ភ្នំពេញ – មេរៀនសិល្បៈ ដូចជា សិល្បៈគំនូរ សិល្បៈចម្លាក់ តន្ត្រី និងល្ខោន អាចឱ្យអ្នកសិក្សាបញ្ចេញអារម្មណ៍របស់ពួកគេនៅក្នុងសកម្មភាពច្នៃប្រតិដ្ឋអ្វីមួយ។ សត្សវត្ស២១ ឬសម័យទំំនើបមេរៀនសិល្បៈមានសារៈសំខាន់ចូលរួមបង្កើនចំណេះដឹងរបស់សិស្សឱ្យកាន់តែទូលំទូលាយ។ ការបញ្ជាក់របស់ Education World បានបង្ហាញថា អ្នកអប់រំអាចបញ្ចូលមេរៀនសិល្បៈទៅក្នុងកម្មវិធីសិក្សាបន្ថែម ឬសកម្មភាពកម្មវិធីសិក្សាប្រចាំសប្តាហ៍ ឬប្រចាំខែ ដើម្បីជំរុញដល់ការសិក្សារបស់សិស្ស ពិសេសវិធីច្នៃបញ្ចូលសិល្បៈទៅក្នុងផែនការបង្រៀន ឬមេរៀន។

១. សិល្បៈជំរុញប្រសិទ្ធភាពសិក្សា៖ សិល្បៈអាចជួយជំរុញដល់ការចងចាំរបស់អ្នករៀនឱ្យកាន់តែប្រសើរឡើង។ សិក្សាមេរៀនសិល្បៈអនុញ្ញាតឱ្យអ្នកសិក្សាបង្ហាញខ្លួនឯងឱ្យកាន់តែប្រសើរ ចេះគោរពខ្លួនឯង ព្រមទាំងអនុវត្តមុខវិជ្ជាសិក្សាផ្សេងៗកាន់តែមានប្រសិទ្ធភាព។
២. សិល្បៈចូលរួមបង្កើតស្នាដៃក្នុងទម្រង់ថ្មី៖ អ្នកសិក្សាអាចប្រើមធ្យោបាយផ្សេងៗ ដើម្បីបង្កើតស្នាដៃរបស់ពួកគេឱ្យកាន់តែលេចធ្លោតាមរយៈការដាក់បញ្ចូលសិល្បៈ។ គំនិតច្នៃប្រដិត្ឋកើតចេញពីសិល្បៈណាមួយអាចជួយបង្រៀនសិស្សឱ្យបង្កើតស្នាដៃថ្មីៗ របស់ពួកគេ។ មេរៀនទាំងនេះ អាចចាត់ចូលទៅក្នុងមេរៀនវប្បធម៌ ប្រវត្តិសាស្ត្រ សង្គមកិច្ច និងសេដ្ឋកិច្ចជាដើម ។

៣. វិធីសាស្ត្រអប់រំថ្មីៗកើតពីរឿងរ៉ាវនៅសារមន្ទីរ៖ សារមន្ទីរជាទីតាំងបង្រៀនដ៏ប្រសើរសម្រាប់អ្នកអប់រំ ដែលចង់បញ្ចូលសិល្បៈទៅក្នុងមេរៀនរបស់ពួកគេ។ ការទស្សនាសារមន្ទីរអាចមានច្រើនទម្រង់ ទាំងសារមន្ទីរក្នុងស្រុក សារមន្ទីរក្រៅស្រុក និងសារមន្ទីរជាច្រើននៅទូទាំងពិភពលោក។ ទស្សនារឿងរ៉ាវអតីតកាលផ្សេងៗនៃប្រវត្តិសាស្ត្រ អាចយកគំនិតទាំងនោះមកច្នៃដាក់បញ្ចូលក្នុងវិធីសាស្ត្របង្រៀន ឬរបៀបបង្ហាញមេរៀន។

គួរបញ្ជាក់ផងដែរថា ជំនាញសិល្បៈអាចបញ្ចូលនៅក្នុងមុខវិជ្ជាវិទ្យាសាស្ត្រ ភាសាសាស្ត្រ សង្គមកិច្ច គណិតវិទ្យា និងបច្ចេកវិទ្យា។ ការរួមបញ្ចូលសិល្បៈនៅក្នុងដំណើរការសិក្សាអនុញ្ញាតឱ្យអ្នកអប់រំលើកកម្ពស់ជំនាញអាន និយាយ សរសេរ និងស្តាប់បានយ៉ាងល្អ ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។