ធាតុផ្សំដើម្បីបង្ខិតភាពជោគជ័យរបស់សិស្សនិស្សិត​កំឡុងពេលសិក្សា

ក្ដីរំពឹងជារួម ពីការរៀនជំនាញ ឬមុខវិជ្ជាណាមួយ គឺជាការទទួលបានឱកាសការងារល្អ ការដុសខាត់ជំនាញដើម្បីពង្រឹងខ្លួនឯង និងការរំពឹងទុកអំពីភាពរីកចម្រើនជាច្រើនទៀត។ ប៉ុន្តែតើក្រៅពីជំនាញដែលខិតខំពីសាលា នៅមានអ្វីដែលជាភាពចាំបាច់បន្ថែមទៀត?

តាមរយៈគេហទំព័រ Teen Life បានឱ្យដឹងត្រួសៗក្នុងការពន្លឿន ឬបន្ថែមភាពជោគជ័យ និងឱ្យឆ្លើយតបការចង់បានក្នុងនាមជានិស្សិត​ ឬអ្នកសិក្សាជំនាញ ដែលមានរៀបរាប់ខាងក្រោមនេះ ៖

គ្រប់គ្រងពេលវេលា ៖ កំឡុងពេលសិក្សាជំនាញ និងមហាវិទ្យាល័យ តម្រូវឱ្យមានភាពច្បាស់លាស់លើការគ្រប់គ្រងពេលជាងនៅកម្រិតវិទ្យាល័យ។ ព្រោះនៅវិទ្យាល័យផ្តោតលើទម្លាប់ល្អ​ និងការខិតខំយកលទ្ធផល​​ ប៉ុន្តែនៅជំហានបន្ទាប់តម្រូវឱ្យមានទំនួលខុសត្រូវលើជីវិតខ្លួនឯងបន្ថែម​ ហើយទំហំ នៃការធ្វើការងារសាលាក៏តម្រូវឱ្យមានឯករាជ្យភាពខុសពីមុន ជួនកាលត្រូវធ្វើការថែមម៉ោងបន្ថែមទៀត ដែលមានទាំងរបៀបជ្រើសរើសការងារ ការកំណត់អាទិភាព និងកាត់ចោលនូវសកម្មភាពដែលពុំចាំបាច់ជាដើម ធ្វើយ៉ាងណាមានពេលគ្រប់គ្រាន់ក្នុងការអាន ឬក៏រំលឹកមេរៀនមុនពេលចាប់ផ្តើមថ្ងៃថ្មី។

កំណត់គោលដៅ ៖ គោលបំណងរៀនជំនាញមានរួចហើយ ប៉ុន្តែព្រមជាមួយគ្នានោះ ក៏ត្រូវការឱ្យមានការកំណត់ជាបន្តបន្ទាប់ផងដែរ រួមទាំងដាក់និយមន័យឱ្យច្បាស់ៗ មិនថាគោលដៅនៃការសិក្សា គោលដៅការងារដែលពាក់ព័ន្ធ រួមទាំងគោលដៅផ្ទាល់ខ្លួនជាដើម។​ ការកំណត់ទាំងនេះជាការបង្ខិតក្ដីរំពឹង និងបង្កើនការជំរុញចិត្តឱ្យជ្រើសរើសតែសកម្មភាពដែលឆ្លើយតបនឹងតម្រូវការ។

ទំនាក់ទំនង ៖ ការទំនាក់ទនងត្រង់ចំណុចនេះ ចង់សំដៅជារួមទៅលើការ​រួមគ្នាដោះស្រាយបញ្ហា យោគយល់ ពង្រឹងចំណងមិត្តភាពជាមួយក្រុមដែលមានស្រាប់ រួមទាំងការស្វែងរកឱកាសបន្ថែមក្នុងការបង្កើតទំនាក់ទំនងជាមួយមនុស្សដែលមកពីប្រភពផ្សេងគ្នា​។ មិនថានៅក្នុងជំនាញមួយ ឬក៏មុខវិទ្យាមួយនោះទេ​ ត្បិតនៅក្នុងក្រុម ឬក្នុងថ្នាក់ទទួលបានការបណ្តុះបណ្តាលសិស្សឱ្យមានសមត្ថភាព​ប្រហាក់ប្រហែលគ្នា​ ប៉ុន្តែការមានជំនាញបន្ថែមក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សដែលមកពីចម្រុះសហគមន៍ ឬជាតិសាសន៍បានបង្កើនភាពងាយស្រួល និងវិសាលភាពនៃព័ត៌មានបន្ថែមទៅក្នុងដំណើរនៃការសិក្សា ក៏ដូចជាការឆ្ពោះទៅរកអាជីពវិជ្ជាជីវៈ។

បង្កើតបណ្តាញ ៖ ក្រៅពីការផ្តោតលើការរៀនសូត្រ ការមានពេលក្នុងការកសាងបណ្តាញបន្ថែម ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពជីវិត​ និងការពង្រីកវិសាលភាពឱកាស ដែលមានដូចជា ការលេងហ្គេមនៅសាលា ការទទួលទានអាហារសាមគ្គី ការលេងកីឡា ធ្វើការងារក្រៅម៉ោង ឬក៏សកម្មភាពទាំងឡាយណាដែលរួមចំណែកទៅកាន់ការផ្សារភ្ជាប់ទំនាក់ទំនង ដូចជាចូលរួមក្នុងក្លឹបសិក្សា វគ្គចែកចំរំលែកចំណេះដឹង និងការអានជាដើម។

ឯករាជ្យក្នុងការសិក្សា ៖ ជាធម្មតានៅក្នុងថ្នាក់មានការបង្រៀន​ ឬក៏កន្លែងសម្រាប់សាកល្បង និងអនុវត្តន៍មួយចំនួន ប៉ុន្តែការចំណាយពេលសិក្សាបន្ថែមប្រកបដោយឯករាជ្យភាព បានដើរតួនាទីសំខាន់ក្នុងការពង្រឹងសមត្ថភាព​ ក៏ដូចជាការបណ្តុះភាពធន់ និងវិន័យចំពោះខ្លួនឯង។ ដោយចំណាយពេលយ៉ាងហោចណាស់ ២០​ ទៅ​ ៣០​ នាទីក្នុងការសិក្សាស្វែងយល់បន្ថែមមុនពេលថ្នាក់រៀនចាប់ផ្តើម។

ការរៀបចំហិរញ្ញវត្ថុ ៖ ការរៀបចំលុយកាក់ អាចថាជាជំនាញដែលត្រូវការវិភាគយ៉ាងស៊ីជ្រៅមួយផ្នែកដែរ តែទោះជាស្ថិតនៅក្នុងវ័យណាក៏ដោយ ក៏អាចចាប់ផ្តើមវិភាគ និងសិក្សាបន្ថែមបានដែរ។ ប្រសិនបើរកបានប្រាក់ចំណូលបន្ថែមតាមរយៈការងារក្រៅម៉ោង ទោះតិច ឬច្រើន ត្រូវរៀបនិងបែងចែក ព្រោះវាជាចំណែកមួយដែលបង្កភាពងាយស្រួលនៅពេលខាងមុខ។ ការបែងចែក គឺទៅតាមស្ថានភាពជាក់ស្តែង ប៉ុន្តែចាំបាច់ត្រូវតែមានចំណែកសន្សំ ព្រោះទម្លាប់នៃការសន្សំមិនត្រឹមតែបន្សល់នូវថវិកាប៉ុណ្ណោះទេ ប៉ុន្តែបង្កើនបាននូវភាពអត់ធ្មត់ វិន័យ និងការរៀបចំ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship