ហិរញ្ញវត្ថុជារបាំងរារាំងដ៏ធំ ដើម្បីឆ្ពោះទៅរកការរៀបអាពាហ៍ពិពាហ៍, អ្នកជំនាញណែនាំវិធីដោះស្រាយវិបត្តិនេះ តាមរយៈការបង្កើតផែនការឆ្លាតវៃ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត។

របាំងហិរញ្ញវត្ថុ អាចជាហេតុផលចម្បងមួយ ដែលរារាំងដៃគូស្នេហាមិនឱ្យឈានដល់ការរៀបអាពាហ៍ពិពាហ៍ដោយរលូន ខណៈការរៀបការបានក្លាយជាបន្ទុក និងទំនួលខុសត្រូវសម្រាប់យុវជនសម័យថ្មី, ការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ពិធីមង្គលការប្រកបដោយភាពឆ្លាតវៃ អាចជាផ្លូវមួយ ជួយយុវជនសម្រេចផែនការរៀបអាពាហ៍ពិពាហ៍ដោយជោគជ័យ។

លោក វ៉ាត ដាលី អាយុ​២៤ឆ្នាំ បច្ចុប្បន្នមិនទាន់មានគូស្រករនៅឡើយ បានលើកឡើងថា សម្រាប់លោក បញ្ហាហិរញ្ញវត្ថុ ជាបន្ទុកធំនៅពេលដែលសម្រេចចិត្តរៀបការ ព្រោះដើម្បីរៀបចំកម្មវិធីទៅបានរលូនលុះត្រាតែ លោកមានហិរញ្ញវត្ថុគ្រប់គ្រាន់, ខណៈបច្ចុប្បន្នលោកមិនចង់រៀបការ ដោយដាក់បន្ទុកលើគ្រួសារនោះទេ។

ស៊ីណន ជាយុវតីវ័យ ២៥ឆ្នាំ ដែលបច្ចុប្បន្ន មិនទាន់សម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ បានបញ្ជាក់ថា កញ្ញានឹងរៀបការនៅពេលដែលត្រៀមខ្លួនរួចរាល់, កញ្ញាបន្តថា ត្រៀមខ្លួនរួចរាល់កន្លែងនេះ ចង់សង្កត់ធ្ងន់ថា មានជំនាញច្បាស់លាស់ ស្ថេរភាពការងារ ប្រាក់ចំណូលសមរម្យ និងអាចជួបដៃគូដែលមានផែនការអនាគតរួមគ្នា ហើយការរៀបចំផែនការហិរញ្ញវត្ថុ សម្រាប់មុន និងក្រោយរៀបការពិតជាសំខាន់ណាស់ចំពោះកញ្ញា។

វិធីរៀបចំផែនការហិរញ្ញវត្ថុដោយ ភាពឆ្លាតវៃ សម្រាប់ពិធីមង្គលការ

លោក ទិត កំរង អ្នកជំនាញហិរញ្ញវត្ថុ និងជាស្ថាបនិក និងប្រធានក្រុមហ៊ុន Rithipul Co., Ltd ក៏ដូចជាស្ថាបិន Kotluy App បានមានប្រសាសន៍ថា យុវវ័យសម័យថ្មី ត្រូវតែដឹងអំពីរបៀបចាត់ចែងអាពាហ៍ពិពាហ៍ខ្លួនឯង តាមរយៈជំហានសំខាន់ចំនួន៣ នោះគឺ ទី១ ដឹងស្ថានភាពជាក់ស្ដែងខ្លួនឯង ថាបច្ចុប្បន្នគាត់មានទ្រព្យអ្វីខ្លះ, មានលុយប៉ុន្មាន ហើយមានលទ្ធភាពប៉ុណ្ណា។ លោកបន្តថា ដើម្បីដឹងអំពីលទ្ធភាពនេះ យុវជនត្រូវមានការកត់ត្រាចំណូលចំណាយឱ្យច្បាស់លាស់ថា តើគាត់ចំណាយទៅលើផ្នែកអ្វីខ្លះរាល់ថ្ងៃ? គាត់ចាយទៅលើចំណង់ប៉ុន្មានភាគរយនៃចំណូលរបស់គាត់? តើគាត់មានប្រភពចំណូលប៉ុន្មានផ្នែក? ហើយចំណូលទៀងទាត់របស់គាត់ប៉ុន្មាន? ការចំណាយលើចំណង់ប៉ុន្មាន? ការចំណាយលើរបស់ចាំបាច់ប៉ុន្មាន?, ទី២ កំណត់ពីទំហំអាពាហ៍ពិពាហ៍ ថាធ្វើប៉ុន្មានតុ? ជួលភ្នួងមកពីណា? ហៅភ្ញៀវប៉ុន្មាននាក់? ធ្វើនៅកន្លែងណា? អាចអស់លុយប៉ុន្មាន? និងជំហានទី ៣ រៀបចំផែនការហិរញ្ញវត្ថុ តាមរយៈការពិភាក្សាគ្នារវាងដៃគូទាំងពីរ។

