ជិះកង់ធ្វើឱ្យជីវិតមានភាពរីករាយ និងជំរុញសុខភាពផ្លូវចិត្តឱ្យល្អប្រសើរ

ជិះ​កង់គឺជា​មធ្យោបាយ​ធ្វើដំណើរ​មួយ​ ដែល​អ្នកជំនាញ​សុខភាពចាត់ទុកថា គឺជា​សកម្មភាព​ដ៏ប្រពៃ និងជា​ឱសថមិនចេះរីងស្ងួត ។ ក្នុងនោះ​ការសិក្សា​វិទ្យាសាស្រ្ត​បាន​រកឃើញ​ថា ការធ្វើលំហាត់ប្រាណអាចជួយ​ឱ្យ​មនុស្ស​ដែល​កំពុងមាន​បញ្ហា​សុខភាពផ្លូវចិត្ត​ធូរស្រាល និង​ជីវិតរីករាយ ។ ខាងក្រោមនេះ ជា​ហេតុផល៤ចំណុច បង្ហាញថា ការជិះកង់នឹងធ្វើឱ្យអ្នកមានភាពរីករាយជាងមុននៅក្នុងជីវិត។

១. ការជិះកង់នាំអ្នកចេញនៅកន្លែងថ្មី និងបើកចិត្តបានទូលាយ ៖ យោងតាមការសិក្សារបស់ Science Daily បានបង្ហាញថា ការចេញទៅក្រៅនៅកន្លែងមានលំហរ ធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ មានថាមពល និងសុទិដ្ឋិនិយមក្នុងរបៀបមួយដែលនៅកន្លែងហាត់ប្រាណមិនមាន។ ខណៈនោះ អារម្មណ៍តានតឹង និងកំហឹងក៏ត្រូវបានកាត់បន្ថយផងដែរ។ ដូច្នេះ អ្នកគួរតែចាប់ផ្ដើមជិះកង់ដើម្បីគយគន់ទេសភាព ពន្លឺព្រះអាទិត្យ និងទទួលអារម្មណ៍វិជ្ជមានក្នុងជីវិត។

. ការធ្វើលំហាត់ប្រាណបែបជិះកង់ជួយកាត់បន្ថយការថប់អារម្មណ៍ ៖ ការសិក្សាមួយនៅក្នុង Science Direct ក៏​បានបង្ហាញដែរថា ការធ្វើលំហាត់ប្រាណដោយជិះ​កង់ គឺជាឧទាហរណ៍ដ៏អស្ចារ្យ អាចកាត់បន្ថយបញ្ហាថប់អារម្មណ៍ ដែលអាចការពារអ្នកមិនឱ្យអ្នកមានអារម្មណ៍ភ័យ ស្លន់ស្លោ ឬជំងឺផ្សេងៗ។ ការសិក្សាថ្មីមួយបានបង្ហាញថា 18% នៃអ្នកជិះកង់ជារៀងរាល់ថ្ងៃ ចាត់ទុកជីវិតរបស់ពួកគេសប្បាយរីករាយ បើធៀបនឹងមនុស្សដែលមិនបានជិះកង់។ ការជិះកង់នាំអ្នកទៅធម្មជាតិ និងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា និងសប្បាយចិត្តជាងមុនផងដែរ។

៣. ជិះកង់គឺជាថ្នាំបំបាត់ស្ត្រេស ៖ អ្នកដែល​ជិះកង់ជាប្រចាំអាចកាត់បន្ថយភាពតានតឹងក្នុងខ្លួនបាន ១៥% ធ្វើ​ឱ្យ​រីករាយនឹងជីវិត ជាងអ្នកដែលមិនបានជិះកង់រាប់ចាប់តាំងពីពួកគេធំពេញវ័យមក។ លើសពីនេះ ការធ្វើលំហាត់ប្រាណដោយការជិះកង់ប្រចាំថ្ងៃរយៈពេល ៣០នាទីអាចជួយបង្កើនការចងចាំ និងការគិតប្រកបដោយភាពច្នៃប្រឌិត ដែលអាចជួយឱ្យអ្នកមានអារម្មណ៍វិជ្ជមានចំពោះការងារ។

៤. បង្កើតទម្លាប់ល្អប្រចាំថ្ងៃ ៖ វាមិនដូចការបង្ខំឱ្យអ្នកទៅកន្លែងហាត់ប្រាណនោះទេ ប៉ុន្តែការជិះកង់អាចជាប់ពាក់ព័ន្ធទៅនឹងទម្លាប់ប្រចាំថ្ងៃរបស់អ្នក និងមិនមានការរំខានទៅដល់អ្នកនោះទេ។ អ្នកដែលផ្លាស់ប្តូរការធ្វើដំណើរតាមរយៈរថយន្ត ឬម៉ូតូទៅជាការជិះកង់វិញធ្វើឱ្យពួកគេមានហានិភ័យទាបនៃអារម្មណ៍តានតឹង។​ ការធ្វើលំហាត់ប្រាណទៀងទាត់ជាផ្នែកមួយនៃរបៀបរស់នៅដ៏ល្អនៅក្នុងជីវិត ហើយធ្វើឱ្យអ្នក​ក្លាយជាមនុស្សមានចំណង់ចំណូលចិត្តលើសុខភាពទាំងផ្លូវចិត្ត ផ្លូវកាយ និងបង្កើតទម្លាប់ប្រចាំថ្ងៃបានល្អផងដែរ។ ជារួមមក ការជិះកង់ត្រូវ​ចាត់ទុកថាជាការហាត់ប្រាណមួយមានប្រសិទ្ធភាពក្នុងចំណោមវិធីហាត់ប្រាណផ្សេងៗ។ ទន្ទឹមនឹងនេះ ការជិះកង់ហាត់ប្រាណ ក៏​ជួយឱ្យអ្នក​ចំណាយតិចជាង​ទៅ​ហាត់ប្រាណ​នៅ​ក្លឹប ចំណេញទាំងសុខភាព ផ្ដល់ការកំសាន្ត និងរួមចំណែកកាត់បន្ថយផ្សែងយាន្តយន្តជួយបរិស្ថានទៀតផង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....