រៀនបណ្តើរធ្វើការបណ្តើរជាឱកាសអភិវឌ្ឍសមត្ថភាពពេញលេញសម្រាប់យុវជន

ភ្នំពេញ – តើខ្ញុំគួររៀនបណ្តើរធ្វើការបណ្តើរឬយ៉ាងណា បានក្លាយជាសំណួរមួយចោទឡើងនៅក្នុងវេទិកាពិភាក្សាមួយស្តីពី Winning University Life ចែក​រំលែ​ក​បទ​ពិសោ​ធ​ន៍​ដល់សិស្ស-និស្សិត កាលពីថ្ងៃអាទិត្យកន្លងទៅ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ។ វាគ្មិនជំនាញនៅក្នុងវេទិការនេះ បានលើកឡើងថា រៀន​បណ្តើរ​ធ្វើការ​ងារ​បណ្តើរ​ជា​ឱកាសមួយដ៏ល្អសម្រាប់យុវជនបង្ហាញពីសក្តានុពលរបស់ខ្លួនតស៊ូក្នុងជីវិតសិក្សានិងការងារ ។ សម្រាប់​យុវជ​ន​ដែល​ពុំមាន​ជីវ​ភាព​ល្អ​ប្រសើរ ឬគ្រួសារក្រីក្រ​ រៀន​បណ្តើរ​ធ្វើ​ការ​​បណ្តើរជាជម្រើសល្អបំផុតបានទាំងថវិកាផ្គត់ផ្គង់ការសិក្សា និងបានទាំងចំណេះដឹងពីការងារ ។ 

លោក ង៉ែត សុ​ខឡា នាយកវិទ្យាស្ថានមគ្គុទ្ទេសក៍ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បាននិយាយថា លទ្ធផល​សិក្សា​ជោគ​ជ័យ​មិន​ប្រកាន់​ជីវ​ភាព​មាន​ ឬ​ក្រ​​​នោះទេ សំខាន់បំផុតការប្តេជ្ញាចិត្ត តស៊ូប្រឹងប្រែង ហើយអ្វីដែលនិស្សិតអាចធ្វើបានគឺបង្កើតក្ដីសង្ឃឹម និងមិនត្រូវចុះចាញ់ឧបសគ្គក្នុងដំណើរជីវិត។ ​លោ​កថា ធ្វើការ​បណ្តើ​រ​រៀន​បណ្តើរអាចជួយឱ្យនិស្សិត​​មានលទ្ធភាពផ្គត់ផ្គង់ការសិក្សា និងមានឱកាសសាកល្បងការងារ ដើ​ម្បី​សម្រេ​ច​បំណង​គោល​ដៅ​នៅ​ថ្ងៃ​អនាគត។

 លោក ង៉ែត សុ​ខឡា នាយកវិទ្យាស្ថានមគ្គុទ្ទេសក៍

“ខ្ញុំក៏ធ្លាប់ជានិស្សិតម្នាក់ដែលរៀនផងនិងឆ្លៀតទៅធ្វើការងារក្រៅម៉ោងផងដែរ ទោះជានិស្សិតក្រទ្រព្យសម្បត្តិ តែទឹកចិត្តខ្ញុំមិនក្រនោះទេ ។ សេចក្ដីព្យាយាម និង មិនងាយបោះបង់អ្វីមួយពេលជួបបញ្ហា ជាអ្វីដែលខ្ញុំតែងប្រកាន់ជំហរដោះស្រាយជានិច្ច”

នៅក្នុងវេទិកាពិភាក្សានេះដែរ អ្នកស្រី នុត រត្ថា នាយិកាប្រតិបត្តិក្រុមហ៊ុនបណ្តាញព័ត៌មានអប្សរា (AMS) មានប្រសាសន៍ថា រៀន​បណ្តើរ​ធ្វើកា​រ​បណ្តើរ​មិន​មែន​ជា​ឧបសគ្គសម្រាប់ការសិក្សារបស់និស្សិតនោះទេ ។ អ្នកស្រីបានបន្ថែមថា យុវជនគួរផ្តល់ឱកាសឱ្យខ្លួនឯងរៀនសូត្រពីការងារ និងពង្រឹងសមត្ថភាព​ខ្លួន​ឯង​បន្ថែម​​ពីការងារ​ ។

អ្នកស្រី នុត រត្ថា នាយិកាប្រតិបត្តិក្រុម​ហ៊ុន​បណ្តាញ​ព័ត៌​មាន​អប្សរា (AMS)

“ពេលខ្លះយើងត្រូវធ្វើអ្វីដែលយើងមិនស្រឡាញ់សិន ដើម្បីជាស្ពានឈានទៅរកអ្វីដែលយើងស្រឡាញ់”

ទន្ទឹមគ្នានោះដែរ អ្នកស្រីបានលើកទឹកចិត្តសិស្សនិស្សិត ត្រូវគិតគូពីសុខភាពជាចម្បង ការគេង និងទទួលទាន​ឱ្យ​បាន​គ្រប់​​គ្រាន់ ។ មួយវិញ​ទៀត​រៀន​គិត​ឱ្យបាន​ស៊ី​ជម្រៅ និងមានទំនួល​ខុស​ត្រូវ​លើ​​ការ​សម្រេច​ចិត្តរបស់ខ្លួន​ក្នុងនាមជាមនុស្សពេញវ័យម្នាក់ ។ ការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ CHARLESDARWIN បានបង្ហាញថា ពេលដែល​និស្សិតរៀនផងធ្វើការផង មិនមានផលប៉ះពាល់ដល់ការ​សិ​ក្សា​​ឡើយ​ សំខាន់និស្សិតចេះ​ពិគ្រោះ​យោ​បល់​​ជាមួយនិយោជក ប្រធានផ្នែក ឬអ្នកពាក់ព័ន្ធណាម្នាក់ឱ្យបាន​ដឹង​ច្បាស់​ព័ត៌​មាន​អំពី​វិស័យ​ការងារ​ដែល​គេកំពុង​បំពេ​ញ​។ និស្សិ​តអាចប្រាប់ ឬជជែកអំពីគោលដៅនៃការសិក្សាឱ្យបានយល់គ្នាជាមុនសិន ថាតើការសិក្សា​ពួកគេ​នាពេល​បច្ចុប្បន្ន​ ​ពាក់ព័ន្ធអ្វីខ្លះ​ជាមួយ​អាជីព​ការ​ងារ ។ ​ដូច្នេះ​និយោជកងាយនឹងដឹងពីប្រភេទការងារដែលសាកសមជាមួយនឹងអ្វីដែលនិស្សិតកំពុងរៀន ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...