ឈប់ប្រើទូរស័ព្ទមុនចូលគេង! តិចនិកសាមញ្ញៗដើម្បីបង្កើនគុណភាពដំណេក និងសុខភាពផ្លូវចិត្ត

ការជក់ចិត្តនឹងការចុចទូរស័ព្ទរាប់ម៉ោងនៅពេលយប់ គឺជាបញ្ហាប្រឈមដ៏ធំមួយនាពេលបច្ចុប្បន្ន។ បើតាមការស្រាវជ្រាវ ការមើលអេក្រង់មុនពេលគេង ពន្លឺពណ៌ខៀវដែលចេញពីអេក្រង់ វានឹងរារាំងអ័រម៉ូនងងុយគេង ធ្វើឱ្យខួរក្បាលភ្ញោចខ្លាំងពិបាកសម្រាក នាំឱ្យគេងមិនលក់ស្កប់ស្កល់ បង្កឱ្យអស់កម្លាំងស្ពឹកស្រពន់នៅថ្ងៃបន្ទាប់ ព្រមទាំងប៉ះពាល់ដល់សុខភាពភ្នែក និងបង្កើនស្រ្តេសផ្លូវចិត្តទៀតផង។

ក្រោយពីឃើញនូវបញ្ហានេះ មាន​មនុស្ស​ជាច្រើន​បានព្យាយាមកាត់ផ្តាច់ការប្រើប្រាស់ទូរស័ព្ទភ្លាមៗទាំងស្រុងនៅពេលថ្ងៃ តែវាអាចនឹងមិនមានប្រសិទ្ធភាពឡើយ ហើយ​បែរជាជំរុញឱ្យយើងចង់ប្រើប្រាស់កាន់តែខ្លាំងនៅពេលយប់ទៅវិញ។

ដូច្នេះដើម្បីកែប្រែទម្លាប់នេះ និងទទួលបានដំណេកដ៏មានគុណភាព លោកអ្នកអាចអនុវត្តតាមវិធីសាស្រ្តខាងក្រោម៖

កាត់ផ្តាច់ទាំងស្រុងពេលថ្ងៃបង្កើនហានិភ័យនៅពេលសម្រាក ៖ ការប្រើអេក្រង់ច្រើនលើសលប់នៅពេលយប់ ដែលបណ្តាលមកពីការមិនបានប្រើសោះនៅពេលថ្ងៃ ជំរុញឱ្យប្រើប្រាស់ច្រើនម៉ោងរៀងរាល់មុនពេលគេង។ ទោះបីជាដឹងថា ប៉ះពាល់ក្នុងរយៈពេលវែង ឬបានដឹងហើយថា បានជះផលអវិជ្ជមានទៅកាន់គុណភាពដំណេកក្ដី ក៏អ្នកប្រើប្រាស់នៅតែបន្តធ្វើវាជាប្រចាំ ព្រោះយ៉ាងហោចណាស់ក៏បានផ្តល់ភាពកម្សាន្តខ្លះៗ ដូច្នេះការកាត់ផ្តាច់ទាំងស្រុងពេក អាចនាំឱ្យប្រើប្រាស់ជ្រុលនៅពេលសម្រាកទៅវិញ។

កំណត់អាទិភាព ៖ ប្រសិនបើការគេងដែលមានគុណភាព និងភាពស្ងប់គឺជាគោលដៅ ការផ្តល់អាទិភាពលើការគេង ជាកត្តាដែលពុំគួរមើលរំលង ហើយការផ្តល់អាទិភាពទៀតសោត អាចធ្វើបានតាមរយៈសកម្មភាពដូចជា ត្រូវតែមានវិធីសាស្រ្តរំឮកខ្លួនឯងចូលគេងឱ្យបានលឿន ព្រោះនៅពេលអ្នកមានអារម្មណ៍ថា បានសម្រាកគ្រប់គ្រាន់ វាក៏ជាចំណែកមួយជួយបង្កើនថាមពល ហើយបញ្ចប់សកម្មភាពការងារទៅតាមកាលកំណត់។

អនុវត្តន៍ទម្លាប់ល្អដែលនាំឱ្យការគេងមានគុណភាព ៖ ការសិក្សាបន្ថែម ការសាកល្បង ឬបង្កើតទម្លាប់ដែលអភិវឌ្ឍន៍ដល់ការគេង ក៏ជាកត្តារួមផ្សំដ៏សំខាន់ក្នុងការបង្កើនគុណភាពនៃការគេងក្នុងរយៈពេលវែង។ ទម្លាប់ទាំងនោះមានដូចជា កំណត់ម៉ោងចូលគេង កំណត់ម៉ោងក្រោក កាត់ផ្តាច់ភេសជ្ជៈមានជាតិអាល់កុលនិងមានជាតិកាហ្វេអ៊ីននៅពេលរសៀល និងល្ងាច រួមទាំងបង្កើតបរិយាកាសមួយដែលផ្តល់នូវផាសុកភាពនៅទីតាំងគេងផ្ទាល់តែម្តង។ មួយវិញទៀត ក្រៅពីការកាត់ផ្តាច់ ឬបន្ថយភេសជ្ជៈដែលរំខានដល់ការគេង គួរបន្ថែមនូវរបបអាហារ ដែលជំរុញដល់ការគេង និងងាយស្រួលរំលាយ ក៏ដូចជាការបង្កើនគុណភាពគេងឱ្យមានប្រសិទ្ធភាពផងដែរ។

បង្កើតកាលវិភាគចំពោះខ្លួនឯង ៖ កាលវិភាគដែលបង្កើតឡើងជាសាកល ឬការណែនាំពីសំណាក់អ្នកដទៃ វាអាចល្អដែរ ប៉ុន្តែពុំអាចឆ្លើយតបទាំងស្រុងទៅនឹងតម្រូវការរបស់ខ្លួនឯងបានឡើង នេះក៏ដោយសារតែបរិយាកាស ប្រភេទការងារ និងភាពរវល់ដែលមានភាពខុសគ្នា ដូច្នេះការបង្កើតកាលវិភាគដោយខ្លួនឯងវានឹងជួយ​បង្កើតបាននូវប្រសិទ្ធភាព និងកាត់បន្ថយការជក់ចិត្តនឹងការចុចទូរស័ព្ទច្រើនម៉ោងមុនពេលគេង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

ឱ​កាស​អាហារូបករណ៍​ ​១០០​% ​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ ​និង​អនុបណ្ឌិត​ ​ចំនួន​ ​៣១៤​កន្លែង​ ពី​ ស​.ស​.យ​.ក​. ​រាជធានី​ភ្នំពេញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2026

​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ​២០២៦​-​២០២៧​ ​ខាងមុខ​នេះ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​(​ស.ស​.យ​.​ក.​) ​រាជធានី​ភ្នំពេញ​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​% ​ចំនួន​ ​៣១៤​កន្លែង​ សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង ​ថ្នាក់​បរិញ្ញាបត្រ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល