សន្តិសុខលើបណ្តាញអ៊ឺនធឺណិត សំខាន់ចាំបាច់សម្រាប់និស្សិតដើម្បីបង្កើនប្រសិទ្ធភាពសិក្សា និងការពារទិន្នន័យផ្ទាល់ខ្លួន

និស្សិតបច្ចុប្បន្នត្រូវការប្រើបណ្តាញអ៊ឺនធឺណិតជាចាំបាច់ តាមរយៈឧបករណ៍បច្ចេកវិទ្យាដូចជាកុំព្យូទ័រ ឬទូរស័ព្ទ ដើម្បីប្រើកម្មវិធីធ្វើបទបង្ហាញ, ការចូលទៅអាន និងជ្រើសទិន្នន័យដើម្បីយកមកអះអាងគំនិតផ្ទាល់ខ្លួនជាដើម ដែលចំណុចទាំងនេះ ហើយសុទ្ធសឹងតែពាក់ព័ន្ធនឹងបណ្តាញអ៊ឺនធឺណិត ដូច្នេះប្រសិនបើសិស្សមិនមានជំនាញខ្លះៗ ក្នុងការរក្សាសន្តិសុខលើបណ្តាញអ៊ឺនធឺណិតរបស់ពួកគេនោះទេ វាអាចបង្កនូវការគម្រាមគំហែង ការបាត់បង់ទិន្នន័យផ្ទាល់ខ្លួន និងប្រើប្រាស់អ៊ឺនធឺណិតដែលគ្មានសុវត្ថិភាព។

តើផលប៉ះពាល់ទាំងអស់នេះ អាចជំរុញឱ្យផលិតភាពនៃការសិក្សាអាចធ្លាក់ចុះដែរឬទេ? តិចឬច្រើន វានឹងជះផលអវិជ្ជមានក្នុងរយៈពេលខ្លីនិងវែង! តាមរយៈ Cisco បានឱ្យដឹងថា រាល់អ្នកប្រើប្រាស់បណ្តាញអ៊ឺនធឺណិត និងកម្មវិធីឌីជីថលទាំងអស់ ចាំបាច់ត្រូវតែឈ្វេងយល់ និងដឹងពីរបៀបនៃការការពារទិន្នន័យជាមូលដ្ឋាន និងសុវត្ថិភាពឯកជនភាពរបស់ខ្លួន។

សារៈសំខាន់សម្រាប់និស្សិតជាទូទៅ ៖ ត្បិតកិច្ចការរបស់សិស្សនិស្សិតទូទៅ ឬនិស្សិតក្នុងកម្រិតមូលដ្ឋានគ្រឹះ មិនមានភាពសំខាន់ខ្លាំងក្នុងទាក់ទាញអ្នកវាយប្រហារតាមរយៈអ៊ឺនធឺណិត បើធៀបទៅនឹងទិន្នន័យក្រុមហ៊ុននានា ឬក៏ប្រធានបទរសើបៗក្នុងសង្គម! ប៉ុន្តែកាលដែលនិស្សិតមានចំណេះដឹងក្នុងការការពារខ្លួនពីការវាយប្រហារពីមជ្ឈដ្ឋានណាមួយ គឺអាចកាត់បន្ថយហានិភ័យនៃការវាយប្រហារតាមអ៊ីនធឺណិត និងការបណ្តុះទម្លាប់នៃការប្រើប្រាស់អ៊ឺនធឺណិតឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាការត្រៀមខ្លួនរក្សាព័ត៌មានផ្ទាល់ខ្លួន និងមនុស្សជុំវិញខ្លួនឱ្យបានសុវត្ថិភាព នៅក្នុងបរិបទនៃការប្រែប្រួលឥតឈប់ឈររបស់បច្ចេកវិទ្យាថ្មីៗ។

និស្សិត និងបណ្តាញអ៊ឺនធឺណិត ៖ ជាទូទៅការយកចិត្តទុកដាក់លើការប្រើប្រាស់អ៊ឺនធឺណិតឱ្យមានសុវត្ថិភាព​ ពេញនិយមនិងមានតម្រូវការខ្ពស់ចំពោះអ្នកធ្វើការលើទិន្នន័យ អ្នកសរសេរប្រធានបទរសើបក្នុងសង្គម អ្នកផលិតមាតិការតាមបណ្តាញសង្គម ឬអ្នកដែលធ្វើការផ្ទាល់លើបណ្តាញសង្គមជាប្រចាំ ប៉ុន្តែកុំភ្លេចថា និស្សិតក៏ជាតួអង្គមួយដែលរងឥទ្ធិពលពីបណ្តាញអ៊ឺនធឺណិត និងមានភាពចាំបាច់ក្នុងការប្រើប្រាស់មាតិកា ក៏ដូចជាការតាមដានព្រឹត្តិការណ៍ជាតិ និងអន្តរជាតិជាប្រចាំ ហើយមិនអាចកាត់ផ្តាច់ទាំងស្រុងពីបណ្តាញអ៊ឺនធឺណិតនោះទេ។

ជៀសវាងពីការគម្រាមគំហែង ៖ សិស្សនិស្សិត ជាអនាគតនៃអ្នកធ្វើការដែលមានវិជ្ជាជីវៈ និងជាតួអង្គដ៏សំខាន់ក្នុងការពង្រឹងភាពលូតលាស់នៅតាមសហគមន៍ ជាងនេះទៅទៀតសិស្សនិស្សិតមួយចំនួន កំពុងតែធ្វើការបណ្តើរនិងរៀនបណ្តើរ! ការ​ពង្រឹង​សន្តិសុខ​តាម​អ៊ីនធឺណិត មិនត្រឹមតែផ្តល់មូលដ្ឋានគ្រឹះលើការប្រើប្រាស់អ៊ឺនធឺណិតទៅកាន់សិស្សនិស្សិតប៉ុណ្ណោះទេ ប៉ុន្តែវាជួយឱ្យសិស្សអាចការពារ ការវាយប្រហារនៅពេលចូលទៅអាននិងស្រាវជ្រាវឯកសារយោង នៅពេលធ្វើកិច្ចការសាលា ជាងនេះទៅទៀត វាក៏ជាផ្នែកមួយ ក្នុងការបង្កើនទំនុកចិត្តប្រើប្រាស់បណ្តាញសង្គមដោយទំនុកចិត្ត កាត់បន្ថយកង្វល់ពាក់ព័ន្ធនឹងការបាត់បង់ទិន្នន័យផ្ទាល់ខ្លួន និងការបន្ថយការគម្រាមគំហែងជាដើម។ ដូច្នេះការសិក្សាស្វែងយល់បន្ថែមអំពីសន្តិសុខលើបណ្តាញអ៊ឺនធឺណិត ត្រូវការឱ្យស្វ័យសិក្សាជាប្រចាំ ឬគួរតែជាមេរៀនមួយដាក់ឱ្យសិក្សានៅឆ្នាំមូលដ្ឋានគ្រឹះដើម្បីពង្រឹងគុណភាពសិក្សាឱ្យកាន់តែមានប្រសិទ្ធភាព៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2026

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...