លោក ទិត កំរង អ្នកជំនាញហិរញ្ញវត្ថុ និងជាស្ថាបនិក និងប្រធានក្រុមហ៊ុន Rithipul Co., Ltd ក៏ដូចជាស្ថាបិន Kotluy App។

ប្រសិនបើទូទាត់ហើយឃើញថា ត្រូវចំណាយពេលយូរឆ្នាំ ដើម្បីរៀបការ, យើងត្រូវព្យាយាមកាត់បន្ថយការចំណាយលើរបស់មិនចាំបាច់ និងបង្កើតសមត្ថភាពរកចំណូលឱ្យបានច្រើនប្រភព។ ក្នុងលក្ខខណ្ឌដែលនៅតែ រង់ចាំរយៈពេលយូរ ដើម្បីរៀបការ ដៃគូទាំងពីរ អាចគិតអំពីការបង្រួមពិធីនោះឱ្យសមល្មម នឹងសមត្ថភាពជាក់ស្ដែង។

លោក ទិត កំរង

លោក រី ឧត្តម ជាបុគ្គលិកក្រុមហ៊ុន និងជាយុវជនមួយរូប ដែលទើបតែរៀបការប្រមាណ ២ឆ្នាំមុន លើកឡើងថា សម្រាប់បទពិសោធលោកផ្ទាល់ ការគិតពីវិធីសាស្ត្រសន្សំ ដើម្បីរៀបការនេះ មិនមែនគិតនៅពេលចង់រៀបការទេ គឺគិតចាប់តាំងពីពេលមានការងារ ឬមានមុខរបរដែលអាចរកចំណូលបានមកម្ល៉េះ។ លោកបន្តថា ចំពោះវិធីសន្សំទៀតសោត គឺមានច្រើនរបៀប ទី១ ដាក់ក្នុងកុងធនាគារ ដើម្បីទទួលបានការប្រាក់, ទី២ ផ្ញើនៅឪពុកម្ដាយ និងទី៣ ទិញទ្រព្យ។

សម្រាប់បទពិសោធខ្ញុំផ្ទាល់ខ្ញុំទិញទ្រព្យ ហើយខ្ញុំបានទិញដី, នៅពេលចេញធ្វើការដំបូង ខ្ញុំក៏ចាប់ផ្ដើមសន្សំលុយ ស្របពេលដែលជំនាន់នោះ គេចាប់ផ្ដើមពេញនិយមការបង់រំលោះផង ខ្ញុំក៏ចាប់ផ្ដល់បង់រំលោះដី ខណៈដែលបង់ជាបន្តបន្ទាប់ ខ្ញុំអាចបង់ដាច់មួយប្លង់បាន។

លោក រី ឧត្តម

នៅពេលដែលចាប់ផ្ដើមសន្សំលុយ លោកគ្រាន់តែសន្សំប៉ុណ្ណោះ ប៉ុន្តែមិនទាន់ចាត់ចែងថាធ្វើអ្វីមួយនោះទេ ប៉ុន្តែលោកអាចប្រើក្នុងគ្រាចាំបាច់ណាមួយ ដូចជា គ្រាមានអាសន្ន វិបត្តិហិរញ្ញវត្ថុ ចង់ទិញផ្ទះ ឬរៀបការជាដើម។ នេះជាការបញ្ជាក់របស់លោក ឧត្តម។

គួរចូលលុយគ្នារៀបការដែរឬទេ?

