតាមទម្លាប់របស់គាត់ បន្ទោរបង់ពាសវាលពាសកាល កាន់តែធ្វើឱ្យពិបាកគ្រប់គ្រងអនាម័យ និងនាំឱ្យកើតជំងឺអាសន្នរោគទៀតផង”

យុវជនសិស្ស ឈន សួស្ដី ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យស្វាយរៀង

ជាមួយគ្នានេះ កញ្ញា ក្រាញ់ ផល្លី ជាសមាជិកក្រុមប្រឹក្សាឃុំព្រៃពួច និងជាយុវជនស្ម័គ្រចិត្តស្រុកកណ្តាលស្ទឹង បានបន្ថែមថា សម្រាប់ស្រី្ត និងក្មេងស្រីប្រសិនមិនមានទឹកស្អាត និងបង្គន់អនាម័យប្រើប្រាស់ ភាគច្រើនគ្រួសាររបស់គាត់ប្រឈមបញ្ហាខ្លាំង ព្រោះស្រ្តីត្រូវការអនាម័យទៅលើខ្លួនប្រាណ បើប្រើប្រាស់ទឹកកខ្វក់នឹងនាំឱ្យឆ្លងមេរោគ ឆ្លងជំងឺផ្សេងៗ ព្រោះស្រ្តីងាយរងគ្រោះពាក់ព័ន្ធជាមួយជំងឺស្រ្តី។

ដោយសារមើលឃើញបញ្ហាប្រឈមខ្លាំងសម្រាប់ស្រ្តី និងក្មេងស្រ្តីមិនមានបង្គន់ប្រើបាស់ ដែលអាចបង្ករឱ្យមានជំងឺ ឬការរំលោភបំពាន ។ កញ្ញា ក្រាញ់ ផល្លី ក៏បានចុះសម្ភាសន៍ផ្ទាល់ជាមួយគ្រួសារក្រីក្រនៅក្នុងឃុំរបស់ខ្លួន ដើម្បីឆ្នើសុំថវិកាតាមរយៈអង្គការសប្បុរសធម៌ដើម្បីផ្ដល់ទឹកស្អាត និងបង្គន់អនាម័យជូនប្រជាពលរដ្ឋក្នុងសហគមន៍។

“សម្រាប់ខ្ញុំគ្រួសារស្រ្តីណាដែលមានបញ្ហាដូចជាស្រ្តីមេមាយ មិនមានបង្គន់ប្រើប្រាស់ គឺពួកយើងយកចិត្តទុកដាក់ខ្លាំង យើងនឹងរួចចំណែកដោះស្រាយបញ្ហាឱ្យពួកគាត់មិនឱ្យគាត់បន្ទោរបង់ពាសវាលពាសកាលព្រោះវាជាបញ្ហាប្រឈមនៅក្នុងសហគមន៍”

កញ្ញា ក្រាញ់ ផល្លី ជាសមាជិកក្រុមប្រឹក្សាឃុំព្រៃពួច

សមាជិកក្រុមប្រឹក្សាឃុំព្រៃពួច រូបនេះ បន្ថែមថា ធម្មតាឃុំតែងមានបដិភាគមួយសម្រាប់ជួយប្រជាពលរដ្ឋដែលគ្មានលទ្ធភាព តាមរយៈការជួយស្នើសុំថវិកាពីអង្គការ អាជ្ញាធរដែលពាក់ព័ន្ធ ឬការចូលរួមបដិភាគធ្វើបង្គន់ដែលអាចប្រើប្រាស់បានសម្រាប់ប្រជាពលរដ្ឋដែលគ្មានលទ្ធភាព ។ ទន្ទឹមគ្នានេះ នៅពេលប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ និងមានបង្គន់ប្រើប្រាស់ គឺបានធ្វើឱ្យពួគាត់សប្បាយចិត្ត ចំណែកក្រុមការងារក្រុមប្រឹក្សាឃុំក៏សប្បាយចិត្តដូចគ្នាក្រោយបានរួមចំណែកជួយប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់ខ្លួន។

គួរជម្រាបជូនថា រាជរដ្ឋាភិបាលបានរៀបចំផែនការយុទ្ធសាស្ត្រជាតិស្ដីពីការផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់អនាម័យ នៅជនបទឆាំ្ន២០១៤-២០២៥ ក្នុងគោលបំណង ធ្វើឱ្យសេវាទឹកស្អាត សុខភាព និងអនាម័យនៅជនបទមានភាពប្រសើរឡើង និងប្រកបដោយ និរន្តរភាពដើម្បីរួមចំណែកគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ ។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាសម្រេចឱ្យបាន ១០០% នូវអត្រាគ្របដណ្ដប់អនាម័យជនបទត្រឹមឆ្នាំ២០២៥៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...