ក្រសួងអប់រំបង្ហាញឆន្ទៈមុតមាំក្នុងការលើកកម្ពស់សុខុមាលភាពសិស្សានុសិស្ស

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា យកចិត្តទុកដាក់កម្រិតខ្ពស់លើករណីសុខភាពផ្លូវចិត្តរបស់អ្នកសិក្សា បុគ្គលិកអប់រំ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ លើសពីនេះការអប់រំចំណេះទូទៅគឺជាការចាំបាច់ដែលធ្វើឱ្យអ្នកសិក្សាមានការរីកចម្រើនចំណេះដឹង និងសីលធម៌ បុគ្គលិកលក្ខណៈល្អ ដោយលើកកម្ពស់សមត្ថភាពខាងផ្លូវចិត្ត កាយបញ្ញា និងធានាឱ្យចេះប្រើចំណេះដឹង និងបំណិនមូលដ្ឋាន។ នេះគឺជាបញ្ជាក់របស់ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តម រស់ សុវាចា បានមានប្រសាសន៍ថា៖

“លោកគ្រូ អ្នកគ្រូបាននិងកំពុងដើរតួនាទីសំខាន់មួយ ក្នុងការចូលរួមលើកកម្ពស់សុខភាពផ្លូវចិត្ត និងលុបបំបាត់អំពើហិង្សាតាមរយះគ្រប់មធ្យោបាយ ដូចជាការបង្រៀន និងយន្តការលើកទឹកចិត្តសិស្សានុសិស្សឱ្យ​បន្តរៀនសូត្រ ក្នុងន័យចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យនាពេលបច្ចុប្បន្ន និងអនាគត”

បើតាម​ការ​បញ្ជាក់របស់ឯកឧត្តម រស់ សុវាចា ការរៀបចំឱ្យមានអ្នកប្រឹក្សាយោបល់ផ្លូវចិត្តតាមសាលារៀន គឺស្ថិតក្នុងគោលនយោបាយជាតិស្តីពីសុខភាពសិក្សា និងផែនការយុទ្ធសាស្រ្ត២០២០-២០៣០។ ក្រសួងអប់រំ យុវជន និងកីឡាបន្តអនុវត្តការលើកកម្ពស់សុខភាពផ្លូវចិត្តតាមសាលារៀនតាមរយ:យន្តការគណៈកម្មាធិការអន្តរក្រសួង។

អ្នកនាំពាក្យរបស់ក្រសួងអប់រំរូបនេះបានបន្តថា ក្រសួងអប់រំ យុវជន និងកីឡាបាននិងបន្តរៀបចំកម្មវិធីសិក្សាថ្មីដែលមានដាក់បញ្ចូលមេរៀនទាក់ទងនឹងសុខភាព។ ក្រសួងអប់រំបានសរសេរសៀវភៅចប់រួចរាល់សម្រាប់កម្មវិធីសិក្សាថ្មីដែលមានដាក់បញ្ចូលមេរៀនទាក់ទងនឹងសុខភាពដូចជា សុខភាពបឋម, សុខភាពផ្លូវចិត្ត, សុខភាពនិងជំនឿ, សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ, សុខភាពនិងបរិស្ថាន, សុខភាពនិងសេដ្ឋកិច្ច ផងដែរ។

ឯកឧត្តម រស់ សុវាចា បានបញ្ជាក់ថា មេរៀនទាំងនេះក្រសួងអប់រំ យុវជន និងកីឡា ដែលមាននាយកដ្ឋានសុខភាពសិក្សាជាសេនាធិការបន្តជំហានបន្ទាប់ឈានទៅដល់ការបោះពុម្ភនាពេលខាងមុខ។ ហើយថា មេរៀនទាំងនេះ គឺមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្សគ្រប់ភូមិសិក្សាក្នុងការសិក្សារៀនសូត្រសម្រាប់ជាចំណេះដឹងដើម្បីយកទៅអនុវត្តដើម្បីថែទាំសុខភាពរបស់ពួកគេឲ្យគ្រប់ជ្រុងជ្រោយនៅក្នុងជីវិតប្រចាំថ្ងៃ ក៏ដូចជាសម្រាប់អនាគរបស់ពួកគេរស់នៅប្រកបដោយសុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្ត និងសង្គម។

ជាមួយ​គ្នានេះ ក្នុងនាមក្រសួងអប់រំ យុវជន និង កីឡា ឯកឧត្តម រស់ សុវាចា បានសម្តែង​ការ​ស្វាមគមន៍និងថ្លែងអំណរគុណចំពោះកិច្ចសហការណ៍ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ក្នុងការចូលរួមចំណែកលើកកម្ពស់សុខភាពសិក្សា រួមមានសុខភាពផ្លូវចិត្ត និងលុបបំបាត់អំពើហិង្សាដែលត្រូវការការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធរួមទាំងមាតាបិតាផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....