បណ្ឌិត តាន់ មុនីវណ្ណ ប្រាប់ ៥គន្លឹះ ជួយយុវជន​ជោគជ័យ​ក្នុង​ជីវិត និង​អាជីពការងារ

ជោគជ័យ​ក្នុងជីវិត ព្រមជាមួយ​ជោគជ័យ​ក្នុង​អាជីពការងារ គឺជាអ្វីដែល​មនុស្ស​គ្រប់គ្នា​ប្រាថ្នាចង់បាន ។ សម្រាប់អត្ថបទនេះ លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករង​ក្រុមហ៊ុន​ម៉ុងឬទ្ធី​គ្រុប និង​ជា​អនុប្រធាន​សភាពពាណិជ្ជកម្ម​កម្ពុជា នឹង​ផ្តល់​នូវគន្លឹះ​ចំនួន៥ ដល់យុវជន ​ក្នុងការ​ឈាន​ទៅ​រកភាពជោគជ័យ​ក្នុង​ជីវិត ក៏​ដូចជាអាជីព​ការងារ​នាពេលអនាគត។

គន្លឹះទាំង៥នោះ រួមមាន ១.ការ​ចូលរួមសង្គម ៖ លោកបណ្ឌិត តាន់ មុនីវណ្ណ បានមានប្រសាសន៍ថា យុវជ​ន​គួ​រតែចូលរួម​ជាមួយ​សមាគម​នានា ដូចជាសហភាពសហព័ន្ធ​យុវជន​កម្ពុជា កាកបាតក្រហម​កម្ពុជា និង​សមាគមផ្សេងៗទៀត។ លោកបណ្ឌិត​បញ្ជាក់ថា ការស្ម័គ្រ​ចិត្ត​ចូលរួមជាមួយ​សមាគមទាំងនោះ នឹង​ជួយ​យុវជន​ឱ្យ​ចេះធ្វើការងារ ហើយ​ជាមួយ​គ្នានេះ យុវជនក៏​​ត្រូវ​តែរៀន​​ពី​ការងារ​ទាំងនេះផងដែរ។

២.ការសន្សំប្រាក់ ៖ លោកបណ្ឌិត តាន់ មុនីវណ្ណ លើកទឹកចិត្ត​ដល់​យុវជន គួរ​ចាប់ផ្តើម​សន្សំប្រាក់ចាប់តាំងពីពេលនៅ​រៀន ។ យុវជន​អាច​ស្វែង​រក​ប្រាក់​សម្រាប់​សន្សំតាមរយៈ​ការ​ធ្វើការងារក្រៅម៉ោង ឬ​ការងារសង្គមផ្សេងៗ ។ លោកបណ្ឌិត​បញ្ជាក់​ថា ប្រសិនបើយុវជនអាចសន្សំ​ប្រាក់តាំងពីពេលនៅ​រៀន នោះ​ក្រោយ​ពី​គេរៀនចប់​ គេនឹងអាចសល់ប្រាក់មួយ​ចំនួន​សម្រាប់​ការសិក្សាបន្ត​ទៀត ឬ​ក៏​អាច​បើកអាជីវកម្មបាន។

៣.រៀនឱ្យ​ទាន់បរិបទ​ពិភពលោក ៖ ជាមួយ​គ្នានេះ យុវជន​ក៏​គួរ​តែរៀន​មើល​យន្តការ និង​បរិបទ​របស់ប្រទេស​ ក៏​ដូចជា​រៀន​ឱ្យ​ទាន់​បរិបទពិភពលោកផងដែរ។

“តើមកដល់ម៉ោងនេះ ពិភពលោកធ្វើអ្វី? នៅក្នុងសង្គមហ្នឹង​ យើងជាអ្វី? នៅក្នុង​ប្រទេស​ខ្លះ គេ​ឱ្យ​និស្សិត​គិត ដោយ​មិនចាំរដ្ឋាភិបាល​គិតនោះទេ គឺខ្លួនឯង​ក៏​ចូលរួម​ក្នុងការ​គិត​ ។ …ម៉ោងនេះគេមើលសេដ្ឋកិច្ច​ពិភពលោក គេមើល​ពាណិជ្ជកម្មពិភពលោក ដូច្នេះប្អូនៗ​ត្រូវ​តាមឱ្យ​ទាន់”

៤.ស្គាល់សមត្ថភាពខ្លួនឯង ៖ បើតាម​ការ​លើក​ឡើង​របស់លោកបណ្ឌិត តាន់ មុនីវណ្ណ យុវជន​ភាគ​ច្រើន​ហាក់​នៅ​មិន​ទាន់​ស្គាល់ពី​សមត្ថភាព​ខ្លួន​ឯង, ការ​មិន​ស្គាល់​ពីសមត្ថភាពខ្លួនឯងនឹង​មិន​អាច​ឱ្យ​យុវជន​សម្រេច​នូវ​គោល​ដៅ​ជីវិត​បានឡើយ ។ ដូច្នេះយុវជន​ចាំបាច់​ត្រូវ​រកខ្លួនឯង​ឱ្យ​ឃើញ ដោយ​ត្រូវ​ដឹងថា ខ្លួន​ឯង​ពូកែអ្វី ខ្លួនឯង​មាន​ឱកាសអ្វី និង​ត្រូវ​ដឹងថា ខ្លួន​ឯង​ចង់បានអ្វី។

“…ពាក្យថាស្គាល់ខ្លួនឯង ជាពាក្យ​ខ្លី ប៉ុន្តែ​និយមន័យ​មនុស្ស​ភាគច្រើនធ្វើ​មិន​បាន អ្នកខ្លះអាយុ​ជាង២០ឆ្នាំហើយ មិន​ដឹងថាខ្លួនឯងជាអ្នកណា ដូច្នេះយុវជន​ត្រូវរកឱ្យ​ឃើញ​ខ្លួនឯង”

៥.មើលគំរូ ៖ តាមប្រសាសន៍​លើក​ឡើង​របស់​លោកបណ្ឌិត តាន់ មុនីវណ្ណ ដើម្បីជោគជ័យ​នៅ​ក្នុង​ជីវិតសិក្សា ក៏ដូចជាអាជីពការងារ យុវជន​​គួរ​តែសម្លឹង​រក​មើលបុគ្គល​ជោគជ័យណាម្នាក់​យកធ្វើជាគំរូសម្រាប់ខ្លួនឯង ។ បុគ្គលទាំងនោះអាច​ជាគ្រូបង្រៀនល្អ នាយកសាលាល្អ សិស្សឆ្នើម ឬពាណិជ្ជករ​ដ៏​ពូកែណាម្នាក់ ។ បើតាម​ការ​បញ្ជាក់របស់​លោកបណ្ឌិត នៅពេល​ដែល​យើង​ស្រឡាញ់វិជ្ជាជីវៈអ្វីមួយ យើង​ក៏​ត្រូវ​សម្លឹង​រកមើល​​បុគ្គលគំរូណាមួយដើម្បីដើរតាម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។