ចំពោះសំណួរនេះ លោក កំរង និងលោក ឧត្តម សុទ្ធសឹងតែយល់ស្របថា យុវជនបច្ចុប្បន្ន អាចចូលលុយគ្នា ដើម្បីរៀបមង្គលការ។ ខណៈលោក ឧត្តមបានបន្ថែមថា ការចូលលុយគ្នារៀបការនេះ វាមានទម្រង់ច្រើន វាមិនមែនមានន័យថា ទាល់តែចេញលុយស្មើគ្នា ឬទាល់តែភាគីខាងស្រីចេញជាលុយទើបហៅថា ជាការជួយគ្នាទេ ប៉ុន្តែខាងស្រីអាចបន្ធូរបន្ថយថ្លៃបណ្ដាការ ឬក៏មិនផ្ដោតលើការចំណាយធំៗ មកជាពិធីល្មមៗ, នេះក៏ជាការសម្រាលបន្ទុកនៃការចំណាយរបស់ភាគីណាមួយដែរ។

កំហុសដែលគួរជៀសវៀងអំឡុងពេលសន្សំលុយ ដើម្បីរៀបការ

ធម្មតា ផែនការជីវិតរបស់យើង តែងមានការផ្លាស់ប្ដូរ ហើយការបង្កកំហុស ក្នុងការអនុវត្តផែនការហិរញ្ញវត្ថុ ដើម្បីរៀបចំអាពាហ៍ពិពាហ៍គឺគេចមិនរួចឡើយ។ នេះជាការបញ្ជាក់របស់លោក រី ឧត្តម, លោកបន្ដថា សម្រាប់កំហុសរបស់លោក គឺលោកបានដកប្រាក់សម្រាប់រៀបការនោះមួយចំនួន ដើម្បីទិញផ្ទះ ដែលធ្វើឱ្យប៉ះពាល់ដល់ការរៀបការរបស់លោក យ៉ាងណាក៏ដោយលោកអាចដោះស្រាយដោយរលូន។

លោក រី ឧត្តម ជាបុគ្គលិកក្រុមហ៊ុន និងជាយុវជនមួយរូប ដែលទើបតែរៀបការប្រមាណ ២ឆ្នាំមុន។

ខណៈលោក ទិត កំរង យល់ថា ដើម្បីជៀសវាងការបង្កកំហុសអំឡុងពេលសន្សំលុយរៀបការ យុវជនត្រូវមានផែនការសន្សំ និងគោលដៅច្បាស់លាស់ ព្រោះការសម្រេចចិត្តខុស អាចបង្កើតបញ្ហាជាច្រើនក្រោយរៀបការ ជាពិសេសវិបត្តិបំណុល។

គួរបញ្ជាក់ថា បើតាមរបាយការណ៍អំពីចំនួនប្រជាជនសកលរបស់អង្គការសហប្រជាជាតិ ដែលបានចេញផ្សាយការពីដើមឆ្នាំ២០២៤ បង្ហាញថា ប្រជាជនកម្ពុជាមានចំនួនអ្នកនៅលីវប្រមាណ ៤៤,៦ ភាគរយនៃចំនួនប្រជាជនសរុប។ អត្រានេះគឺខ្ពស់ខ្លាំងបើធៀបនឹងបណ្តាប្រទេសដទៃនៅអាស៊ីអាគ្នេយ៍ដូចជា ភូមា ថៃ ឥណ្ឌូនេស៊ី សិង្ហបុរី ឡាវ វៀតណាម និងទីម័រលេស ដែលមានអាត្រានៅលីវចន្លោះពី១៣ភាគរយទៅ ២៩ ភាគរយប៉ុណ្ណោះ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៥០កន្លែង ដល់លោកគ្រូ-អ្នកគ្រូតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...