ទទួលពន្លឺព្រះអាទិត្យបានត្រឹមត្រូវ ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព

មនុស្សគ្រប់គ្នាបានដឹងពីប៉ះពាល់ដែល​បណ្តាលមកពីឥទ្ធីពល​ពន្លឺព្រះអាទិត្យអាចធ្វើឱ្យមនុស្សមានជំងឺមហារីកស្បែក ឬបង្កឱ្យស្បែកស្រអាប់​ប្រសិន​ពន្លឺ​ប៉ះ​ពាល់​​ ​រាង​កាយ​ច្រើនពេក ។ ប៉ុន្តែប្រសិនបើមនុស្សស្រូបយកពន្លឺព្រះអាទិត្យបានត្រឹមត្រូវ នោះវានឹងជួយឱ្យមនុស្សអារម្មណ៍ល្អ បង្កើនវីតាមីន D ជួយសុខភាព​ឆ្អឹង និង​កាត់​បន្ថយសម្ពាធឈាមជាដើម ។ នេះបើតាមការចុះផ្សាយរបស់ Tri-City Medical Center ស្តីពីអត្ថ​ប្រយោជន៍​នៃ​ការ​​ស្រូប​យក​ពន្លឺ​ព្រះអាទិត្យ​ដែល​អាច​ជួយ​ទៅ​​ដល់សុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់អ្នក ។

. បង្កើនវីតាមីន D ៖ វីតាមីន D មានមុខងារសំខាន់ៗមួយចំនួននៅក្នុងរាងកាយរបស់មនុស្ស ។ វាជួយបន្ថយការរលាក និង​កែប្រែការ​លូតលាស់​កោសិកា​បាន​ល្អ​ ។ ព្រះ​​អាទិត្យ​ជាប្រភពធម្មជាតិដ៏ល្អបំផុតនៃវីតាមីន D បើអ្នកចំណាយពេលត្រឹមតែ ៥ ទៅ១៥ នាទី ស្រូបយកពន្លឺព្រះអាទិត្យពីរបីដងក្នុងមួយសប្តាហ៍ នោះ អ្នក​នឹងកត់សម្គាល់ពីភាពខុសគ្នា ។ អ្នកគួរចេញទៅខាងក្រៅដើម្បីស្រូបយកពន្លឺព្រះអាទិត្យដោយផ្ទាល់នៅលើដៃ និងមុខរបស់អ្នក នោះនឹងទទួលបាន​វីតា​មី​ន​ចាំបាច់​មួយនេះ។ គ្រាន់តែចាំថាត្រូវប្រើឡេការពារកម្តៅថ្ងៃ ប្រសិនបើអ្នកនៅខាងក្រៅលើសពី ១៥ នាទី។

. អារម្មណ៍ប្រសើរឡើង ៖ វានឹងធ្វើឱ្យអារម្មណ៍អ្នកសប្បាយចិត្ត និងរីករាយកាន់តែច្រើន។ ការស្រាវជ្រាវរបស់ BYU បានរកឃើញថា មនុស្សមាន​បញ្ហា​សុខ​ភាព​​ផ្លូវចិត្តមានច្រើន ចំពោះមនុស្សដែលទទួលពន្លឺព្រះអាទិត្យតិចតួចបំផុត។ ផ្ទុយទៅវិញ មនុស្សដែល​តែងតែប៉ះពា​ល់​ជាមួយ​ពន្លឺ​ព្រះអាទិត្យ​ក្នុង​កម្រិត​ត្រឹម​ត្រូវអាច​ជួយឱ្យសុខភាពផ្លូវចិត្តពួកគេមានភាពល្អប្រសើរច្រើន។  

. ពន្លឺព្រះអាទិត្យជួយឱ្យមនុស្សគេងលង់លក់ស្រួល ៖ សារធាតុ serotonin ដែល​អ្នក​ស្រូប​ពី​កាំរស្មី​ព្រះអាទិត្យវាបានបង្កើនអារម្មណ៍​របស់​អ្នក ហើយវា​ក៏​អាច​ជួយ​អ្នក​ឱ្យ​បាន​សម្រាក​បាន​ច្រើន​នៅ​ពេល​យប់។ ការធ្វើការរួមគ្នាជាមួយនឹងសារធាតុ serotonin និងសារធាតុ melatonin ជាសារធាតុគីមី​នៅ​ក្នុង​ខួរក្បា​ល​របស់​អ្នក វានឹងធ្វើឱ្យអ្នកគេងលក់បានយូរ ។  

. ឆ្អឹងរឹងមាំ ៖ អត្ថប្រយោជន៍ជាក់លាក់បំផុតមួយនៃវីតាមីន D គឺធ្វើឱ្យឆ្អឹង និងធ្មេញរឹងមាំ។ ហេតុនេះអ្ន​ក​ត្រូវស្រូបយកកាំ​រស្មីព្រះអាទិត្យ​ក្នុងកម្រិត​សម​ស្រប​ដើម្បី​បង្កើនវីតាមីន D ជួយឆ្អឹងរបស់អ្នកឱ្យកាន់រឹងមាំឡើង។ លើសពីនេះ ការទទួល​បានពន្លឺព្រះអាទិត្យ​គ្រប់​គ្រាន់​ក៏ជួយ​ឱ្យរាង​កាយ​របស់​អ្នក​ស្រូប​យក​ជាតិ​កាល់​ស្យូម​បានល្អផងដែរ។

. រក្សាសម្ពាធឈាមល្អ ៖ នៅពេលដែលពន្លឺព្រះអាទិត្យប៉ះស្បែក រាងកាយរបស់អ្នកបញ្ចេញសារធាតុម្យ៉ាងហៅថា nitric oxide ចូលទៅក្នុងឈាមរបស់អ្នក។ សមាសធាតុនេះវានឹងកាត់បន្ថយសម្ពាធឈាមនឹងធ្វើសុខភាពបេះដូងប្រសើរឡើង។ ការរក្សាសម្ពាធឈាម​ឱ្យមានសុខភាពល្អ​អាចកាត់បន្ថយ​ហានិភ័យ​នៃជំងឺ​បេះ​ដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ មួយវិញទៀតអារម្មណ៍ល្អនៃការសំរាកបានគ្រប់គ្រាន់ ក៏អាចធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះដោយធម្មជាតិបានផងដែរ ។ ដូច្នេះការបង្កើនសុភមង្គលរបស់អ្នកដោយការស្រូបកាំរស្មីក៏ជួយក្នុងការរក្សាសម្ពាធរបស់បានដូចគ្នា។

ជារួមមក ព្រះអាទិត្យអាចជាមិត្តល្អបំផុតរបស់រាងកាយមនុស្ស បើសិនជាអ្នកស្រូបយកពន្លឺព្រះអាទិត្យបានត្រឹមត្រូវ។ វាមិនត្រឹមតែជួយបង្កើនអារម្មណ៍ល្អ ឬជា​ផ្នែក​ដ៏មានប្រសិទ្ធភាពនៃការព្យាបាលសម្រាប់ជំងឺធ្លាក់ទឹកចិត្តនោះទេ ប៉ុន្តែកាំរស្មីព្រះអាទិត្យ​មាន​អត្ថប្រយោជន៍​សំខាន់​សម្រាប់​សុខុមាល​ភាព​រាង​កាយរបស់​មនុស្ស​គ្រប់គ្នា ។


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...