ប្រាំវីធីបង្ហាញការយកចិត្តទុកដាក់ និងការចែករំលែកក្ដីស្រលាញ់ទៅកាន់ឪពុកម្ដាយ

បង្ហាញការយកចិត្តទុកដាក់ទៅកាន់ឪពុកម្ដាយ ប្រៀបបានជាការបង្ហាញក្ដីស្រលាញ់មួយដ៏កក់ក្ដៅទៅកាន់ពួកគាត់។ ការបង្ហាញពីភាពដឹងគុណ មិនត្រឹមតែអាចពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយគ្រួសាររបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាជាផ្នែកមួយសំខាន់ក្នុងការលើកកម្ពស់សុខសុភមង្គលនៅក្នុងជីវិតរបស់អ្នកផងដែរ។ តែប្រសិនជាបើ​អ្នក​រវល់ធ្វើការងារច្រើន ឬមិនដឹងធ្វើបែបណាដើម្បីឱ្យមានទំនាក់ទំនងល្អជាមួយឪពុកម្ដាយរបស់អ្នក ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ងាយ​ៗ​និង​មាន​ន័យ​ទាំង​ប្រាំ​ដែលអាចបង្ហាញរៀងរាល់ថ្ងៃ ។

១. ចម្អិនអាហារឆ្ងាញ់ និងមានសុខភាពល្អ ៖ ការបង្ហាញក្ដីស្រលាញ់ទៅកាន់ពួកគាត់ គឺអ្នកអាច​​ជា​ការ​ចម្អិន​អាហារ​នៅ​ផ្ទះឱ្យអ្នកមានគុណរបស់អ្នកបរិភោគ ធ្វើវាដោយចិត្ត​និងបេះដូងរបស់អ្នក។ គិតត្រឡប់ទៅភាពរំជើបរំជួលដែលអ្នកធ្លាប់មានកាលពីនៅក្មេង នៅពេលដែលអ្នកដឹងថា ឪពុកម្ដាយអ្នកកំពុងធ្វើអាហារពេលល្ងាចដែលអ្នកចូលចិត្ត ប៉ុន្តែឥឡូវនេះដល់ពេលដែលត្រូវប្រគល់ភាពរីករាយនេះទៅកាន់ពួកគាត់វិញម្ដងហើយ។ ត្រឹមអាហារធម្មតាដែលអាចជួយសុខភាពរបស់ពួកគាត់ នោះគឺជាភាពរីករាយខ្លាំងសម្រាប់ពួកគាត់ណាស់ទៅហើយ។

២. ជួយធ្វើការងារផ្ទះ ៖ លះបង់ពេលវេលាមួយ នៃថ្ងៃឈប់សម្រាក ដើម្បីជួយការងារផ្ទះ​ ដូចជាការសម្អាត និងជួសជុលផ្ទះ ឬសូម្បីតែការបោកគក់សម្លៀកបំពាកសម្រាប់ពួកគាត់ គឺជារឿងដ៏មានន័យសម្រាប់គ្រួសារ។ ការជួយកិច្ចការងារផ្ទះបន្តិចបន្តួច ប៉ុន្តែវាបានបង្ហាញក្ដីសុខភាពធំដំទៅកាន់ឪពុកម្ដាយ។

៣. ចំណាយពេលវេលាជាមួយគ្នា ៖ គ្មាន​អ្វី​ដូច​ជា​ការ​ចំណាយ​ពេល​វេលា​ប្រកប​ដោយ​បរិយាកាសសប្បាយរីករាយ​ជាមួយឪពុកម្ដាយដើម្បីរក្សា​ទំនាក់ទំនង​ដ៏មានតម្លៃឱ្យបានល្អនោះទេ។ សាកល្បងរីករាយនឹងការដើរលេងកម្សាន្តនៅថ្ងៃឈប់សម្រាក ឬទៅដើរលេងនៅកន្លែងផ្សេងៗដែលពួកគាត់ចូលចិត្ត។ ប្រសិនបើអ្នកមានកូនតូច សូមនាំពួកគេមកជាមួយដើម្បីទទួលបានបទពិសោធន៍ដ៏មានន័យ និងរូបភាពដ៏មានសុភមង្គលនៅក្នុងគ្រួសារ។

៤. ចែករំលែកការចងចាំដ៏រីករាយ ៖ វាតែងតែរីករាយក្នុងការនិយាយអំពីរឿងរ៉ាវនានាដែលមនុស្សនៅក្នុងគ្រួសារបានជួបប្រទះ រំលឹកឪពុកម្តាយរបស់អ្នកអំពីអ្វីមួយដែលបានធ្វើ និងមានន័យច្រើនចំពោះអ្នក ឬប្រាប់ពួកគាត់ពីរឿងមួយអំពីគ្រាកុមារភាពដែលអ្នកចងចាំ និងពេញចិត្ត។ ការធ្វើបែបនោះវានឹងបង្កើនភាពជិតស្និទ្ធិចំពោះគ្រួសារបន្ថែមទៀត។

៥. និយាយប្រាប់អារម្មណ៍របស់អ្នកទៅកាន់ឪពុកម្ដាយ ៖ ការនិយាយដោយសាមញ្ញថា “ខ្ញុំស្រឡាញ់អ្នក និងខ្ញុំដឹងគុណអ្នក” គឺជាមធ្យោបាយចុងក្រោយដើម្បីបង្ហាញពីការដឹងគុណរបស់អ្នកចំពោះពួកគាត់។ អនុញ្ញាតឱ្យឪពុកម្តាយរបស់អ្នកដឹងថា អ្នកដឹងគុណចំពោះវត្តមានរបស់ពួកគាត់ដែលបានចូលក្នុងជីវិតរបស់អ្នក នោះវានឹងធ្វើឱ្យពួកគាត់ពេញចិត្ត និងសប្បាយចិត្តក្រៃលេង។ ទាំងនោះគឺជាការផ្សារភ្ជាប់ទំនាក់ទំនងនៃមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះគ្នាទៅវិញទៅមក។ បើសិនជាអ្នកមិនហ៊ាននិយាយផ្ទាល់នោះទេ អ្នកក៏អាចសរសេរសំបុត្រក៏បានផងដែរ។

ការស្រលាញ់ និងការយកចិត្តទុកដាក់កើតមានឡើងឥតដែនកំណត់ ដូចនេះអ្នកគួរតែបង្ហាញវាឡើងពីពេលនេះទៅ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...