វីធីសាស្ត្រងាយៗ បង្កើនថាមពលពលផ្លូវចិត្ត និងទម្លាប់រីករាយពេលនៅខ្លួនឯង

ទម្លាប់រស់នៅម្នាក់ឯងមិនមែនមានន័យថាជាមនុស្សម្នាក់នោះរស់នៅឯកានោះទេ ។ ពេលខ្លះទម្លាប់រស់នៅម្នាក់ឯង អាចមានឱកាសជាច្រើនសម្រាប់​ការសិក្សាលើអ្វីៗដែលថ្មី រៀនអំពីខ្លួនឯង និងស្វែងយល់ខ្លួននឯងបានកាន់តែច្រើន ។ នេះបើតាមការបញ្ជាក់របស់វេបសាយ Healthline បានបង្ហាញហេតុផលមួយចំនួនដែលអ្នកមានទម្លាប់រស់នៅម្នាក់ឯងគួរធ្វើដោយរីករាយសម្រាប់ខ្លួនឯង ។

១. ជៀសវាងការប្រៀបធៀបជាមួយអ្នកដទៃ ៖ ចំណុចនេះទំនងងាយស្រួលនិយាយជាងធ្វើ ប៉ុន្តែជៀសវាងការប្រៀបធៀបជីវិតសង្គមរបស់អ្នកទៅនឹងអ្នកដទៃ ។ វាមិនមែនជាការប្រៀបធៀបលើនរណាម្នាក់មានមិត្តភក្តិច្រើនជាង ឬមានមនុស្សនៅក្បែរច្រើនជាងនោះទេ ។ រីករាយជាមួ​យ​អ្វី​ដែលខ្លួនឯងកំពុងមាន ឬអ្នកកំពុងតែធ្វើវាជាជម្រើសល្អបំផុត ។

២. កាត់បន្ថយការប្រើប្រាស់បណ្ដាញសង្គម ៖ បណ្ដាញសង្គមមិនអាក្រក់ ឬមានបញ្ហានោះទេ ប៉ុន្តែប្រសិនជាអ្នកមើលព័ត៌មានដែលធ្វើឱ្យអ្នកមិនសប្បាយចិត្តវាក៏ធ្វើអារម្មណ៍របស់អ្នកបាត់បង់ទៅតាមនោះដែរ ។ បច្ចុប្បន្នរឿងល្អអាក្រក់ជាច្រើនកំពុងកើតមានឡើងនៅលើបណ្ដាញសង្គម ដូច្នេះមានតែវិធីកាត់បន្ថយទម្លាប់ទស្សនាបណ្តាញសង្គមនោះទេ ទើបសុខភាពផ្លូវចិត្តបានល្អប្រសើរ ។ ដំបូងសាកល្បងរត់ហាត់ប្រាណ និងហាមឃាត់ខ្លួនអ្នកពីបណ្ដាញសង្គមរយៈពេល ៤៨ម៉ោងជាមុនសិន ។ ប្រសិនបើវាធ្វើឱ្យមានភាពខុសប្លែកគ្នា សូមព្យាយាមកំណត់ឱ្យខ្លួនឯងធ្វើលំហាត់ប្រាណប្រចាំថ្ងៃពី ១០ ទៅ ១៥ នាទី ដើម្បីទទួល​បានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត ។

៣. ចំណាយពេលជាមួយធម្មជាតិ ៖ សម្រាកនៅទីធ្លាខាងក្រោយផ្ទះរបស់អ្នក ដើរលេងក្នុងសួន ឬដើរលេងក្បែរទឹក ស្រូបយកទេសភាព សំឡេង និងក្លិននៃធម្មជាតិ នោះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ល្អប្រសើររ ។ ប្រភពស្រាវជ្រាវដែលទុកចិត្តបានបង្ហាញថា ការចំណាយពេលវេលា ៣០នាទី ឬច្រើនជាងនេះក្នុងមួយសប្តាហ៍ក្នុងធម្មជាតិ អាចធ្វើឱ្យប្រសើរឡើងរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត និងបន្ថយសម្ពាធឈាម ។

៤. ធ្វើការងារស្ម័គ្រចិត្ត ៖ សព្វថ្ងៃមានការងារស្ម័គ្រចិត្តជាច្រើន អាចធ្វើដោយផ្ទាល់ ឬពីចម្ងាយ ។ លើសពីនេះ វាអាចជួយឱ្យអ្នកមានអារម្មណ៍ថា មានទំនាក់ទំនងជាមួយអ្នកដទៃ ខណៈអ្នកអាចនឹងមានកាន់តែរីករាយពេលនៅម្នាក់ឯង ។

៥. ពេញចិត្តលទ្ធផលដែលខ្លួនឯងសម្រេចបាន ៖ ការស្រាវជ្រាវបានបង្ហាញថា រីករាយនៅអ្វីដែលខ្លួនឯងទទួលបានធ្វើវា វានឹងបង្កើនអារម្មណ៍ឱ្យសុភមង្គល និងក្ដីសង្ឈឹមសម្រាប់ខ្លួនឯង ។ អ្នកគួរតែសរសេររឿងរ៉ាវពីដំណើរជីវិតរបស់អ្នកចូលក្នុងសៀវភៅមួយ ហើយឧស្សាហ៍មើលសៀវភៅនោះ ដើម្បី​បង្កើនភាពរីករាយ និងរឿងល្អៗជាច្រើន ទោះបីរស់​នៅម្នាក់ឯងក៏ដោយ ។

៦. រៀបចំផែនការសម្រាប់ខ្លួនឯង ៖ ស្វែងរកអ្វីដែលអ្នកចាប់អារម្មណ៍ធ្វើ ហើយសរសេរវានៅក្នុងសៀវភៅរបស់អ្នក ។ ការរៀចចំផែនការសម្រាប់ខ្លួនឯងតាមរយៈ និងអនុវត្តន៍តាមផែនការបានល្អ នោះលទ្ធផលក៏ទទួលបានផ្លែផ្កាទៅតាមនោះដែរ ។ ទម្លាប់រស់នៅម្នាក់ឯងដោយមិនឯកា កើតចេញពីការគិត និងការអនុវត្តន៍សកម្មភាពវិជ្ជមានផ្ទាល់ខ្លួន ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...