អ្នកចិត្តសាស្ត្រ ៖ ទំនោរធ្វើអត្តឃាតរបស់ក្មេងជំទង់ ជាអារម្មណ៍មួយឆាវ ដែលត្រូវហាមឃាត់ឱ្យលឿនបំផុត

បច្ចុប្បន្នបញ្ហាធ្វើអត្តឃាត បានក្លាយជាបញ្ហាសុខភាពសាធារណៈថ្មីមួយ របស់ពិភពលោក។ បើតាមអង្គការសុខភាពពិភពលោក (WHO) ការធ្វើអត្តឃាត គឺជាមូលហេតុចម្បងទី ៤ នៃការស្លាប់របស់មនុស្សជុំវិញពិភពលោក ហើយជារៀងរាល់ ៤០វិនាទី តែងតែមានមនុស្សម្នាក់សម្រេចចិត្តធ្វើអត្តឃាត។ ក្នុងនោះក្រុមមនុស្ស ដែលងាយរងគ្រោះ ដោយសារបញ្ហានេះ គឺមានអាយុចន្លោះពី ១៥ ដល់ ២៩ឆ្នាំ។

របាយការណ៍ WHO ដដែលបានបញ្ជាក់ថា ក្មេងជំទង់ និងមនុស្សពេញវ័យ ងាយរងគ្រោះខ្លាំង។ ជុំវិញបញ្ហានេះ អ្នកជំនាញលើកឡើងថា ក្មេងជំទង់ គឺជាវ័យ ដែលត្រូវយកចិត្តទុកដាក់ក្នុងការបង្ការ មិនឱ្យមានបញ្ហាធ្វើអត្តឃាតកើតឡើង។

លោក ហឿ សេធុល ប្រធានសមាគមអ្នកប្រឹក្សា និងអ្នកចិត្តសាស្រ្តកម្ពុជា និងជាស្ថាបនិកសេវាប្រឹក្សាយោបល់ និងអប់រំផ្លូវចិត្ត (KCPS) មានប្រសាស៍ថា មូលហេតុដែលក្មេងជំទង់ ជាក្រុមមនុស្សងាយរងគ្រោះ ព្រោះក្រុមមនុស្ស ក្នុងវ័យនេះ កំពុងរស់នៅក្នុងដំណាក់កាលប្រែប្រួល និងអភិវឌ្ឍផ្លូវចិត្ត ហើយការផ្លាស់ប្ដូររាងកាយមួយចំនួន ធ្វើឱ្យមានផលប៉ះពាល់ទៅលើផ្លូវចិត្តមនុស្សវ័យជំទង់។

លោក ហឿ សេធុល ប្រធានសមាគមអ្នកប្រឹក្សា និងអ្នកចិត្តសាស្រ្តកម្ពុជា និងជាស្ថាបនិកសេវាប្រឹក្សាយោបល់ និងអប់រំផ្លូវចិត្ត (KCPS) ។

លោក សេធុល បានរំលេចនូវកត្តាចម្បងបី ដែលនាំឱ្យប៉ះទង្គិចផ្លូវចិត្តមនុស្សវ័យជំទង់ ដែលបញ្ហាទាំងនោះរួមមាន វិបត្តិរបួសផ្លូវចិត្តតជំនាន់ (Generational Trauma) ដែលបណ្ដាលមកពីអ្នកជំនាន់មុន ឬឪពុកម្ដាយ ធ្លាប់រងរបួសផ្លូវចិត្ត ដោយសារសង្គ្រាម ឬបញ្ហាចលាចលសង្គម ហើយពួកគាត់បញ្ចេញអាការទាំងនោះ តាមរយៈការចិញ្ចឹមបីបាច់ដល់អ្នកជំនាន់ក្រោយ ដូចជាការ ស្ដីបន្ទោស ការដាក់ទណ្ឌកម្ម ការវាយដំ ឬសម្ពាធផ្សេងៗ។

លោកបន្តថា កត្តាមួយទៀត គឺកត្តាសង្គម ដោយទិដ្ឋភាពជាក់ស្ដែង សង្គម មិនទាន់អនុវត្តច្បាប់បានតឹងរឹងលើការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន ហើយបញ្ហានេះ បានជះឥទ្ធិពល ដល់ក្មេងជំទង់ ហើយពួកគេងាយនឹងទៅប្រើប្រាស់សារធាតុទាំងនោះ។

ម្យ៉ាងទៀត ប្រព័ន្ធគាំទ្រផ្លូវចិត្ត របស់កម្ពុជា មិនទាន់ទូលំទូលាយ ដែលបណ្ដាលឱ្យក្មេងជំទង់ និងអ្នកមានបញ្ហាផ្លូវចិត្ត ពិបាកស្វែងរកសេវាគាំទ្រ។ បើតាមការស្រាវជ្រាវ ដែលធ្វើដោយលោក សេធុល ផ្ទាល់ តាមរយៈការស្ទង់មតិលើក្មេងជំទង់ ប្រមាណ ១០០នាក់ រកឃើញថា ៩០ភាគរយ នៃពួកគេ មិនដឹងស្វែងរកសេវានៅទីណា ពេលមានបញ្ហាផ្លូវចិត្ត ហើយជ្រើសរើសពិភាក្សាជាមួយ ChatGPT ឬ Google ជំនួស ការទៅជួបអ្នកជំនាញ។

បើតាមអ្នកជំនាញរូបនេះ នៅពេលដែលមនុស្សម្នាក់មានបំណងចង់ធ្វើអត្តឃាត អ្នកនៅជុំវិញ គាត់ត្រូវប្រញាប់ជួយឱ្យបានលឿនបំផុត បន្ទាប់មកសឹមស្វែងរកជំនួយពីអ្នកជំនាញបន្ថែម។

“ការចង់ធ្វើអត្តឃាត ជាអារម្មណ៍មួយកំសួល, ពេលដែលមនុស្សចង់ធ្វើអត្តឃាត មនុស្សនោះ នឹងស្លុងទៅក្នុងអារម្មណ៍មួយចង់ធ្វើអត្តឃាតភ្លាមៗ។ ដូច្នេះ អ្នកនៅជុំវិញគាត់ ត្រូវឃាត់គាត់ឱ្យជាប់ រហូតដល់គាត់ស្ងប់អារម្មណ៍ ចាំរកអ្នកឯកទេសមកជួយគាត់។ នេះ ជាវិធីសាស្ត្រដែលល្អបំផុត នៅពេលដែលមនុស្សចង់ធ្វើអត្តឃាត…”

របាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជាបានបង្ហាញថា នៅឆ្នាំ២០២៤ កម្ពុជា មានអ្នកធ្វើអត្តឃាត ចំនួន២១២ករណី ហើយមធ្យោបាយ នៃការធ្វើអត្តឃាត មានដូចជា ចងក មាន៦២ភាគរយ, លោតពីលើស្ពាន ២៣ភាគរយ, ហិង្សា ៧ភាគរយ, លោតពីលើអគារ ៥ភាគរយ, ថ្នាំពេទ្យ ២ភាគរយ និងលេបថ្នាំសម្លាប់សត្វល្អិត ១ភាគរយ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...