លោក គីម ដារ៉ា៖ លទ្ធផលបាក់ឌុបមិនអាចកំណត់ជោគវាសនារបស់មនុស្ស

ភ្នំពេញ៖ លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិឆ្នាំ​២០២១ កន្លងទៅថ្មីៗនេះមានបេក្ខជន​ជាប់សរុបចំនួនជាង ៧ម៉ឺននាក់ ដែលស្មើនឹង ​៦៥,៦៥ភាគរយ ខណៈ​ដែលបេក្ខជនជាប់និទ្ទេស A មានរហូត​ដល់ ១៧៥៣នាក់ ។ យ៉ាងណាមិញលទ្ធផលបាក់ឌុបមិនអាចកំណត់ជោគវាសនារបស់សិស្សណាម្នាក់ឡើយ ប៉ុន្តែវាបង្ហាញអំពីអត្តចរិតនៃការខិតប្រឹងប្រែងតស៊ូ។ នេះជាការបញ្ជាក់របស់ លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community ។

លោក គីម ដ៉ារា បានលើកឡើងថា ៖

“បាក់ឌុបមិនអាចកំណត់ជោគវាសនាឡើយ តែបាក់ឌុបអាចបង្ហាញពីអត្តចរិតនៃការខិតខំប្រឹងប្រែង ! មិនអាចទេសិស្សដែលខ្ជិលប្រលងបាននិទ្ទេស A នោះ ហើយភាពជោគជ័យរបស់មនុស្សក៏អាស្រ័យការព្យាយាមដូចគ្នាដែរ”

ស្ថាបនិករូបសាលាបង្វឹក Startup Community នេះ បន្តថា បើទោះបីបាក់ឌុបបានមិនល្អ តែបើអ្នកផ្លាស់ប្ដូរពីខ្ជិលមកឧស្សាហ៍ ព្យាយាម តស៊ូ នោះអ្នកនឹងជោគជ័យ ហើយទំហំនៃភាពជោគជ័យនេះវាអាស្រ័យនឹងការខិតខំ មិនមែនអាស្រ័យបាក់ឌុបឡើយ ។ ដូចគ្នាដែរសិស្សនិទ្ទេស A ក៏ដោយឱ្យតែបោះបង់ភាពឧស្សាហ៍ព្យាយាម ធ្លាក់ខ្លួនជាទាសកររបស់ភាពខ្ជិល នោះជីវិតមិនអាចជោគជ័យឡើយ ។

អ្នកមានបទពិសោធន៍នៅធ្លាក់ឌីប្លូមរូបនេះ បន្ថែមថា ធ្លាក់បាក់ឌុបក៏អត់អីដែរ សំខាន់សិស្សដឹងខុស ត្រូវចេះកែប្រែខ្លួន ។ លោក គីម ដារ៉ា បន្តថា លោកពិតជាកោតសរសើរសិស្សនិទ្ទេស A ដែលខិតខំ ហើយក៏ជឿជាក់លើសិស្សដែលមិនបានជាប់និទ្ទេស A ឱ្យតែឧស្សាហ៍ព្យាយាម និងចេះតស៊ូ នោះជាកត្តាជោគជ័យរបស់មនុស្សគ្រប់គ្នា ។

“ខ្ញុំក៏ធ្លាប់ធ្លាក់ឌីប្លូមដែរ ហើយខ្ញុំក៏ធ្លាប់បង្វឹកសិស្សធ្លាក់បាក់ឌុបឱ្យប្រលងម្តងទៀតបាននិទ្ទេសល្អដែរ ហេតុនេះខ្ញុំជឿជាក់ថា ការធ្លាក់បាក់ឌុបពេលនេះជាមេរៀនដ៏ល្អនៅពេលដែលយើងកែខ្លួនខិតខំឡើងវិញ”

លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community  

លោក គីម ដារ៉ា បានលើកទឹកចិត្តថា សិស្សធ្លាក់បាក់ឌុបកុំបោះបង់ខ្លួនឯង ត្រូវហ៊ានស្រមៃ ហើយខិតខំឱ្យខ្លាំងដើម្បីសម្រេចក្តីស្រមៃនោះ ។ លោកថា ទៅក្រោយគេក៏ដោយឱ្យតែលឿននិងខ្លាំងជាងគេ ប្រាកដជាដល់ទីមុន និងទៅបានឆ្ងាយជាងគេទៀតផង ។ ឱ្យគេទៅមុនមួយឆ្នាំក៏មិនអ្វីដែរ ខិតខំឱ្យខ្លាំង ព្រមទាំងយកការឈឺចាប់ជាកម្លាំង​ជំរុញខ្លួនក្នុងការផ្លាស់ប្ដូរ ។

គួរបញ្ជាក់ផងដែរថា ក្រៅពីចំនួនសិស្សជាប់និទ្ទេស A មានចំនួនកើនឡើងជាងឆ្នាំ​២០១៩ សម្រាប់និទ្ទេសផ្សេងៗទៀត ក៏​មានការ​កើនឡើងដែរ ដោយឆ្នាំនេះ និទ្ទេស B​​ មានចំនួនជាង ៥ពាន់នាក់ ធៀបនឹងឆ្នាំ​២០១៩ មានត្រឹមចំនួនជាង ២ពាន់នាក់, និទ្ទេស C មានចំនួនជាង ១ម៉ឺនមួយពាន់នាក់ ធៀបនឹងឆ្នាំ ២០១៩ មានចំនួន ៥ ៨៤៧នាក់, និទ្ទេស D មានចំនួនជាង ២ម៉ឺនបីពាន់នាក់ ធៀបឆ្នាំ ២០១៩ មានចំនួនជាង ១ម៉ឺនបួនពាន់នាក់ និងនិទ្ទេស E មាន​ចំនួនជាង ២ម៉ឺនប្រាំបួនពាន់នាក់ ធៀបឆ្នាំ២០១៩ មានចំនួន ៥ម៉ឺនប្រាំមួយពាន់នាក់ ៕


ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

បណ្ឌិត តាន់ មុនីវណ្ណ បង្ហាញ៣ចំណុច ពី​របៀប នៃការ​គិត​ឱ្យ​បានល្អ

ការ​គិត​ឱ្យ​បាន​ល្អ គឺជា​ចំណុច​ចាប់​ផ្តើម​មួយ​ ដើម្បីនាំឆ្ពោះទៅ​កាន់ភាពជោគជ័យ មិន​ថា​នៅ​ក្នុង​ជីវិត​សិក្សា ឬ​ក្នុង​អាជីពការងារនោះទេ ។…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រកឃើញ​ម្ចាស់​ជ័យលាភីប្រកួតនិយាយជាសាធារណៈស្ដីអំពីថ្នាំជក់

ក្រោយពីឆ្លងកាត់ការប្រកួតអស់ជាច្រើនជុំ ទីបំផុតបានរកឃើញបេក្ខជនចំនួន៣រូប ដែលឈ្នះជ័យលាភីក្នុងកម្មវិធីប្រកួតនិយាយសាធារណៈវគ្គផ្ដាច់ព្រ័ត្រ …
ចំណេះជីវិត, ព្រឹត្តិការណ៍

អាហារទាំងប្រាំមួយប្រភេទ ជួយបង្កើនអរម៉ូនរីករាយ (Serotonin) នៅក្នុងខ្លួនរបស់អ្នក

អរម៉ូនរីករាយ (Serotonin) គឺជាសារជាតិគីមីដែលត្រូវបានគេជឿថាដើរតួជាអ្នករក្សាលំនឹង នៃអារម្មណ៍។ វាត្រូវបានគេរកឃើញថា អាចជួយឱ្យ​យើង​គេង​លក់ស្រួល…
ព្រឹត្តិការណ៍, អប់រំកុមារតូច

វេជ្ជបណ្ឌិត ជា ម៉ារី ៖ បំបៅកូនដោយទឹកដោះម្តាយនិងផ្តល់អាហារូបត្ថម្ភបានត្រឹមត្រូវដល់កុមារជាការអភិវឌ្ឍមូលធនមនុស្ស

លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារីអ្នកឯកទេសអាហារូបត្ថម្ភនៃកម្មវិធីជាតិអាហារូបត្ថម្ភ ក្រសួងសុខាភិបាល មានប្រសាសន៍ថា ការបំបៅកូនដោយទឹកដោះម្តាយ …
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

គម្រោង «ទំនើបកម្មប្រព័ន្ធអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» ផ្ដល់ឱកាសសិក្សាជំនាញវិជ្ជាជីវៈ៩០កន្លែង​សម្រាប់ពលរដ្ឋនៅ​ខេត្តមណ្ឌលគិរី

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីៈខេត្តមណ្ឌលគិរី បានប្រកាស​ផ្តល់អាហារូបករណ៍​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចំនួន​៩០កន្លែងសម្រាប់​យុវជន …
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំ រៀបចំការប្រកួតនិយាយជាសាធារណៈ លើ​ប្រធានបទ “បង្ការការប្រើប្រាស់ថ្នាំជក់” នៅតាមគ្រឹះស្ថានសិក្សា

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) នឹងរៀបចំកម្មវិធីប្រកួតនិយាយសាធារណៈ …
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សាស្រ្តាចារ្យ ជុំ ផារីណូ លើកទឹកចិត្តស្រ្តី និងក្មេងស្រីពង្រឹងសមត្ថភាពរៀនជំនាញបច្ចេកវិទ្យា

បច្ចេកវិទ្យា ជាជំនាញមួយថ្មីដែលអនុញ្ញាតិឱ្យក្មេងស្រីអាចសិក្សាបានដូចបុរសដែរ ព្រោះការសិក្សាផ្នែកនេះ មិនប្រើកម្លាំងអ្វីច្រើននោះឡើយ ហើយស្រី្តនិងក្មេង…
ព្រឹត្តិការណ៍, អប់រំកុមារតូច

៤ចំណុច ជួយ​ឪពុកម្តាយ​ដោះស្រាយភាពតានតឹងរបស់កូន

កូន ឬកុមារតូចប្រហែលជាអាចសង្កេត ឬធ្វើត្រាប់តាមនូវសកម្មភាពទាំងឡាយដែលឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំបានធ្វើនៅ…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

បណ្ឌិត ឃៀង សុធី ៖ ជំនាញ៥ ជួយ​យុវជនអភិវឌ្ឍសមត្ថភាពក្នុងការរៀនបច្ចេកវិទ្យាទទួលបានជោគជ័យ

នៅរយៈពេល ២ទៅ៣ឆ្នាំខាងមុខនេះ បរិបទសង្គម​នឹង​មានការផ្លាស់ប្តូរ រីកចម្រើន​ជឿនលឿន ដោយសារតែល្បឿននៃបច្ចេកវិទ្យា ចំណេះដឹង…
ចំណេះជីវិត, ព្រឹត្តិការណ៍

ចំណេះដឹងពីសិល្បៈជាមូលដ្ឋានគំនិតច្នៃប្រតិដ្ឋសម្រាប់ការអប់រំសម័យទំនើប

មេរៀនសិល្បៈ ដូចជា សិល្បៈគំនូរ សិល្បៈចម្លាក់ តន្ត្រី និងល្ខោន​ អាចឱ្យអ្នកសិក្សាបញ្ចេញអារម្មណ៍របស់ពួកគេនៅក្នុងសកម្មភាពច្នៃប្រតិដ្ឋអ្វីមួយ។…